“ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរពួកអ្នកកុំផ្ដើមឲ្យសាឡាមទៅចំពោះពួកយូដា និងពួកគ្រឹស្ទានមុន។ ប្រសិនបើពួកអ្នកបានជួបនរណាម្នាក់ក្នុងចំណោមពួកគេនៅតាមផ្លូវ ចូរពួកអ្នករុញគេឲ្យទៅកាន់ផ្នែកចង្អៀតនៃផ្លូវ”។
Explanation
Benefits
អនុញ្ញាតឲ្យតបសាឡាមទៅកាន់ពួកគេ ប្រសិនបើពួកគេផ្តើមឲ្យសាឡាមមុនដោយពោលថា៖ “وعليكم” (ហើយពួកអ្នកក៏ដូចគ្នាដែរ)។
មិនអនុញ្ញាតឲ្យអ្នកមូស្លីមមានចេតនាបង្កការឈឺចាប់ ឬធ្វើទុក្ខបុកម្នេញដល់អ្នកគ្មានជំនឿដោយបង្ខំគេឱ្យដើរទៅម្ខាងនៃផ្លូវដោយគ្មានហេតុផលត្រឹមត្រូវឡើយ។ ប៉ុន្តែប្រសិនបើផ្លូវចង្អៀត ឬស្ទះ អ្នកមូស្លីមមានសិទ្ធិជាងក្នុងការដើរកណ្តាលផ្លូវ ហើយអ្នកគ្មានជំនឿត្រូវដើរនៅម្ខាង។
បង្ហាញពីភាពខ្ពង់ខ្ពស់របស់អ្នកមូស្លីម និងភាពទន់ខ្សោយរបស់អ្នកដទៃ ដោយមិនបង្កឲ្យមានការបំពាន ឬបង្កការឈឺចាប់ដោយពាក្យសម្តីឡើយ។
ការដាក់សម្ពាធលើអ្នកគ្មានជំនឿដោយសារតែពួកគេគ្មានជំនឿចំពោះអល់ឡោះ អាចជាហេតុផលមួយដែលនាំឱ្យពួកគេចូលអ៊ីស្លាមដែលនឹងជួយសង្គ្រោះពួកគេពីនរក បើសិនវាធ្វើឱ្យពួកគេយល់ពីមូលហេតុ។
គ្មានបញ្ហានោះទេដែលអ្នកមូស្លីមផ្តើមសួរសុខទុក្ខអ្នកគ្មានជំនឿមុន ដូចជាសួរថា៖ តើអ្នកសុខសប្បាយជាទេ? តើព្រឹកនេះសុខទុក្ខយ៉ាងណាដែរ? តើល្ងាចនេះសុខទុក្ខយ៉ាងណាដែរ? ក៏ដូចជាសំណួរស្រដៀងគ្នានេះ បើសិនជាស្ថានភាពតម្រូវ ព្រោះការហាមឃាត់ គឺសំដៅលើការឲ្យសាឡាមប៉ុណ្ណោះ។
អាត់តៃពី បាននិយាយថា៖ ជាជម្រើសល្អ គឺគេមិនផ្តើមឲ្យសាឡាមទៅកាន់អ្នកដែលបង្កើតថ្មីក្នុងសាសនា(ជនពិតអះ)មុនឡើយ។ ប្រសិនបើគេឲ្យសាឡាមទៅកាន់នរណាម្នាក់ដែលគេមិនស្គាល់ ហើយក្រោយមកគេដឹងថា ជននោះជាអ្នកគ្មានជំនឿ ឬជាអ្នកបង្កើតថ្មី(ជនពិតអះ) គេត្រូវនិយាយថា៖ “ខ្ញុំសូមដកការឲ្យសាឡាមរបស់ខ្ញុំមកវិញ” ដើម្បីបង្ហាញពីការបន្ទាបតម្លៃដល់ពួកគេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

