“ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់អល់ឡោះជាម្ចាស់ នៅពេលដែលទ្រង់ស្រលាញ់ខ្ញុំបម្រើ(របស់ទ្រង់)ណាម្នាក់ ទ្រង់បានហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្រលាញ់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្រលាញ់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រលាញ់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្រលាញ់គេ។ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្រលាញ់ជននោះ។ លោកបានមានប្រសាសន៍បន្តថា៖ ក្រោយមក គេបានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្រលាញ់ជននោះដែរ។ ហើយនៅពេលដែលទ្រង់ស្អប់ខ្ញុំបម្រើណាម្នាក់ ទ្រង់ហៅជីព្រីល ហើយមានបន្ទូលថា៖ ពិតប្រាកដណាស់ យើងពិតជាស្អប់ម្នាក់នេះ។ ហេតុនេះ ចូរអ្នកស្អប់គេ។ លោកបានមានប្រសាសន៍ថា៖ ពេលនោះ ជីព្រីលក៏ស្អប់ជននោះ។ បន្ទាប់មក ជីព្រីលបានប្រកាសប្រាប់អ្នកនៅលើមេឃថា៖ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្អប់ម្នាក់នេះ។ ហេតុនេះ ចូរពួកអ្នកស្អប់គេ។ លោកបានមានប្រសាសន៍បន្តថា៖ ពេលនោះ អ្នកដែលនៅលើមេឃក៏ស្អប់ជននោះ។ ក្រោយមក គេក៏បានធ្វើឲ្យមនុស្សនៅលើផែនដីនេះស្អប់ជននោះដែរ”។
Explanation
Benefits
ជនណាដែលត្រូវបានអល់ឡោះជាម្ចាស់ស្រឡាញ់ អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីក៏ស្រឡាញ់ជននោះដែរ។ ហើយជនណាដែលត្រូវបានអល់ឡោះជាម្ចាស់ស្អប់ អ្នកដែលនៅលើមេឃ និងអ្នកដែលនៅលើផែនដីក៏ស្អប់ជននោះដែរ។
អាស្ស៊ិនទី បាននិយាយថា៖ ប្រសាសន៍របស់ណាពី ﷺ៖ “គេក៏បានធ្វើឲ្យមនុស្សនៅលើផែនដីនេះ ស្រលាញ់ចំពោះជននោះដែរ” មិនមែនមានន័យថាទូទៅនោះឡើយ ប៉ុន្តែវាគឺយោងទៅតាមកម្រិតដែលអល់ឡោះទ្រង់ចង់ឱ្យគេបានទទួលនៅលើផែនដី។ ដោយទ្រង់ដឹងច្បាស់អំពីការធៀបគ្នារវាងសេចក្តីអាក្រក់ចំពោះសេចក្តីល្អរបស់គេ។
ជំរុញឲ្យសាងអំពើល្អឲ្យបានច្រើនប្រភេទ ទាំងប្រការហ្វើរទូ(កាតព្វកិច្ច) និងប្រការស៊ូណិត(ស្ម័គ្រចិត្ត) និងត្រូវប្រុងប្រយ័ត្នពីអំពើល្មើស និងអំពើពិតអះ ពីព្រោះវាជាហេតុដែលនាំឲ្យទ្រង់មានការខឹងសម្បា។
អ៊ិពនូហាជើរ បាននិយាយថា៖ តាមរយៈហាទីស្ហនេះ គេអាចទាញបានថា ការស្រឡាញ់របស់មនុស្ស គឺជាសញ្ញាបញ្ជាក់ពីការស្រឡាញ់របស់អល់ឡោះ។ ហើយវាបង្ហាញឲ្យឃើញជាពិសេសនៅពេលដែលគេស្លាប់៖ “ពួកអ្នក គឺជាសាក្សីរបស់អល់ឡោះនៅលើផែនដី”។
អ៊ិពនូអាល់អារ៉ពី អាល់ម៉ាលីគី បាននិយាយថា៖ អត្ថន័យអ្នកដែលនៅលើផែនដី គឺសំដៅលើអ្នកដែលស្គាល់ជននោះ មិនមែនអ្នកដែលមិនស្គាល់ និងមិនដែលឮពីជននោះនោះឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

