افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#65783[صحيح]
HadeethEnc · 1.9.0

“ចូរឈប់ធ្វើបែបនេះទៅ ព្រោះវាជាទង្វើដែលគួរឱ្យស្អប់ខ្ពើមណាស់”។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី ជើពៀរ ពិន អាប់ទុលឡោះ رضي الله عنهما បាននិយាយថា៖ ពួកយើងធ្លាប់បានស្ថិតនៅក្នុងសមរភូមិមួយ។ ខណៈនោះ មានបុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ពេលនោះ បុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ខណៈនោះ អល់ឡោះជាម្ចាស់បានឲ្យអ្នកនាំសាររបស់ទ្រង់ ﷺ ឮពាក្យទាំងនេះ។ លោកក៏សួរថា៖ “តើនេះជាអ្វី”? ពួកគេបានឆ្លើយថា៖ បុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ហើយបុរសអាន់សរបានស្រែកថា៖ ឱពួកអាន់សរអើយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ឱពួកមូហាជីរីនអើយ! ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ចូរឈប់ធ្វើបែបនេះទៅ ព្រោះវាជាទង្វើដែលគួរឱ្យស្អប់ខ្ពើមណាស់”។ ជើពៀរបាននិយាយថា៖ នៅពេលដែលណាពី ﷺ មកដល់(ក្រុងម៉ាទីណះ) ពួកអាន់សរមានចំនួនច្រើនជាង។ (ប៉ុន្តែ)ក្រោយមក ពួកមូហាជីរីនក៏មានចំនួនកើនឡើង។ អាប់ទុលឡោះ ពិន អ៊ូពៃ បាននិយាយថា៖ តើពួកគេធ្វើដល់ថ្នាក់នេះឬ? សូមស្បថនឹងអល់ឡោះ! ប្រសិនបើពួកយើងត្រឡប់ទៅកាន់ក្រុងម៉ាទីណះវិញ ប្រាកដជាអ្នកដែលខ្លាំងពូកែនឹងបណ្តេញអ្នកដែលទន់ខ្សោយចេញពីទីនោះជាមិនខាន។ ពេលនោះ អ៊ូមើរ ពិន អាល់ខត្តប رضي الله عنه បាននិយាយថា៖ ឱរ៉ស៊ូលុលឡោះ! សូមលោកទុកឲ្យខ្ញុំកាត់ក្បាលជនពុតត្បុតនេះទៅ។ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “លែងគេទៅ។ កុំឲ្យមនុស្សនិយាយថា មូហាំម៉ាត់កំពុងតែសម្លាប់មិត្តភក្តិខ្លួនឯង”។
02

Explanation

ណាពី ﷺ លោកធ្លាប់បានធ្វើដំណើរនៅក្នុងសមរភូមិមួយជាមួយនឹងបណ្តាសហាហ្ពាត់របស់លោកក្នុងចំណោមពួកមូហាជីរីន និងពួកអាន់សរ رضي الله عنهم ។ ខណៈនោះ មានបុរសម្នាក់នៃពួកមូហាជីរីនបានទះគូទបុរសម្នាក់ទៀតនៃពួកអាន់សរ។ ពេលនោះ បុរសអាន់សរបានស្រែកថា៖ ជួយខ្ញុំផង ឱពួកអាន់សរទាំងឡាយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ជួយខ្ញុំផង ឱពួកមូហាជីរីនទាំងឡាយ! ខណៈនោះ រ៉ស៊ូលុលឡោះ ﷺ បានឮនូវពាក្យទាំងនេះ លោកក៏បានសួរថា៖ តើនេះជាអ្វី? ពួកគេបានឆ្លើយថា៖ បុរសមូហាជីរីនម្នាក់បានទះគូទបុរសអាន់សរម្នាក់ទៀត។ ហើយបុរសអាន់សរបានស្រែកថា៖ ជួយខ្ញុំផង ឱពួកអាន់សរទាំងឡាយ! ចំណែកឯបុរសមូហាជីរីនក៏បានស្រែកដែរថា៖ ជួយខ្ញុំផង ឱពួកមូហាជីរីនទាំងឡាយ! ពេលនោះ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ ចូរពួកអ្នកបោះបង់ទម្លាប់នៃសម័យកាលអវិជ្ជា(ជើហ៊ីលីយះ)នេះចោលទៅ ព្រោះវាពិតជាអាក្រក់ គួរស្អប់ខ្ពើម និងបង្កគ្រោះថ្នាក់។ នោះគឺ នៅពេលណាដែលបុរសម្នាក់ត្រូវគូជម្លោះរបស់ខ្លួនគាបសង្កត់ គឺគេស្រែកហៅក្រុមរបស់ខ្លួន។ ពេលនោះ ពួកគេក៏ប្រញាប់ប្រញាល់ទៅជួយជននោះ ទោះជាជននោះជាអ្នកបំពាន(អ្នកខុស) ឬជាអ្នកត្រូវគេបំពានលើ(អ្នកត្រូវ)ក៏ដោយ ព្រោះតែភាពល្ងង់ខ្លៅ និងបក្ខពួកនិយមរបស់ពួកគេ។ ជើពៀរបាននិយាយថា៖ ពេលដែលណាពី ﷺ មកដល់ក្រុងម៉ាទីណះក្នុងនាមជាអ្នកចំណាកស្រុក ពួកអាន់សរមានចំនួនច្រើនជាង។ ប៉ុន្តែក្រោយមក ពួកមូហាជីរីនក៏មានចំនួនកើនឡើង។ មេខ្លោងពួកពុតត្បុត(មូណាហ្វិក)គឺ អាប់ទុលឡោះ ពិន អ៊ូពៃ ពិន សាលូល បាននិយាយថា៖ តើរឿងនោះឈានដល់កម្រិតនេះឬ? សូមស្បថនឹងអល់ឡោះ! ប្រសិនបើពួកយើងត្រឡប់ទៅកាន់ក្រុងម៉ាទីណះវិញ អ្នកដែលខ្លាំងពូកែ(គឺគេចង់សំដៅលើខ្លួនគេ និងបក្សពួក) ប្រាកដជានឹងបណ្តេញអ្នកដែលទន់ខ្សោយ(សំដៅលើណាពី ﷺ និងក្រុមរបស់លោក)ចេញពីទីនោះជាមិនខាន។ មេខ្លោងពួកពុតត្បុត(មូណាហ្វិក)គឺ អាប់ទុលឡោះ ពិន អ៊ូពៃ ពិន សាលូល បាននិយាយថា៖ តើរឿងនោះឈានដល់កម្រិតនេះឬ? សូមស្បថនឹងអល់ឡោះ! ប្រសិនបើពួកយើងត្រឡប់ទៅកាន់ក្រុងម៉ាទីណះវិញ អ្នកដែលខ្លាំងពូកែ(គឺគេចង់សំដៅលើខ្លួនគេ និងបក្សពួក) ប្រាកដជានឹងបណ្តេញអ្នកដែលទន់ខ្សោយ(សំដៅលើណាពី ﷺ និងក្រុមរបស់លោក)ចេញពីទីនោះជាមិនខាន។
03

Benefits

ហាមឃាត់ចំពោះទំនៀមទម្លាប់នៃសម័យកាលអវិជ្ជាដ៏គួរឲ្យស្អប់ខ្ពើម និងការធ្វើតាមទំនៀមទម្លាប់ទាំងនោះ មិនថាពាក្យសម្តី ឬកាយវិការ។ ជាការពិតណាស់ សាសនាឥស្លាមបានមកដល់ដើម្បីបញ្ចៀសមនុស្សឲ្យចាកឆ្ងាយពីទំនៀមទម្លាក់ដ៏អាក្រក់ទាំងនោះ ហើយចង្អុលបង្ហាញពួកគេទៅកាន់អ្វីដែលជាការពិត និងត្រឹមត្រូវសម្រាប់ពួកគេ។
ព្រមានអំពីការប្រកាន់បក្សពួកនិយមដែលខុសឆ្គង ហើយត្រូវប្រុងប្រយ័ត្នចំពោះវា ប្រៀបដូចជាការប្រុងប្រយ័ត្នអំពីរបស់ដែលស្អុយរលួយគួរខ្ពើមរអើមដូច្នោះដែរ។
ហាមឃាត់រាល់ប្រការទាំងឡាយដែលនាំទៅរកការបង្កនូវភាពសត្រូវ និងការស្អប់ខ្ពើមគ្នាទៅវិញទៅមក។
អាន់ណាវ៉ាវី បាននិយាយថា៖ ការដែលណាពី ﷺ ហៅទង្វើបែបនោះថា ជាការអំពាវនាវនៃសម័យកាលអវិជ្ជា គឺដោយសារតែការស្អប់ខ្ពើមរបស់លោកចំពោះទង្វើនោះ ពីព្រោះវាគឺជាអ្វីដែលមនុស្សនាសម័យកាលអវិជ្ជា(មុនឥស្លាម)តែងតែផ្តោតលើកុលសម្ព័ន្ធនិយមក្នុងកិច្ចការលោកិយ និងរឿងដែលមាការទាក់ទងជាមួយវា។ មនុស្សនៅសម័យកាលអវិជ្ជាធ្លាប់ទទួលបានសិទ្ធិតាមរយៈចំណងកុលសម្ព័ន្ធ និងបក្សពួករបស់ខ្លួន ប៉ុន្តែសាសនាឥស្លាមបានមកដល់ដោយលុបបំបាត់រឿងទាំងនោះ ហើយដោះស្រាយរឿងក្តីទាំងឡាយដោយផ្អែកលើច្បាប់បញ្ញត្តិអ៊ីស្លាម។ ដូច្នេះ ប្រសិនបើមនុស្សម្នាក់បំពានលើអ្នកដទៃ ចៅក្រម(ឬអ្នកកាត់ក្តី)នឹងកាត់ក្តីរវាងពួកគេ ហើយតម្រូវឲ្យអ្នកបំពាននោះទទួលខុសត្រូវតាមការបំពានរបស់ខ្លួន ដូចដែលបានកំណត់នៅក្នុងគោលការណ៍នៃសាសនាឥស្លាម។
អាស្ស៊ិនទី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ថា ការជួយជ្រោមជ្រែងគ្នាដោយសារតែអ្នកនោះមកពីកុលសម្ព័ន្ធរបស់ខ្លួន(ឬជាបក្សពួករបស់ខ្លួន)ដូចដែលពួកសម័យកាលអវិជ្ជាធ្លាប់ធ្វើ គឺជារឿងដែលមិនត្រឹមត្រូវ។ ដូច្នេះ វាមិនត្រូវបានអនុញ្ញាតសម្រាប់នរណាម្នាក់មានការនិយមតែលើកុលសម្ព័ន្ធរបស់គេនោះទេ។ ចំណែកឯការជួយជ្រោមជ្រែងលើរឿងដែលត្រឹមត្រូវវិញ គឺជារឿងចាំបាច់ដែលតម្រូវលើអ្នកមានជំនឿគ្រប់រូបត្រូវធ្វើ ទោះបីជាអ្នកនោះមកពីកុលសម្ព័ន្ធរបស់ខ្លួន ឬមិនមែនក៏ដោយ។
បញ្ជាក់ពីការធ្វើទុក្ខបុកម្នេញរបស់ពួកពុតត្បុត(មូណាហ្វិក)ទៅលើណាពី ﷺ និងបណ្តាសហាហ្ពាត់របស់លោក ទាំងពាក្យសម្តី និងកាយវិការ។
បង្ហាញពីភាពខន្តី និងការអត់ធ្មត់យ៉ាងធំធេងរបស់ណាពី ﷺ ចំពោះការធ្វើទុក្ខបុកម្នេញដែលលោកទទួលរងពីសំណាក់ពួកពុតត្បុត។
ប្រុងប្រយ័ត្នពីទង្វើទាំងឡាយណាដែលនាំឲ្យមនុស្សងាកចេញអំពីការចូលសាសនាឥស្លាម។ ហេតុនេះហើយទើបណាពី ﷺ លោករារាំងមិនឲ្យសម្លាប់ពួកពុតត្បុតដើម្បីកុំឲ្យមនុស្សនិយាយថា មូហាំម៉ាត់សម្លាប់មិត្តភក្តិខ្លួនឯង។

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...