HadeethEnc · 1.9.0
ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី ហ៊ូហ្សៃហ្វះ رضي الله عنه បាននិយាយថា៖ ណាពី ﷺ នៅពេលលោកក្រោកពីដំណេក លោកដុសសម្អាតមាត់ធេ្មញរបស់លោកនឹងស៊ីវ៉ាក។
02
Explanation
ណាពី ﷺ លោកតែងប្រើស៊ីវ៉ាក និងបានបង្គាប់ឱ្យប្រើស៊ីវ៉ាកផងដែរ។ ហើយលោកបានសង្កត់ធ្ងន់លើការប្រើប្រាស់ស៊ីវ៉ាកសម្អាតធ្មេញនេះក្នុងពេលវេលាមួយចំនួន ក្នុងចំណោមនោះ គឺការប្រើស៊ីវ៉ាកនៅពេលក្រោកពីដំណេកនៅពេលយប់ ខណៈដែលណាពី ﷺ លោកតែងតែដុសសម្អាតមាត់ធ្មេញរបស់លោកជាប្រចាំដោយប្រើឈើស៊ីវ៉ាក។
03
Benefits
សង្កត់ធ្ងន់លើការបង្គាប់ឲ្យប្រើប្រាស់ស៊ីវ៉ាកដុសសម្អាតធ្មេញបន្ទាប់ពីក្រោកពីដំណេកនៅពេលយប់ ដោយសារតែការគេងបណ្តាលឱ្យក្លិនមាត់មានការប្រែប្រួល ហើយស៊ីវ៉ាក គឺជាឧបករណ៍សម្អាត។
សង្កត់ធ្ងន់លើការបង្គាប់ឲ្យប្រើប្រាស់ស៊ីវ៉ាកនៅពេលដែលក្លិនមាត់មានការប្រែប្រួលមិនល្អណាមួយ ដោយផ្អែកលើអត្ថន័យខាងលើ។
បង្គាប់ប្រើឲ្យប្រកាន់ខ្ជាប់នូវអនាម័យជាលក្ខណៈទូទៅ ព្រោះវាជាផ្នែកមួយនៃស៊ុណ្ណះរបស់ណាពី ﷺ និងជាសុជីវធម៌ដ៏ឧត្តុង្គឧត្តម។
ការប្រើស៊ីវ៉ាកសម្អាតមាត់ធ្មេញ គឺគ្របដណ្តប់ទាំងធ្មេញ អញ្ចាញ និងអណ្តាត។
ស៊ីវ៉ាក គឺជាឈើដែលកាត់ចេញពីដើមអារ៉ក ឬដើមឈើផ្សេងទៀត ហើយត្រូវបានប្រើដើម្បីសម្អាតមាត់ធ្មេញ ធ្វើឱ្យមាត់មានក្លិនប្រហើរ និងបំបាត់ក្លិនមិនល្អ។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares