“ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ បន្ទាប់មក ទ្រង់បញ្ជាក់ថា៖
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما អំពីរ៉ស៊ូលុលឡោះ ﷺ តាមអ្វីដែលលោកបានរាយការណ៍ពីម្ចាស់របស់លោកថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានកត់ត្រាទង្វើល្អនិងទង្វើអាក្រក់។ បន្ទាប់មក ទ្រង់បញ្ជាក់ថា៖ បុគ្គលណាប៉ងប្រាថ្នាធ្វើទង្វើល្អមួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ ប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើល្អ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អដប់ រហូតដល់ប្រាំពីររយ ឬលើសពីនេះទៀត។ ហើយប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ តែគេមិនបានធ្វើវាទេនោះ អល់ឡោះជាម្ចាស់នឹងកត់ត្រាទុកនៅនឹងទ្រង់ឲ្យជននោះនូវទង្វើល្អមួយយ៉ាងពេញលេញ។ តែប្រសិនបើគេប៉ងប្រាថ្នាធ្វើទង្វើអាក្រក់មួយ រួចគេបានធ្វើវាមែន អល់ឡោះជាម្ចាស់នឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់តែមួយប៉ុណ្ណោះ”។
Explanation
ជនណាដែលមានបំណងនិងការតាំងចិត្តចង់ប្រព្រឹត្តនូវទង្វើល្អមួយ គេនឹងកត់ត្រាឲ្យជននោះនូវប្រការល្អមួយយ៉ាងពេញលេញទោះបីជារូបគេមិនបានធ្វើវាក៏ដោយ។ ហើយប្រសិនបើរូបគេពិតជាបានធ្វើទង្វើល្អនោះពិតមែន រូបគេនឹងត្រូវគេបង្កើនផលបុណ្យទ្វេជាដប់ រហូតដល់ប្រាំពីររយ ឬលើសនេះ ច្រើនដងទៀត។ ហើយការបង្កើនទ្វេដងនេះ គឺអាស្រ័យលើកម្រិតនៃភាពជ្រះថ្លាដែលមានក្នុងដួងចិត្ត វិសាលភាពនៃអត្ថប្រយោជន៍របស់វា។ល។
ហើយជនណាដែលមានបំណងនិងការតាំងចិត្តចង់ប្រព្រឹត្តនូវទង្វើអាក្រក់មួយ ក្រោយមក រូបគេបានបោះបង់ទង្វើអាក្រក់នោះវិញក្នុងនាមអល់ឡោះ គេនឹងកត់ត្រាឲ្យជននោះនូវអំពើល្អមួយ។ តែប្រសិនបើរូបគេបោះបង់វិញដោយសារតែរវល់ ហើយមិនបានធ្វើហេតុនោះ គឺគេមិនកត់ត្រាអ្វីសម្រាប់គេឡើយ។ ប្រសិនបើរូបគេបោះបង់ដោយសារតែការអសមត្ថភាពក្នុងការធ្វើទង្វើអាក្រក់នោះ គេនឹងកត់ត្រាឲ្យជននោះអាស្រ័យទៅតាមការនៀតរបស់គេ។ ហើយប្រសិនបើជននោះពិតជាបានធ្វើវាមែន គេនឹងកត់ត្រាឲ្យជននោះនូវទង្វើអាក្រក់ចំនួនមួយ។
Benefits
សារៈសំខាន់នៃការនៀតចំពោះទង្វើទាំងឡាយ និងឥទ្ធិពលរបស់វា។
បង្ហាញពីក្តីសប្បុរស ភាពទន់ភ្លន់ និងក្តីករុណារបស់អល់ឡោះជាម្ចាស់ដោយជនណាដែលប្រាថ្នាចង់ប្រព្រឹត្តនូវទង្វើល្អមួយ បើទោះជាគេមិនបានធ្វើវាក៏ដោយ ក៏ទ្រង់នៅតែកត់ត្រាទង្វើល្អមួយសម្រាប់គេដែរ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

