“នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលនរណាម្នាក់នៃពួកអ្នកទៅសឡាតជុមអាត់ ចូរឲ្យគេងូតទឹក”។
Explanation
Benefits
ការយកចិត្តទុកដាក់ចំពោះអនាម័យនិងមានក្លិនល្អ គឺជាអត្តចរិតនិងជាសុជីវធម៌របស់ជនមូស្លីម។ ការបង្គាប់ប្រើនេះកាន់តែសង្កត់ធ្ងន់ថែមទៀតនៅពេលដែលមនុស្សជួបជុំគ្នា ជាពិសេស នៅពេលសឡាតជុមអាត់ និងពេលសឡាតរួមគ្នា(ជើម៉ាអះ)។
ហាទីស្ហនេះ គឺសំដៅលើអ្នកដែលមានកាតព្វកិច្ចត្រូវសឡាតជុមអាត់ ព្រោះពួកគេជាអ្នកដែលត្រូវមកចូលរួមសឡាត។
ស៊ូណិតលើអ្នកមកចូលរួមសឡាតជុមអាត់គប្បីមានភាពស្អាតបាត។ ដូច្នេះ គេត្រូវងូតទឹកដើម្បីកម្ចាត់ក្លិនមិនល្អពីរាងកាយ និងប្រើគ្រឿងក្រអូប។ ប៉ុន្តែ ប្រសិនបើគ្រាន់តែយកវូហ្ទុ ក៏គ្រប់គ្រាន់ដែរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

