“បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាលី បាននិយាយថា៖ ពិតប្រាកដណាស់ ខ្ញុំជាមនុស្សម្នាក់ដែលនៅពេលណាខ្ញុំបានឮហាទីស្ហណាមួយពីរ៉ស៊ូលុលឡោះ ﷺ នោះ គឺអល់ឡោះជាម្ចាស់បានផ្តល់ប្រយោជន៍ដល់ខ្ញុំពីហាទីស្ហនោះតាមអ្វីដែលទ្រង់មានចេតនា។ ប៉ុន្តែនៅពេលដែលសហាហ្ពាត់ណាម្នាក់និយាយប្រាប់ខ្ញុំ(នូវហាទីស្ហណាមួយ) គឺខ្ញុំនឹងសុំឲ្យគេស្បថ។ ប្រសិនបើគេស្បថហើយ នោះខ្ញុំនឹងជឿគេ។ ហើយពិតណាស់ អាពូហ្ពាកើរ បាននិយាយប្រាប់ខ្ញុំ(នូវហាទីស្ហមួយ) ហើយអាពូហ្ពាកើរ គឺជាមនុស្សសច្ចៈ ដោយគាត់បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “បុគ្គលគ្រប់រូបដែលសាងបាបកម្ម បន្ទាប់មក គេក្រោកឈរ ហើយធ្វើការជម្រះសម្អាត(យកវូហ្ទុ) បន្ទាប់មក គេសឡាត។ បន្ទាប់មកទៀត គេសុំការអភ័យទោសពីអល់ឡោះ នោះអល់ឡោះជាម្ចាស់នឹងអភ័យទោសឲ្យគេ”។ បន្ទាប់មក លោកបានសូត្រអាយ៉ាត់នេះ៖
﴿وَالَّذِينَ إِذَا فَعَلُوا فَاحِشَةً أَوْ ظَلَمُوا أَنْفُسَهُمْ ذَكَرُوا اللَّهَ فَاسْتَغْفَرُوا لِذُنُوبِهِمْ ﴾ [سورة آل عمران(135)]
(ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ)។
Explanation
(ហើយនិងអ្នកដែលនៅពេលណាដែលពួកគេសាងអំពើអាក្រក់អ្វីមួយ ឬពួកគេបំពានលើខ្លួនឯង គឺពួកគេនឹកឃើញអល់ឡោះ ហើយពួកគេសុំអភ័យទោសចំពោះបាបកម្មរបស់ពួកគេ។ ហើយគ្មានអ្នកណាដែលអភ័យទោសនូវបាបកម្មទាំងឡាយក្រៅពីអល់ឡោះឡើយ។ ហើយពួកគេមិនរឹងរូសចំពោះអ្វីដែលពួកគេបានប្រព្រឹត្ដនោះទេ ខណៈដែលពួកគេដឹងហើយនោះ)។ (អាលីអ៊ិមរ៉ន៖១៣៥)
Benefits
បញ្ជាក់ពីភាពទូលំទូលាយនៃការអភ័យទោសរបស់អល់ឡោះជាម្ចាស់ ហើយនិងការទទួលយករបស់ទ្រង់ចំពោះការសារភាពកំហុស និងការសុំការអភ័យទោស។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

