HadeethEnc · 1.9.0
កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ ងូតទឹកសម្អាតកាយពីជូនុប លោកលាងដៃទាំងពីររបស់លោក ហើយយកវូហ្ទុដូចលោកយកវូហ្ទុដើម្បីសឡាត។ បន្ទាប់មក លោកងូតទឹក។ ក្រោយមក លោកយកដៃឈ្លីសក់ក្បាលរបស់លោក រហូតដល់លោកប្រាកដថា ទឹកបានចូលដល់ស្បែកក្បាល។ បន្ទាប់មក លោកចាក់ទឹកលើក្បាលបីដង។ បន្ទាប់មកទៀត លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ អាអ៊ីស្ហះ បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។
02
Explanation
ណាពី ﷺ នៅពេលដែលលោកចង់ងូតទឹកសម្អាតកាយពីការជូនុប លោកចាប់ផ្តើមដោយការលាងដៃទាំងពីររបស់លោក។ បន្ទាប់មក លោកយកវូហ្ទុដូចដែលលោកយកវូហ្ទុដើម្បីសឡាត។ ក្រោយមក លោកចាក់ទឹកលើខ្លួនរបស់លោក។ បន្ទាប់មក លោកយកដៃឈ្លីសក់ក្បាល រហូតដល់លោកប្រាកដថា ទឹកបានជ្រាបដល់គល់សក់ និងស្បែកក្បាល។ បន្ទាប់មកទៀត លោកចាក់ទឹកលើក្បាលរបស់លោកចំនួនបីដង រួចមក លោកងូតទឹកសព្វទាំងខ្លួនប្រាណរបស់លោក។ ហើយអាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ ខ្ញុំនិងរ៉ស៊ូលុលឡោះ ﷺ ធ្លាប់ងូតទឹកពីប្រដាប់ដាក់ទឹកតែមួយ ដោយពួកយើងដួសទឹកពីវាទាំងអស់គ្នា។
03
Benefits
ការងូតទឹក(សម្អាតកាយពីហាហ្ទាសធំ)មានពីរប្រភេទ៖ យកជាការបាន និងពេញលេញ។ សម្រាប់ការងូតទឹកដែលអាចយកជាការបាន គឺគេត្រូវនៀតសម្អាតកាយ(ពីហាហ្ទាសធំ)។ បន្ទាបមក ស្រោចទឹកឲ្យសព្វពេញរាងកាយរបស់ខ្លួន រួមទាំងខ្ពុរមាត់ បឺតទឹកចូលច្រមុះនិងបញ្ចេញមកវិញផងដែរ។ ចំណែកឯការងូតទឹកដែលមានលក្ខណៈពេញលេញ គឺគេត្រូវងូតទឹកដូចដែលណាពី ﷺ លោកបានងូតទឹកក្នុងហាទីស្ហនេះ។
ជូនុប គឺសំដៅលើអ្នកដែលបញ្ចេញទឹកកាម ឬរួមភេទ ទោះជាមិនចេញទឹកកាមក៏ដោយ។
អនុញ្ញាតឱ្យប្តីប្រពន្ធមើលកេរខ្មាសគ្នាទៅវិញទៅមក និងងូតទឹកពីប្រដាប់ដាក់ទឹកតែមួយជាមួយគ្នា។
ជូនុប គឺសំដៅលើអ្នកដែលបញ្ចេញទឹកកាម ឬរួមភេទ ទោះជាមិនចេញទឹកកាមក៏ដោយ។
អនុញ្ញាតឱ្យប្តីប្រពន្ធមើលកេរខ្មាសគ្នាទៅវិញទៅមក និងងូតទឹកពីប្រដាប់ដាក់ទឹកតែមួយជាមួយគ្នា។
Attribution
[رواه البخاري]
Categories
Share
Share hadeeth
Sharing options · 0 Total shares

