“វិនាយអន្តរាយដោយភ្លើងនរកសម្រាប់កែងជើងទាំងឡាយដែលលាងមិនបានសព្វ។ ចូរពួកអ្នកយកវូហ្ទុឲ្យបានល្អត្រឹមត្រូវ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ رضي الله عنهما បាននិយាយថា៖ ពួកយើងបានត្រឡប់មកពីក្រុងម៉ាក្កះទៅកាន់ក្រុងម៉ាទីណះជាមួយរ៉ស៊ូលុលឡោះ ﷺ ។ លុះនៅពេលពួកយើងមកដល់កន្លែងមួយដែលមានទឹកនៅតាមផ្លូវ មនុស្សមួយចំនួនបានប្រញាប់ប្រញាល់នៅពេលដល់ពេលសឡាតអាសើរ។ ដូចនេះ ពួកគេក៏បានយកវូហ្ទុយ៉ាងប្រញាប់ប្រញាល់។ នៅពេលពួកយើងទៅដល់ពួកគេ ពួកយើងឃើញកែងជើងរបស់ពួកគេនៅស្ងួត មិនមានត្រូវទឹកឡើយ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “វិនាយអន្តរាយដោយភ្លើងនរកសម្រាប់កែងជើងទាំងឡាយដែលលាងមិនបានសព្វ។ ចូរពួកអ្នកយកវូហ្ទុឲ្យបានល្អត្រឹមត្រូវ”។
Explanation
Benefits
ចាំបាច់ត្រូវលាងអវយវៈដែលត្រូវយកវូហ្ទុឲ្យបានសព្វល្អ ហើយពិតណាស់ ជនណាដែលទុកផ្នែកតូចមួយដែលចាំបាច់ត្រូវលាងដោយចេតនា និងធ្វេសប្រហែសនោះ ការសឡាតរបស់គេមិនត្រឹមត្រូវឡើយ។
សារៈសំខាន់នៃការបង្រៀននិងណែនាំដល់អ្នកដែលមិនដឹង។
អ្នកដែលមានចំណេះដឹងត្រូវបដិសេធចំពោះប្រការអាក្រក់ដែលខ្លួនបានឃើញ ដូចជាការធ្វេសប្រហែសចំពោះប្រការដែលជាកាតព្វកិច្ច និងប្រការស៊ូណិតផ្សេងៗដោយវិធីសាស្រ្តសមស្រប។
មូហាំម៉ាត់ អ៊ីស្ហាក អាត់ហ្ទាសឡើវី បាននិយាយថា៖ ការយកវូហ្ទុបានល្អត្រឹមត្រូវមានបីប្រភេទ៖ ជាប្រការចាំបាច់(វ៉ាជិប)៖ លាងកន្លែងដែលត្រូវលាងឲ្យបានសព្វល្អចំនួនមួយដង។ ជាប្រការគួរគប្បី(ស៊ូណិត) គឺការលាងបីដង។ ជាប្រការដែលគេជំរុញ(មូស្តាហាប់)៖ លាងឲ្យហួសកន្លែងដែលត្រូវលាង រួមជាមួយនឹងលាងវាចំនួនបីដង។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

