اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន ម៉ាស្អូទ رضي الله عنه អំពីណាពី ﷺ ពិតណាស់ លោកតែងបួងសួងថា៖ اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)”។
Explanation
اللهُمَّ إِنِّي أَسْأَلُكَ الْهُدَى وَالتُّقَى، وَالْعَفَافَ وَالْغِنَى
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញ ការកោតខ្លាច(ទ្រង់) ភាពស្អាតស្អំ(ពីបាបកម្មផេ្សងៗ) និងភាពគ្រប់គ្រាន់មិនសុំពីអ្នកដទៃ)។
ពោលគឺ៖ ឱអល់ឡោះជាម្ចាស់! ខ្ញុំសុំពីទ្រង់នូវការចង្អុលបង្ហាញទៅកាន់មាគ៌ាដ៏ត្រឹមត្រូវតាមរយៈការដឹងពីសេចក្តីពិត និងអនុវត្តវា, សុំពីទ្រង់នូវការកោតខ្លាចទ្រង់តាមរយៈការគោរពតាមបទបញ្ជា និងជៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់, សុំពីទ្រង់នូវភាពស្អាតស្អំ តាមរយៈការការពារខ្លួនពីអ្វីៗឡាយដែលទ្រង់មិនអនុញ្ញាត និងមិនសមរម្យ ទាំងពាក្យសម្ដី និងទង្វើ និងសុំពីទ្រង់នូវភាពគ្រប់គ្រាន់ មិនត្រូវការពឹងផ្អែកពីនរណាក្រៅពីអល់ឡោះជាម្ចាស់។
Benefits
ណាពី ﷺ លោកមិនអាចផ្តល់ផលប្រយោជន៍ ឬក៏បង្កគ្រោះថ្នាក់អ្វីដល់ខ្លួនឯងឡើយ។ ពិតប្រាកដណាស់ អ្នកដែលមានអំណាចលើរឿងនោះ គឺអល់ឡោះជាម្ចាស់តែមួយគត់។
អ្នកដែលអាចផ្តល់ផលប្រយោជន៍ គ្រោះថ្នាក់ និងការចង្អុលបង្ហាញ គឺអល់ឡោះជាម្ចាស់តែមួយគត់ មិនមែនម៉ាឡាអ៊ីកាត់ ឬណាពី ឬអ្នកផ្សេងទៀតឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

