“(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាទី ពិន ហាទិម رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “(នៅថ្ងៃបរលោក)ម្នាក់ៗនៃពួកអ្នកនឹងត្រូវអល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលផ្ទាល់ជាមួយដោយគ្មានអ្នកបកប្រែឡើយ។ ពេលនោះ គេមើលទៅខាងស្ដាំគ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងឡើយ ហើយមើលទៅខាងឆេ្វងក៏គ្មានឃើញអ្វីក្រៅពីទង្វើដែលខ្លួនបានសាងដែរ ហើយគេមើលទៅខាងមុខ គ្មានឃើញអ្វីក្រៅពីឋាននរកនៅចំពីមុខខ្លួនឡើយ។ ហេតុនេះ ចូរអ្នកការពារខ្លួនពីឋាននរក ទោះបីតាមរយៈផ្លែល្មើមួយចំណិតក៏ដោយ”។
Explanation
Benefits
អល់ឡោះជាម្ចាស់នៅជិតខ្ញុំបម្រើរបស់ទ្រង់បំផុតនៅថ្ងៃបរលោក ដោយគ្មានរបាំង គ្មានអន្តរការី ហើយក៏គ្មានអ្នកបកប្រែនោះដែរ។ ហេតុនេះ អ្នកមានជំនឿត្រូវប្រុងប្រយ័ត្នកុំប្រព្រឹត្តផ្ទុយពីបទបញ្ជាព្រះជាម្ចាស់របស់ខ្លួន។
មិនគប្បីមើលស្រាលចំពោះអ្វីដែលខ្លួនបរិច្ចាគនោះឡើយ ទោះបីជាតិចតួចក៏ដោយ ព្រោះវាជាការការពារពីភ្លើងនរក។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

