“ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាដែលចាកចេញពីការគោរពតាម(មេដឹកនាំ) និងចាកចេញពីសហគមន៍មូស្លីម រួចមករូបគេបានស្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។ ហើយជនណាដែលប្រយុទ្ធក្រោមផ្ទាំងបដាខ្វាក់ ដែលកើតឡើងដោយសារក្រុមជ្រុលនិយម អំពាវនាវឱ្យប្រយុទ្ធ ឬដើម្បីគាំទ្រក្រុមជ្រុលនិយម រួចជននោះត្រូវបានគេសម្លាប់ គឺរូបគេស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជា។ ហើយជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ខ្ញុំដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនគេចពីអ្នកមានជំនឿក្នុងចំណោមពួកគេ និងមិនអនុវត្តតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀង គឺរូបគេមិនមែនជាក្រុមរបស់ខ្ញុំនោះទេ ហើយខ្ញុំក៏មិនមែនជាក្រុមរបស់គេដែរ”។
Explanation
ហើយណាពី ﷺ លោកបានប្រាប់ទៀតថា ជនណាដែលប្រយុទ្ធក្រោមទង់ដែលមិនមានភាពច្បាស់លាស់រវាងពិត និងមិនពិត ពួកគេខឹងសម្បាឬស្អប់ខ្ពើមគ្នាព្រោះតែការជ្រុលនិយមចំពោះក្រុម ឬកុលសម្ព័ន្ធរបស់ពួកគេ មិនមែនដើម្បីការពារសាសនា និងភាពសច្ចៈឡើយ។ រូបគេប្រយុទ្ធគ្នាក្នុងភាពជ្រុលនិយមគ្មានមូលដ្ឋានចំណេះដឹង។ ក្រោយមក រូបគេត្រូវបានគេសម្លាប់ក្នុងស្ថានភាពបែបនេះ នោះគេនឹងស្លាប់ដូចអ្នកដែលស្លាប់ក្នុងសម័យកាលអវិជ្ជាដែរ។
ដូចគ្នាដែរ ជនណាដែលចេញបះបោរប្រឆាំងនឹងប្រជាជាតិរបស់ណាពី ﷺ ដោយរូបគេសម្លាប់ទាំងមនុស្សល្អ ទាំងមនុស្សអាក្រក់ ហើយរូបគេមិនខ្វល់ចំពោះទង្វើដែលរូបគេបានប្រព្រឹត្ត និងមិនខ្លាចចំពោះទណ្ឌកម្មនៃការសម្លាប់អ្នកមានជំនឿ ព្រមទាំងមិនបំពេញតាមកិច្ចព្រមព្រៀងចំពោះអ្នកដែលមានកិច្ចព្រមព្រៀងក្នុងចំណោមពួកគ្មានជំនឿ ឬមេដឹកនាំឡើយ ដោយលុបចោលកិច្ចព្រមព្រៀងជាមួយពួកគេ។ ដែលនេះ គឺជាអំពើបបាបដ៏ធំមួយ។ ជនណាហើយដែលបានធ្វើដូច្នោះ ជាការពិតណាស់ រូបគេសក្តិសមហើយនឹងទទួលនូវការព្រមានដ៏ធ្ងន់ធ្ងរនេះ។
Benefits
ហាទីស្ហខាងលើនេះ គឺព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលចេញប្រឆាំងនឹងមេដឹកនាំ និងបំបែកខ្លួនចេញពីសហគមន៍មូស្លីម ។ ជនណាដែលស្លាប់ក្នុងស្ថានភាពបែបនេះ គឺរូបគេស្លាប់នៅលើមាគ៌ានៃពួកសម័យកាលអវិជ្ជា(ជើហ៊ីលីយ៉ះ)។
ក្នុងហាទីស្ហខាងលើ គឺហាមឃាត់ពីការប្រយុទ្ធគ្នាដោយសារការប្រកាន់និយម។
ចាំបាច់ត្រូវអនុវត្តតាមកិច្ចព្រមព្រៀងទាំងឡាយ។
ការគោរពតាម និងការប្រកាន់ខ្ជាប់នូវការរួបរួមជាមួយគ្នា គឺនាំមកនូវភាពល្អប្រសើរ សន្តិភាព និងស្ថេរភាព។
ហាមឃាត់ពីការប្រដូចខ្លួននឹងស្ថានភាពក្រុមមនុស្សសម័យកាលអវិជ្ជា។
បង្គាប់ប្រើឲ្យមានការរួបរួមគ្នា។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

