“ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូសាអ៊ីត អាល់ឃុទរី رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាពោលថា៖ “رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا” (ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ) រូបគេប្រាកដជានឹងបានចូលឋានសួគ៌”។
Explanation
“رَضِيتُ بِاللَّهِ رَبًّا، وَبِالْإِسْلَامِ دِينًا، وَبِمُحَمَّدٍ رَسُولًا”
(ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ អ៊ីស្លាមធ្វើជាសាសនា ហើយមូហាំម៉ាត់ធ្វើជាអ្នកនាំសារ)
ពោលគឺ ខ្ញុំពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ ជាអ្នកត្រូវគោរពសក្ការៈ ជាអ្នកគ្រប់គ្រង ជាចៅហ្វាយ ជាអ្នកដាក់បទបញ្ជា ពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនាដោយគោរពតាមនូវបទបញ្ជា និងបម្រាមទាំងឡាយរបស់វា ព្រមទាំងពេញចិត្តក្នុងការទទួលយកណាពីមូហាំម៉ាត់ ﷺ ធ្វើជាអ្នកនាំសារ(រ៉សូល) និងជាណាពី រួមជាមួយនឹងអ្វីទាំងឡាយដែលគេបញ្ជូនមកកាន់លោក និងអ្វីដែលលោកបានផ្សព្វផ្សាយ ជននោះប្រាកដជានឹងបានចូលឋានសួគ៌។
Benefits
ការពេញចិត្តទទួលយកអល់ឡោះធ្វើជាព្រះជាម្ចាស់ រួមបញ្ចូលទាំងការមិនគោរពសក្ការៈអ្នកណាម្នាក់ក្រៅពីទ្រង់ឡើយ។
ការពេញចិត្តទទួលយកមូហាំម៉ាត់ធ្វើជាណាពីនិងជាអ្នកនាំសារ រួមបញ្ចូលទាំងការស្តាប់បង្គាប់លោក និងប្រតិបត្តិតាមមាគ៌ា(ស៊ុណ្ណះ)របស់លោក។
ការពេញចិត្តទទួលយកអ៊ីស្លាមធ្វើជាសាសនា គឺត្រូវពេញចិត្តនឹងអ្វីដែលអល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសសម្រាប់ខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
ស៊ូណិតសូត្រទូអានេះនៅពេលឮអ្នកអាហ្សានពោលពាក្យសក្ខីកម្ម(ស្ហាហាហ្ទះ)ទាំងពីរ ដូចមានបញ្ជាក់ក្នុងសេចក្ដីរាយការណ៍ជាច្រើនផ្សេងទៀត។
ក្នុងហាទីស្ហមួយផ្សេងទៀតបញ្ជាក់ថា ស៊ូណិតសូត្រទូអានេះនៅពេលព្រឹកនិងពេលល្ងាច។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

