ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖ أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم (ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما អំពីណាពី ﷺ ថា៖ ពិតណាស់ នៅពេលដែលលោកចូលម៉ាស្ជិត លោកសូត្រថា៖
أعوذ بالله العظيم، وبوجهه الكريم، وسلطانه القديم، من الشيطان الرَّجِيم
(ខ្ញុំសុំការការពារពីអល់ឡោះដ៏មហាធំធេង និងតាមរយៈវង់ភ័ក្រ្តដ៏ឧត្តុង្គឧត្តមនិងអំណាចដ៏អមតៈរបស់ទ្រង់ពីស្ហៃតនដែលត្រូវបានគេដាក់បណ្តាសា)"។ គេបានសួរថា៖ តែប៉ុណ្ណឹងទេឬ? ខ្ញុំបានឆ្លើយថា៖ បាទ។ គាត់បានបន្តថា៖ នៅពេលដែលគេសូត្របែបនេះ ស្ហៃតននឹងនិយាយថា៖ រូបគេត្រូវបានគេការពារពីខ្ញុំពេញមួយថ្ងៃ។
Explanation
នៅពេលដែលអ្នកចូលម៉ាស្ជិតសូត្រទូអានេះ ស្ហៃតននឹងនិយាយថា៖ បុរសនេះបានការពារខ្លួនឯងពីខ្ញុំពេញមួយថ្ងៃ ទាំងថ្ងៃនិងយប់។
Benefits
ព្រមានអំពីស្ហៃតន ហើយពិតណាស់ វាចាំឃ្លាំមើលជនមូស្លីមដើម្បីបោកបញ្ឆោតជននោះ និងធ្វើឲ្យជននោះវង្វេង។
មនុស្សម្នាក់នឹងអាចទទួលបានការការពារពីការបញ្ឆោត និងការធ្វើឲ្យវង្វេងរបស់ស្ហៃតន អាស្រ័យទៅតាមកម្រិតនៃសេចក្តីជំនឿនៅក្នុងចិត្តរបស់គេចំពោះអល់ឡោះ និងកម្រិតនៃការគិតរបស់គេចំពោះការទូអាបួងសួងនេះ ហើយជឿលើការសន្យារបស់អល់ឡោះចំពោះលទ្ធផលរបស់វា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

