“ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជំនឿ(អ៊ីម៉ាន)មានច្រើនជាងចិតសិបផ្នែក ឬច្រើនជាងហុកសិបផ្នែក។ ផ្នែកដែលល្អជាងគេ គឺការសូត្រថា៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)។ ចំណែកឯផ្នែកដែលទាបជាងគេ គឺការយកវត្ថុដែលបង្កបញ្ហាដល់មនុស្សចេញពីផ្លូវ។ ហើយការខ្មាសអៀនក៏ជាផ្នែកមួយនៃជំនឿដែរ”។
Explanation
ចំពោះផ្នែកដែលខ្ពង់ខ្ពស់ជាងគេ និងល្អប្រសើរជាងគេ គឺការពោលពាក្យ៖ لَا إلَهَ إِلَّا اللَّهُ (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ លើកលែងតែអល់ឡោះ)ដោយដឹងពីអត្ថន័យរបស់ពាក្យនេះ អនុវត្តតាមនូវអ្វីដែលពាក្យនេះទាមទារ ពោលគឺ ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ គឺជាព្រះជាម្ចាស់តែមួយគត់ដែលសក្តិសមនឹងគេគោរពសក្ការៈដោយគ្មានអ្នកផ្សេងក្រៅពីទ្រង់ឡើយ។
ចំណែកឯទង្វើដែលបង្ហាញពីសេចក្តីជំនឿដែលទាបជាង គឺការយកនូវអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សចេញពីផ្លូវដើររបស់ពួកគេ។
បន្ទាប់មក ណាពី ﷺ លោកបានប្រាប់ថា ពិតប្រាកដណាស់ ភាពខ្មាសអៀន ក៏ជាផ្នែកមួយនៃជំនឿផងដែរ។ វាជាសីលធម៌មួយដែលជំរុញមនុស្សឲ្យធ្វើអំពើល្អ និងបោះបង់អំពើអាក្រក់។
Benefits
សេចក្តីជំនឿ គឺមានទាំងពាក្យសម្តី ទង្វើ និងគោលជំនឿ។
ការខ្មាសអៀនចំពោះអល់ឡោះ គឺទាមទារមិនឲ្យអល់ឡោះឃើញអ្នកនៅកន្លែងដែលទ្រង់ហាមឃាត់ និងមិនត្រូវឲ្យបាត់មុខអ្នកនៅកន្លែងដែលទ្រង់បង្គាប់ប្រើ។
ការប្រាប់ពីចំនួនផ្នែកនៃជំនឿ មិនមែនបង្ហាញអំពីចំនួនកំណត់នៃផ្នែករបស់ជំនឿនោះឡើយ។ ផ្ទុយទៅវិញ វាបង្ហាញថាជំនឿគឺពិតជាមានច្រើនផ្នែក ។ ជាការពិតណាស់ ក្នុងភាសាអារ៉ាប់ ជួនកាលគេអាចរំលឹកពីប្រការអ្វីមួយដោយប្រាប់ពីចំនួន ប៉ុន្តែមិនមែនមានន័យថាជាការកំណត់ចំនួននោះឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

