សូមស្បថនឹងអល់ឡោះ! ប្រសិនបើអល់ឡោះចង្អុលបង្ហាញបុរសណាម្នាក់(ឲ្យចូលអ៊ីស្លាម)តាមរយៈអ្នក គឺវាល្អប្រសើរសម្រាប់អ្នកជាងការដែលអ្នកមានសត្វអូដ្ឋពណ៌ក្រហមទៅទៀត”។
អំពី សះល៍ ពិន សាអាត់ رضي الله عنه ពិតណាស់រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍នៅថ្ងៃសមរភូមិខយពើរថា៖ “ខ្ញុំនឹងប្រគល់ទង់ជ័យនេះឱ្យទៅបុរសម្នាក់នៅថ្ងៃស្អែកដែលអល់ឡោះនឹងប្រទានជ័យជម្នះដោយស្នាដៃរបស់គាត់។ គាត់ស្រឡាញ់អល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ក៏ស្រឡាញ់គ…

