“សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សិទ្ធិរបស់អ្នកអ៊ីស្លាមចំពោះអ្នកអ៊ីស្លាមមានប្រាំគឺ ការទទួលសាឡាម(គារវកិច្ច) ការសួរសុខទុក្ខអ្នកជំងឺ ការដង្ហែសព ការទទួលយកការអញ្ជើញ និងការឆ្លើយតបចំពោះអ្នកកណ្ដាស”។
Explanation
សិទ្ធិទីពីរ៖ ត្រូវសួរសុខទុក្ខអ្នកជំងឺ។
សិទ្ធិទីបី៖ ដង្ហែសពពីផ្ទះទៅកាន់កន្លែងសឡាត និងទៅកាន់ទីបញ្ចុះសព រហូតដល់បញ្ចុះសពរួចរាល់។
សិទ្ធិទីបួន៖ ឆ្លើយតបចំពោះការអញ្ជើញនៅពេលដែលមានគេអញ្ជើញទៅចូលរួមពិធីជប់លៀងមង្គលការ ឬពិធីផ្សេងៗទៀត។
សិទ្ធិទីប្រាំ៖ ឆ្លើយតបការចំពោះអ្នកកណ្តាស់ ពោលគឺនៅពេលអ្នកកណ្តាស់សូត្រថា៖ “الحمدلله” (ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះ) គឺគេត្រូវឆ្លើយតបថា៖ “يرحمك الله”(សូមអល់ឡោះអាណិតស្រលាញ់ដល់អ្នក)។ បន្ទាប់មក អ្នកដែលកណ្តាស់នោះត្រូវតបវិញថា៖ “يهديكم الله ويصلح بالكم” (សូមអល់ឡោះចង្អុលបង្ហាញ និងកែលម្អស្ថានភាពរបស់អ្នក)។
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

