“ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយក៏មិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូហ្ពាហ្ទះ ពិន អាសស៏មិត رضي الله عنه ដែលគាត់បានចូលរួមសមរភូមិហ្ពាទើរ និងជាម្នាក់ក្នុងចំណោមមេដឹកនាំនៅយប់អាល់អាក៏ហ្ពះ ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ខណៈដែលនៅជុំវិញលោក មានសហាហ្ពាត់មួយក្រុមថា៖ “ចូរពួកអ្នកធ្វើសច្ចាប្រណិធាននឹងខ្ញុំថា ពួកអ្នកនឹងមិនធ្វើស្ហ៊ីរិកចំពោះអល់ឡោះជាម្ចាស់នឹងអ្វីមួយឡើយ ហើយក៏មិនលួច មិនប្រព្រឹត្តអំពើហ្ស៊ីណា មិនសម្លាប់កូនៗខ្លួនឯង មិនប្រឌិតរឿងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ និងមិនប្រឆាំង(នឹងខ្ញុំ)ចំពោះប្រការល្អនោះឡើយ។ ហេតុនេះ ជនណាដែលបានអនុវត្តតាមក្នុងចំណោមពួកអ្នក ជាការពិតណាស់ ផលបុណ្យរបស់គេ គឺនៅឯអល់ឡោះ។ តែជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ហើយត្រូវបានគេដាក់ទោសនៅលើលោកិយ ការដាក់ទោសនោះ គឺជាការជម្រុះនូវបាបកម្មរបស់គេ។ រីឯជនណាដែលប្រព្រឹត្តអំពើណាមួយក្នុងចំណោមអំពើទាំងនេះ ក្រោយមក អល់ឡោះបានបិទបាំងវានោះ រឿងនោះគឺស្ថិតលើអល់ឡោះ។ ប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងអភ័យទោសឲ្យ។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់នឹងដាក់ទោសគេ”។ ពេលនោះ ហើយពួកយើងក៏បានសច្ចាប្រណិធាននឹងលោកលើប្រការទាំងនោះ។
Explanation
Benefits
អាស្ស៊ីនទី បាននិយាយថា៖ ប្រសាសន៍របស់លោក៖ “ចំពោះប្រការល្អ” វាច្បាស់ណាស់ថា ការបង្គាប់ប្រើរបស់លោកទាំងអស់ គឺជាប្រការល្អ និងមិនអាចស្រមៃថាវាផ្ទុយពីនេះនោះទេ។ ដូច្នេះ ប្រសាសន៍របស់លោក៖ “និងមិនត្រូវប្រឆាំង(នឹងខ្ញុំ)ចំពោះប្រការល្អ” គឺដើម្បីបញ្ជាក់ពីមូលហេតុនៃកាតព្វកិច្ចដែលត្រូវគោរពប្រតិបត្តិតាម និងដើម្បីជាការបញ្ជាក់ថា គ្មានការគោរពប្រតិបត្តិចំពោះភាវៈ(ម៉ាខ្លូក) ក្រៅពីប្រការល្អនោះឡើយ ហើយបញ្ជាក់ថា លក្ខខណ្ឌនៃការគោរពប្រតិបត្តិក្នុងការសច្ចាប្រណិធាន គួរតែបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវអ្វីដែលត្រឹមត្រូវប៉ុណ្ណោះ មិនមែនដាច់ខាតត្រូវតែគោរពប្រតិបត្តិនោះឡើយ។
មូហាំម៉ាត់ ពិន អ៊ីស្មាអេល អាត់តៃមី និងអ្នកផ្សេងទៀតបាននិយាយថា៖ ការរំលឹកជាពិសេសចំពោះការសម្លាប់កូនៗ ដោយសារវាជាការសម្លាប់(បទឧក្រិដ្ឋ) និងជាការកាត់ផ្តាច់ចំណងសាច់សាលោហិត។ ដូចនេះ វាកាន់តែត្រូវបានហាមឃាត់។ ម្យ៉ាងទៀត ដោយសារតែការសម្លាប់កូនៗ គឺជាប្រការដែលសុសសាយក្នុងចំណោមពួកគេ ដោយពួកគេកប់កូនស្រីទាំងរស់ និងសម្លាប់កូនប្រុសដោយសារខ្លាចក្រ។ ឬក៏ គេលើកឡើងជាពិសេសអំពីកូនៗ ពីព្រោះកូនក្មេងមិនអាចការពារខ្លួនឯងបានឡើយ។
អាន់ណាវ៉ាវី បាននិយាយថា៖ ភាពទូទៅនៃហាទីស្ហនេះត្រូវបានកំណត់ដោយបន្ទូលរបស់អល់ឡោះថា៖ “ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនអភ័យទោសឲ្យអ្នកដែលធ្វើស្ហ៊ីរិកចំពោះទ្រង់ឡើយ”។ ដូចនេះ ចំពោះអ្នកដែលរបូតចេញពីសាសនា(មួរតាត់) ប្រសិនបើត្រូវបានគេសម្លាប់ក្នុងនាមជាអ្នកដែលបោះបង់សាសនា នោះការសម្លាប់នោះមិនមែនជាការជម្រុះចោលនូវបាបកម្មឡើយ។
អាល់កទី អ៊ីយ៉ាទ បាននិយាយថា៖ សាសនវិទូឥស្លាមភាគច្រើនយល់ថា ការដាក់ទោស(ទៅតាមអ្វីដែលច្បាប់ឥស្លាមបានកំណត់) គឺជាការជម្រុះនូវបាបកម្ម។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

