កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ កាលណារ៉ស៊ូលុលឡោះ ﷺ លោកកណ្តាស់ គឺលោកតែងដាក់ដៃរបស់លោក(ឬសម្លៀកបំពាក់របស់លោក)ខ្ទប់មាត់ ហើយបង្អន់សំឡេង(ឬបន្ថយសំឡេង)នៃការកណ្តាស់នោះ។
Explanation
ទីមួយ៖ លោកដាក់ដៃ ឬសម្លៀកបំពាក់របស់លោកខ្ទប់មាត់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះរបស់លោកដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។
ទីពីរ៖ លោកទប់សំឡេងមិនឱ្យឮខ្លាំង។
Benefits
ស៊ូណិតយកសម្លៀកបំពាក់ ឬកន្សែង ឬអ្វីដែលស្រដៀងគ្នានេះខ្ទប់មាត់និងច្រមុះពេលកណ្តាស់ដើម្បីកុំឱ្យមានអ្វីមួយចេញពីក្នុងមាត់ ឬច្រមុះដែលអាចប៉ះពាល់ដល់អ្នកអង្គុយក្បែរ។
ការទប់សំឡេងកុំឲ្យឮខ្លាំងនៅពេលកណ្តាស់ គឺជាការចាំបាច់ ហើយវាជាផ្នែកមួយនៃសីលធម៌ដែលមានលក្ខណៈពេញលេញ និងជាអត្តចរិតដ៏ល្អប្រពៃ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

