“ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អ៊ូមើរ رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ ខណៈដែលលោកនៅលើមិមពើរ និងបានរំលឹកអំពីការបរិច្ចាគទាន ការរក្សាភាពស្អាតស្អំ និងការមិនសុំអ្នកដទៃថា៖ “ដៃនៅខាងលើ គឺល្អប្រសើរជាងដៃនៅខាងក្រោម។ ដៃនៅខាងលើ គឺដៃអ្នកបរិច្ចាគ។ ចំណែកឯដៃនៅខាងក្រោម គឺដៃអ្នកដែលសុំគេ”។
Explanation
Benefits
ហាទីស្ហនេះជំរុញមនុស្សឲ្យចៀសវាងការសុំអ្នកដទៃ និងមិនចាំតែរំពឹងលើគេឡើយ។ ខិតខំធ្វើអ្វីដែលផ្តល់ភាពថ្លៃថ្នូរ និងបោះបង់ចោលប្រការដែលនាំឲ្យទាបថោក ព្រោះអល់ឡោះជាម្ចាស់ស្រឡាញ់នូវរាល់កិច្ចការដែលមានភាពថ្លៃថ្នូរ។
ដៃមានបួនប្រភេទ៖ ដៃដែលនៅលើគេ គឺដៃអ្នកដែលបរិច្ចាគ។ រួចមក គឺដៃអ្នកដែលមិនទទួលយករបស់អ្នកដទៃ។ បន្ទាប់មក គឺដៃអ្នកដែលទទួលយករបស់អ្នកដទៃដោយមិនសុំគេ។ បន្ទាប់ទៀត និងជាដៃដែលទាបជាងគេ គឺដៃអ្នកដែលសុំគេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

