ចូរអ្នកសូត្រថា៖ " اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ " (ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាលី رضي الله عنه ពិតណាស់ មានទាសករម្នាក់ដែលបានចុះកិច្ចសន្យាបង់ប្រាក់លោះខ្លួនជាមួយចៅហ្វាយរបស់ខ្លួនបានមកជួបគាត់ ហើយនិយាយថា៖ ខ្ញុំពិតជាអសមត្ថភាពក្នុងការបំពេញតាមការចុះកិច្ចសន្យារបស់ខ្ញុំហើយ។ ហេតុនេះ សូមអ្នកជួយខ្ញុំផង។ គាត់បាននិយាយថា៖ តើអ្នកចង់ឲ្យខ្ញុំបង្រៀនអ្នកនូវពាក្យពេចន៍ខ្លះៗដែលរ៉ស៊ូលុលឡោះ ﷺ លោកបានបង្រៀនខ្ញុំដែរឬទេ ដែលទោះជាអ្នកមានបំណុលច្រើនដូចភ្នំសៀរក៏ដោយ ក៏អល់ឡោះជាម្ចាស់នឹងសងវាជំនួសអ្នកដែរ? គាត់បានបន្តថា៖ ចូរអ្នកសូត្រថា៖
" اللَّهُمَّ اكْفِني بِحَلاَلِكَ عَنْ حَرَامِكَ ، وَأغْنِنِي بِفَضْلِكَ عَمَّنْ سِواكَ "
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាតដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
Explanation
(ឱអល់ឡោះជាម្ចាស់! សូមទ្រង់មេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងប្រការដែលទ្រង់អនុញ្ញាត ដោយមិនត្រូវការប្រការដែលទ្រង់បានហាមឃាត់ ហើយសូមមេត្តាឲ្យខ្ញុំមានភាពគ្រប់គ្រាន់នឹងភាពសប្បុរសរបស់ទ្រង់ដោយមិនត្រូវការពីអ្នកផេ្សងក្រៅអំពីទ្រង់ផង)។
Benefits
ចាំបាច់លើអ្នកចេះដឹង និងអ្នកដែលអំពាវនាវទៅកាន់អល់ឡោះជាម្ចាស់ត្រូវចង្អុលបង្ហាញ និងណែនាំអ្នកដែលខ្លួនអំពាវនាវទៅកាន់អ្វីដែលជួយពួកគេឲ្យអាចដោះស្រាយនូវបញ្ហាដែលពួកគេជួបប្រទះ។
ជំរុញឲ្យជួយដល់ទាសករដែលចុះកិច្ចសន្យាលោះខ្លួនពីចៅហ្វាយ។
ជំរុញឲ្យរៀនទូអានេះ និងបួងសួងសុំពីអល់ឡោះនឹងទូអានេះ។
លាភសក្ការៈដែលហាឡាល់ ស្របច្បាប់ ទោះបីជាវាតិចតួចក៏ដោយ គឺល្អជាងទ្រព្យសម្បត្តិដែលហារ៉ាំ ខុសច្បាប់ បើទោះបីជាវាច្រើនក៏ដោយ។
ត្រូវសុំជំនួយពីអល់ឡោះតែមួយគត់។
ជំរុញឲ្យឆ្លើយតបចំពោះអ្នកដែលសុំនូវការឆ្លើយតបមួយដ៏ល្អប្រសើរ ប្រសិនបើខ្លួនពុំមានអ្វីត្រូវផ្តល់ឲ្យអ្នកដែលសុំទេនោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

