ជនណាហើយដែលយកវូហ្ទុដូចកវូហ្ទុរបស់ខ្ញុំនេះ បន្ទាប់មក គេសឡាតពីររ៉ក្អាត់ ដោយមិនគិតអំពីវត្ថុលោកិយនៅក្នុងចិត្តរបស់គេនៅក្នុងរ៉ក្អាត់ទាំងពីរនោះ អល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យជននោះនូវបាបកម្មទាំងឡាយដែលរូបគេបានសាងកន្លងមក
អំពី ហ៊ុមរ៉ន ដែលជាអ្នកបម្រើរបស់អ៊ូស្មាន ពិន អាហ្វហ្វាន ពិតណាស់ គាត់បានឃើញអ៊ូស្មាន ពិន អាហ្វហ្វាន សុំទឹកសម្រាប់ទឹកវូហ្ទុ។ បន្ទាប់មក គាត់ចាក់ទឹកពីធុងដាក់ក្នុងដៃទាំងពីរ រួចលាងវាបីដង ហើយគាត់ដាក់ដៃស្តាំរបស់គាត់ចូលក្នុងទឹកវូហ្ទុ រួចគាត់ខ្ពុរមាត់ និងស្រូបទឹកចូលច្រមុះ រួចញើសចេញ…

