“មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “មួយទីណើរដែលអ្នកចំណាយវាក្នុងមាគ៌ាអល់ឡោះ មួយទីណើរដែលអ្នកចំណាយវាក្នុងការដោះលែងទាសករ មួយទីណើរដែលអ្នកបរិច្ចាគទៅឲ្យអ្នកក្រីក្រ និងមួយទីណើរដែលអ្នកចំណាយវាលើក្រុមគ្រួសាររបស់អ្នក មួយទីណើរដែលទទួលបានផលបុណ្យធំធេងជាងគេ គឺមួយទីណើរដែលអ្នកបានចំណាយវាលើក្រុមគ្រួសាររបស់អ្នក”។
Explanation
Benefits
ត្រូវផ្តល់អាទិភាពដល់អ្នកដែលស្ថិតនៅលំដាប់ទីមួយ ប្រសិនបើការចំណាយជាន់គ្នា។ ដូចនេះ គេត្រូវចំណាយលើក្រុមគ្រួសារជាមុននៅពេលដែលគេមិនមានលទ្ធភាពធ្វើទាំងអស់បាន។
អ៊ីម៉ាំ អាន់ណាវ៉ាវី បានលើកឡើងនៅក្នុងសេចក្តីពន្យល់សៀវភៅសហេសមូស្លីមថា៖ ជំរុញឱ្យចំណាយលើក្រុមគ្រួសារ និងបញ្ជាក់ពីភាពធំធេងនៃផលបុណ្យរបស់វា ព្រោះក្នុងចំណោមអ្នកទាំងនោះ មានអ្នកដែលចាំបាច់ត្រូវចំណាយលើពួកគេដោយសារតែជាចំណងសាច់ញាតិ។ មានអ្នកដែលការចំណាយលើពួកគេ គឺជាការស្ម័គ្រចិត្ត ត្រូវបានចាត់ទុកថាជាសប្បុរសធម៌ និងជាការភ្ជាប់សាច់សាលោហិត។ និងខ្លះទៀតការចំណាយលើពួកគេ គឺជាកាតព្វកិច្ចដោយសារអាពាហ៍ពិពាហ៍ ឬដោយសារតែជាខ្ញុំបម្រើ។ ទាំងអស់នេះ គឺត្រូវបានសរសើរ និងត្រូវបានលើកទឹកចិត្តជាខ្លាំង ហើយវាប្រសើរជាងការធ្វើសប្បុរសធម៌ដោយស្ម័គ្រចិត្ត។
អ៊ីម៉ាំ អាស្ស៊ិនទី បាននិយាយ៖ ពាក្យថា “មួយទីណើរដែលគេចំណាយវាលើក្រុមគ្រួសាររបស់ខ្លួន” ពោលគឺ នៅពេលដែលគេមានចេតនានៀតជ្រះថ្លាដើម្បីអល់ឡោះ និងមានបំណងបំពេញសិទ្ធិក្រុមគ្រួសារ។
អាពូគីឡាហ្ពះ បាននិយាយថា៖ តើមានអ្នកណាដែលមានផលបុណ្យធំធេងជាងអ្នកដែលចំណាយលើកូនៗតូចៗដើម្បីការពារពួកគេ ដោយហេតុនោះ អល់ឡោះនឹងការពារកិត្តិយសរបស់ពួកគេ និងប្រទាននូវអត្ថប្រយោជន៍ និងភាពគ្រប់គ្រាន់ដល់ពួកគេ?
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

