ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។
Choose an available translation of this Hadeeth
Hadeeth text
អំពី ជើរៀរ ពិន អាប់ទុលឡោះ رضي الله عنه បាននិយាយថា៖ ខ្ញុំបានសួររ៉ស៊ូលុលឡោះ ﷺ អំពីការក្រឡេកមើល(ស្ត្រី)ដោយចៃដន្យ ហើយលោកបានបញ្ជាឲ្យខ្ញុំងាកក្រសែភ្នែកចេញ។
Explanation
Benefits
ព្រមានមិនឱ្យបន្តសម្លឹងមើលទៅកាន់អ្វីដែលច្បាប់ហាមឃាត់ ប្រសិនបើគេក្រឡេកភ្នែកទៅកាន់វាដោយចៃដន្យ និងគ្មានចេតនា។
ហាទីស្ហនេះបង្ហាញថា ការហាមឃាត់ការមើលទៅកាន់ស្រ្តី គឺជារឿងដែលត្រូវបានទទួលស្គាល់ និងឯកភាពគ្នាក្នុងចំណោមសហាហ្ពាត់ ដោយភស្តុតាងរបស់វា គឺជើរៀរ رضي الله عنه បានសួរណាពី ﷺ អំពីករណីដែលគាត់មើលទៅកាន់ស្រ្តីដោយអចេតនា តើច្បាប់របស់វាដូចគ្នានឹងអ្នកដែលមើលដោយចេតនាដែរឬទេ?
ហាទីស្ហនេះបង្ហាញពីការយកចិត្តទុកដាក់របស់ច្បាប់ឥស្លាមចំពោះផលប្រយោជន៍របស់មនុស្ស ដោយបានហាមឃាត់ការមើលទៅកាន់ស្រ្តី ត្បិតវាអាចនាំមកនូវប្រការអាក្រក់ទាំងក្នុងលោកិយនិងបរលោក។
បណ្តាសហាហ្ពាត់តែងត្រឡប់ទៅរកណាពី ﷺ និងសួរលោកអំពីអ្វីដែលពួកគេមិនច្បាស់។ ហេតុដូច្នេះ គប្បីលើមនុស្សទូទៅត្រូវត្រឡប់ទៅរកអ្នកចេះដឹង និងសួរពួកគេអំពីអ្វីដែលខ្លួនមិនយល់ច្បាស់។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

