HadeethEnc · 1.9.0
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អ៊ិពនូអាប់ហ្ពាស رضي الله عنهما បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់បុរសដែលរួមមេត្រីជាមួយបុរស ឬរួមមេត្រីជាមួយនឹងស្ត្រីតាមទ្វារក្រោយឡើយ”។
02
Explanation
ណាពី ﷺ លោកបានបញ្ជាក់ប្រាប់ដោយព្រមានយ៉ាងធ្ងន់ធ្ងរថា អល់ឡោះជាម្ចាស់ទ្រង់មិនមើលដោយក្តីមេត្តាករុណាឡើយចំពោះបុរសដែលរួមមេត្រីជាមួយនឹងបុរសដូចគ្នាតាមទ្វារក្រោយ ឬក៏បុរសរួមមេត្រីជាមួយស្ត្រីតាមទ្វារក្រោយ ហើយការធ្វើដូច្នោះ គឺជាបាបកម្មធំមួយក្នុងចំណោមបាបកម្មធំទាំងឡាយ។
03
Benefits
ការរួមមេត្រីជាមួយនឹងបុរសដូចគ្នា(លីវ៉ត)ស្ថិតក្នុងចំណោមបាបកម្មធំ។
ការរួមមេត្រីជាមួយភរិយាតាមទ្វារក្រោយ(រន្ធគូទ)ស្ថិតក្នុងចំណោមបាបកម្មធំ។
“អល់ឡោះជាម្ចាស់ទ្រង់មិនមើលទៅកាន់” ពោលគឺ មិនមើលទៅកាន់ដោយក្តីមេត្តាករុណា និងក្តីអាណិតអាសូរ ពុំមែនសំដៅលើការមើលជាទូទៅនោះទេ ព្រោះអល់ឡោះជាម្ចាស់គ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយក៏គ្មានអ្វីអាចគេចផុតពីការមើលឃើញរបស់ទ្រង់បានដែរ។
ទង្វើទាំងនេះ គឺជាទង្វើដ៏អាក្រក់បំផុត និងគ្រោះថ្នាក់បំផុតចំពោះមនុស្សជាតិ ដោយសារវាផ្ទុយពីធម្មជាតិរបស់មនុស្សដ៏បរិសុទ្ធ បណ្តាលឲ្យពូជពង្សថយចុះ បំផ្លាញជីវិតគ្រួសារ បណ្តុះនូវភាពសត្រូវនិងការស្អប់ខ្ពើមគ្នា ហើយធ្លាក់ទៅក្នុងកន្លែងដ៏គួរឲ្យខ្ពើមរអើម។

Attribution
[رواه الترمذي والنسائي في الكبرى]
Categories
Share
Share hadeeth
Sharing options · 0 Total shares