HadeethEnc · 1.9.0
“ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាអ៊ីស្ហះ رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ការប្រើស៊ីវ៉ាក(ដុសធេ្មញ) គឺសម្អាតមាត់ធ្មេញ និងធ្វើឲ្យព្រះជាម្ចាស់ពេញចិត្ដ”។
02
Explanation
ណាពី ﷺ លោកបានប្រាប់យើងថា ការដុសសម្អាតធ្មេញជាមួយនឹងឈើអារ៉ាក់(ឈើស៊ីវ៉ាក) ឬក៏អ្វីផ្សេងទៀត គឺជួយសម្អាតមាត់ធ្មេញពីភាពកខ្វក់ និងក្លិនមិនល្អ។ ហើយវាក៏ជាមូលហេតុមួយទទួលបាននូវការពេញចិត្តពីអល់ឡោះផងដែរ ព្រោះការប្រើប្រាស់ស៊ីវ៉ាក គឺជាការគោរពប្រតិបត្តិចំពោះអល់ឡោះ និងឆ្លើយតបទៅនឹងការបង្គាប់ប្រើរបស់ទ្រង់។ ម្យ៉ាងទៀត វាជាផ្នែកមួយនៃការធ្វើអនាម័យ ឬភាពស្អាតស្អំដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់។
03
Benefits
ឧត្តមភាពនៃការប្រើប្រាស់ស៊ីវ៉ាក ហើយណាពី ﷺ លោកបានលើកទឹកចិត្តប្រជាជាតិរបស់លោកឲ្យប្រើប្រាស់វាឲ្យបានច្រើន។
យកល្អគួរប្រើឈើអារ៉ាក់(ឈើស៊ីវ៉ាក) ហើយគេក៏អាចប្រើច្រាស់ដុសធ្មេញជំនួសវិញក៏បាន។
យកល្អគួរប្រើឈើអារ៉ាក់(ឈើស៊ីវ៉ាក) ហើយគេក៏អាចប្រើច្រាស់ដុសធ្មេញជំនួសវិញក៏បាន។
Attribution
[رواه النسائي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares

