“ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូមូសា អាល់អាស្ហអារី رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រៀបធៀបរវាងអ្នកដែលរំលឹកទៅចំពោះម្ចាស់របស់ខ្លួន និងអ្នកដែលមិនរំលឹកទៅចំពោះម្ចាស់របស់ខ្លួន គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។ ចំណែកឯនៅក្នុងពាក្យពេចន៍របស់មូស្លីមវិញ៖ “ការប្រៀបធៀបផ្ទះដែលមានគេរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា និងផ្ទះដែលគេមិនរំលឹកទៅចំពោះអល់ឡោះនៅក្នុងវា គឺប្រៀបដូចជាអ្នករស់ និងអ្នកស្លាប់”។
Explanation
ក៏ដូចគ្នាដែរ ផ្ទះមួយត្រូវបានចាត់ទុកថាមានជីវិត ប្រសិនបើអ្នកដែលរស់នៅក្នុងផ្ទះនោះរំលឹកទៅចំពោះអល់ឡោះជាម្ចាស់។ បើមិនដូច្នោះទេ វាជាផ្ទះដែលស្លាប់ដោយសារតែអ្នកដែលរស់នៅក្នុងផ្ទះនោះមិននឹករលឹកដល់អល់ឡោះជាម្ចាស់។ ហើយបើទោះជាគេនិយាយថា ផ្ទះនោះមានជីវិត ឬស្លាប់ក៏ដោយ តាមពិតទៅ គឺសំដៅលើអ្នកដែលរស់នៅក្នុងផ្ទះនោះឯង។
Benefits
ការហ្ស៊ីកៀរ រលឹកទៅចំពោះអល់ឡោះ គឺជាជីវិតនៃព្រលឹង ដូចដែលព្រលឹង គឺជាជីវិតនៃរាងកាយ។
ក្នុងចំណោមវិធីបង្រៀនរបស់ណាពី ﷺ គឺការប្រើឧទាហរណ៍ប្រៀបធៀបដើម្បីឱ្យងាយយល់។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះ គឺជំរុញឱ្យហ្ស៊ីកៀរទៅចំពោះអល់ឡោះនៅក្នុងផ្ទះ ហើយមិនត្រូវទុកផ្ទះចោលដោយមិនមានការហ្ស៊ីកៀរឡើយ។
អ៊ីម៉ាំ អាន់ណាវ៉ាវី បាននិយាយថា៖ ការមានអាយុវែងស្ថិតលើការគោរពប្រតិបត្តិ គឺជាគុណសម្បត្តិ ទោះបីជាអ្នកស្លាប់ត្រូវបានផ្លាស់ទៅកាន់ភាពល្អប្រសើរក៏ដោយ ព្រោះអ្នករស់អាចបន្តធ្វើល្អ និងបង្កើនទង្វើកុសលរបស់ខ្លួនថែមទៀត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

