“នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ុមមូសាឡាម៉ះ អ៊ុមមុលមុមីនីន رضي الله عنها ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នឹងមានមេដឹកនាំជាច្រើនដែលទងើ្វរបស់ពួកគេខ្លះ ពួកអ្នកយល់ស្រប ហើយទង្វើរបស់ពួកគេខ្លះទៀត ពួកអ្នកមិនយល់ស្របឡើយ។ ដូចនេះ ជនណាមិនពេញចិត្ត(ចំពោះទង្វើអាក្រក់នោះ) គឺគេនឹងរួចផុតពីបាបកម្ម។ ហើយជនណាដែលហាមឃាត់(ចំពោះទង្វើអាក្រក់នោះ) គឺគេមានសុវត្ថិភាព។ ក៏ប៉ុន្តែ ជនណាហើយដែលពេញចិត្ត និងធ្វើតាម(នឹងមានបាបកម្ម)”។ ពួកគេបានសួរថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងពួកទាំងនោះទេឬ? លោកបានឆ្លើយថា៖ “ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាត”។
Explanation
បន្ទាប់មក បណ្តាសហាហ្ពាត់បានសួរណាពី ﷺ ថា៖ តើយើងមិនត្រូវប្រយុទ្ធប្រឆាំងនឹងមេដឹកនាំដែលមានលក្ខណៈបែបនេះទេឬ? ពេលនោះ លោកបានហាមឃាត់ពួកគេពីការធ្វើបែបនេះ ហើយលោកបានមានប្រសាសន៍ថា៖ ទេ ដរាបណាពួកគេនៅតែប្រតិបត្តិសឡាតជាមួយពួកអ្នក។
Benefits
មិនអនុញ្ញាតឲ្យនៅស្ងៀមចំពោះអំពើអាក្រក់ និងចូលរួមក្នុងអំពើទាំងនោះឡើយ ហើយចាំបាច់ត្រូវប្រឆាំងនឹងវាដាច់ខាត។
នៅពេលដែលអ្នកដឹកនាំធ្វើអ្វីមួយដែលផ្ទុយពីច្បាប់សាសនា គឺមិនអនុញ្ញាតឲ្យគោរពតាមពួកគេក្នុងរឿងនោះឡើយ។
មិនអនុញ្ញាតឲ្យបះបោរប្រឆាំងនឹងអ្នកដឹកនាំឥស្លាមឡើយ ត្បិតនាំឱ្យមានវិនាសកម្ម ការបង្ហូរឈាម និងបាត់បង់សន្តិភាព។ ជាការពិតណាស់ ការអត់ធ្មត់ចំពោះអំពើអាក្រក់របស់អ្នកដឹកនាំដែលអាក្រក់ និងការទ្រាំទ្រនឹងការធ្វើបាបរបស់អ្នកដឹកនាំទាំងនោះ គឺនៅតែប្រសើរជាង។
បញ្ជាក់ពីភាពធំធេងនៃការប្រតិបត្តិសឡាត ព្រោះវាជាអ្នកបែងចែករវាងភាពគ្មានជំនឿ(កាហ្វៀរ) និងឥស្លាម។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

