“ប្រសិនបើពួកគេចូលទៅក្នុងភ្លើងនោះ ពួកគេនឹងមិនអាចចេញពីវាបានឡើយ រហូតដល់ថ្ងៃបរលោក។ ការគោរពប្រតិបត្តិ(ចំពោះនរណាម្នាក់) គឺចំពោះតែប្រការល្អប៉ុណ្ណោះ”។
អំពី អាលី رضي الله عنه បាននិយាយថា៖ ណាពី ﷺ បានបញ្ជូនកងទ័ពមួយក្រុម ហើយលោកបានតែងតាំងបុរសម្នាក់នៃពួកអាន់សរ(ធ្វើជាមេទ័ព) និងបានប្រើពួកគេឲ្យប្រតិបត្តិតាមបុរសនោះ។ ពេលមួយ បុរសនោះមានការខឹងសម្បា។ គាត់ក៏និយាយថា៖ តើណាពី ﷺ មិនបានប្រើពួកអ្នកឲ្យប្រតិបត្តិតាមខ្ញុំទេឬ? ពួកគេបានឆ្លើយថា៖…

