HadeethEnc · 1.9.0
“ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ថា៖ ខ្ញុំបានឮណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ស៊ូណិតហ្វិតត្រោះមានប្រាំ៖ ការខតាន់ កោររោមប្រដាប់ភេទ កាត់តម្រឹមពុកមាត់ កាត់ក្រចកដៃ និងដករោមក្លៀក”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់នូវប្រាំប្រការដែលជាផ្នែកមួយនៃសាសនាឥស្លាម និងជាមាគ៌ានៃបណ្តាអ្នកនាំសារទាំងឡាយ៖
ទីមួយ៖ ការខតាន់៖ ជាការកាត់ស្បែកដែលគ្របលើក្បាលលិង្គបុរស(ចំពោះបុរស) និងកាត់ចុងគ្លីតូរីសរបស់ស្ត្រី។
ទីពីរ៖ កោររោមប្រដាប់ភេទ៖ ជាការកោររោមដែលដុះនៅជុំវិញប្រដាប់ភេទ។
ទីបី៖ កាត់តម្រឹមពុកមាត់៖ គឺជាការកាត់តម្រឹមរោមដែលដុះនៅលើបបូរមាត់ខាងលើរបស់បុរស។
ទីបួន៖ គឺការកាត់ក្រចកដៃ។
ទីប្រាំ៖ គឺការដករោមក្លៀក។

03
Benefits
ស៊ូណិតហ្វិតរ៉ោះដែលជាមាគ៌ានៃបណ្តាអ្នកនាំសារទាំងឡាយដែលអល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់ពេញចិត្ត និងបានប្រើឲ្យអនុវត្តវា គឺនាំមកនូវភាពពេញលេញ ជ្រះស្អាត និងស្រស់ស្អាត។
ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យយកចិត្តទុកដាក់ចំពោះប្រការទាំងនេះ ហើយមិនត្រូវព្រងើយកន្តើយចំពោះវានោះឡើយ។
ប្រការទាំងប្រាំនេះ គឺផ្តល់នូវផលប្រយោជន៍ជាច្រើនទាំងផ្នែកសាសនា និងលោកិយ ក្នុងចំណោមនោះ គឺធ្វើឲ្យមានភាពស្រស់ស្អាត អនាម័យ ងាយស្រួលក្នុងការសម្អាត ធ្វើឲ្យខុសពីពួកគ្មានជំនឿ និងជាការអនុវត្តតាមបទបញ្ជារបស់អល់ឡោះជាម្ចាស់។
មានរំលឹកក្នុងហាទីស្ហជាច្រើនផ្សេងទៀតបន្ថែមពីលើប្រាំប្រការនេះ ដូចជាការទុកពុកចង្កា និងការប្រើប្រាស់ស៊ីវ៉ាកជាដើម។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares