“ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه ពិតណាស់ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលទន្ទេញចាំដប់អាយ៉ាត់ដំបូងនៃស៊ូរ៉ោះអាល់កះហ្វីនឹងត្រូវបានគេការពារពីហ្ជាច់ហ្ជាល”។ ចំណែកឯនៅក្នុងសេចក្តីរាយការណ៍មួយផ្សេងទៀត៖ “ដប់អាយ៉ាត់ចុងក្រោយនៃស៊ូរ៉ោះអាល់កះហ្វី”។
Explanation
Benefits
ប្រាប់អំពីរឿងហ្ទាច់ហ្ជាល និងបញ្ជាក់ពីអ្វីដែលអាចការពារអំពីវា។
ជំរុញឱ្យទន្ទេញស៊ូរ៉ោះអាល់កះហ្វីទាំងមូល។ ប្រសិនបើគ្មានសមត្ថភាព ចូរឲ្យគេទន្ទេញដប់អាយ៉ាត់ដំបូង និងដប់អាយ៉ាត់ចុងក្រោយ។
អ៊ីម៉ាំ អាល់គួរទូពី បានពន្យល់ពីមូលហេតុនេះថា៖ អ្នកខ្លះនិយាយថា ព្រោះវាមានភាពអស្ចារ្យ និងសញ្ញាភស្តុតាងជាច្រើន នៅក្នុងរឿងរ៉ាវរបស់អ្នកនៅក្នុងរូងភ្នំ(أصحاب الكهف)។ ដូចនេះ អ្នកដែលដែលសិក្សាឈ្វេងយល់អំពីវានឹងមិនមានអារម្មណ៍ភ្ញាក់ផ្អើលនឹងរឿងរបស់ហ្ទាច់ហ្ជាល ហើយនឹងមិនភ័យខ្លាចរហូតដល់ធ្លាក់ក្នុងការល្បួងរបស់វានោះទេ។ ហើយអ្នកខ្លះទៀតនិយាយថា៖ ដោយសារតែបន្ទូលរបស់អល់ឡោះ៖ “لِيُنْذِرَ بَأْسًا شَدِيدًا مِنْ لَدُنْهُ” (ដើម្បីដាស់តឿនព្រមាន(ពួកគ្មានជំនឿ)នូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីទ្រង់) ដោយបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃទណ្ឌកម្មដ៏ឈឺចាប់ ហើយប្រភពរបស់វាគឺមកពីអល់ឡោះ។ នេះគឺស្របនឹងអ្វីដែលហ្ទាច់ហ្ជាលនឹងធ្វើ ដូចជាការអះអាងថាខ្លួនជាព្រះ មានអំណាចគ្រប់គ្រង និងអាចបង្កភាពវឹកវរដ៏ខ្លាំងក្កា។ ហេតុនេះហើយបានជាណាពី ﷺ លោកចាត់ទុករឿងរបស់ហ្ទាច់ហ្ជាលជារឿងធំធេង និងបានព្រមានយ៉ាងខ្លាំងអំពីវា និងសុំពីអល់ឡោះឲ្យបញ្ចៀសពីភាពវឹកវររបស់វា។ ដូចនេះ អត្ថន័យនៃហាទីស្ហគឺ៖ ជនណាដែលសូត្រអាយ៉ាត់ទាំងនេះ ត្រិះរិះពិចារណាពីអត្ថន័យរបស់វា នោះគេនឹងមានការប្រុងប្រយ័ត្នចំពោះវា ដែលនឹងធ្វើឱ្យរូបគេមានសុវត្ថិភាពអំពីវា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

