សូមលោករីករាយនឹងពន្លឺពីរយ៉ាងដែលគេផ្ដល់វាឲ្យលោក ហើយគេមិនធ្លាប់ផ្ដល់វាឲ្យណាពីណាម្នាក់មុនលោកឡើយ គឺស៊ូរ៉ោះអាល់ហ្វាទីហះ និងបណ្ដាអាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់ហ្ពាក៏រ៉ោះ។ រាល់អក្សរណាមួយដែលលោកសូត្រវា គេនឹងផ្ដល់វាដល់លោក។
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ ខណៈដែលជីព្រីលកំពុងអង្គុយជាមួយណាពី ﷺ ស្រាប់តែលឺសំឡេងមួយមកពីខាងលើគាត់។ គាត់ក៏បានងើយមើលទៅលើ ហើយនិយាយថា៖ នេះគឺជាទ្វារមេឃមួយដែលគេបើកនៅថ្ងៃនេះ។ គេមិនធ្លាប់បើកវាពីមុនឡើយ ទើបតែថ្ងៃនេះប៉ុណ្ណោះ។ ពេលនោះ មានម៉ាឡាអ៊ីកាត់ម្នាក់បានចុះតាម…

