HadeethEnc · 1.9.0
“ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេនឹងធ្វើការចាប់ឆ្នោតជាមិនខាន។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ប្រសិនបើមនុស្សបានដឹងនូវអ្វីដែលមាននៅក្នុងការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេគ្មានមធ្យោបាយអ្វីដើម្បីធ្វើដូច្នោះក្រៅតែពីការចាប់ឆ្នោត នោះពួកគេនឹងធ្វើការចាប់ឆ្នោតជាមិនខាន។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃការរួសរាន់ទៅសឡាត នោះពួកគេនឹងប្រជែងគ្នារួសរាន់ទៅសឡាត។ ហើយប្រសិនបើពួកគេដឹងពីផលបុណ្យនៃសឡាតអ៊ីស្ហានិងសឡាតស៊ូពុស(នៅម៉ាស្ជិត) នោះពួកគេនឹងទៅសឡាតទាំងពីរនេះជាមិនខាន ទោះជាត្រូវវារក៏ដោយ”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ប្រសិនបើមនុស្សបានដឹងពីគុណតម្លៃ ភាពល្អប្រសើរ និងពរជ័យនៃការអាហ្សាននិងការសឡាតនៅជួរទីមួយ ក្រោយមក ពួកគេមិនមានមធ្យោបាយអ្វីក្នុងការកំណត់សិទ្ធិអាទិភាព ក្រៅតែពីការចាប់ឆ្នោតដើម្បីសម្រេចថា តើអ្នកណាដែលសក្តិសមធ្វើជាអ្នកអាហ្សាន និងសឡាតនៅជួរទីមួយជាងអ្នកផ្សេងទៀតនោះ ពួកគេច្បាស់ជានឹងធ្វើការចាប់ឆ្នោតជាមិនខាន។ ហើយប្រសិនបើពួកគេបានដឹងពីផលបុណ្យនៃការរួសរាន់ប្រតិបត្តិសឡាតនៅក្នុងពេលដំបូងរបស់វា(ដើមពេល) នោះពួកគេនឹងប្រជែងគ្នាធ្វើវា។ ហើយប្រសិនបើពួកគេបានដឹងពីទំហំផលបុណ្យនៃការចូលរួមសឡាតអ៊ីសា្ហនិងសឡាតស៊ូពុស នោះពួកគេនឹងយល់ថា វាជារឿងងាយស្រួលក្នុងការប្រតិបត្តិវាទាំងពីរ សូម្បីតែត្រូវវារឬលូនដូចកូនក្មេងក៏ដោយ។
03
Benefits
បញ្ជាក់ពីឧត្តមភាពនៃការអាហ្សាន។
បញ្ជាក់ពីឧត្តមភាពនៃជួរទីមួយ និងការនៅជិតនឹងអ៊ីម៉ាំ។
បញ្ជាក់ពីឧត្តមភាពនៃការរួសរាន់ទៅសឡាតនៅដើមពេលដែលគេជំរុញ ត្បិតការធ្វើដូច្នោះ គឺមានគុណតម្លៃដ៏អស្ចារ្យ និងផលប្រយោជន៍ជាច្រើនដូចជា ទាន់សឡាតនៅជួរទីមួយ ទាន់សឡាតតាំងពីដំបូង មានពេលដើម្បីសឡាតស៊ូណិតនិងសូត្រគម្ពីរគួរអាន ទទួលបាននូវការសុំអភ័យទោសឲ្យពីបណ្តាម៉ាឡាអ៊ីកាត់ ហើយរូបគេនឹងនៅតែស្ថិតក្នុងការប្រតិបត្តិសឡាតដរាបណារូបគេរង់ចាំសឡាត ក៏ដូចជាប្រការល្អផ្សេងៗទៀត។
ជំរុញយ៉ាងខ្លាំងឱ្យចូលរួមសឡាតស៊ូពុសនិងសឡាតអ៊ីស្ហាជាលក្ខណៈរួមគ្នា(ជើម៉ាអះ) ហើយនិងផលបុណ្យយ៉ាងធំធេងក្នុងការធ្វើដូច្នេះ ត្បិតសឡាតទាំងពីរនេះមានការលំបាកដោយវារំខានដល់ការចូលដេកពីព្រលប់ និងត្រូវក្រោកសឡាតពីពេលយប់(មុនថ្ងៃរះ)។ ហេតុនេះហើយទើបវាជាសឡាតដែលពិបាកបំផុតសម្រាប់ពួកពុតត្បុត(មូណាហ្វិក)។
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះ ទទួលស្គាល់ការចាប់ឆ្នោតក្នុងរឿងទាំងឡាយដែលមានការដណ្ដើមគ្នា និងប្រជែងគ្នា។
ជួរទីពីរប្រសើរជាងជួរទីបី ជួរទីបីប្រសើរជាងជួរទីបួន និងជាបន្តបន្ទាប់ទៅទៀត។

Attribution
[متفق عليه]
Categories
Share
Share hadeeth
Sharing options · 0 Total shares