“ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ សាសនាអ៊ីស្លាម គឺងាយស្រួល។ បុគ្គលណាម្នាក់ដែលរឹតបន្តឹងចំពោះសាសនានេះខ្លាំងពេក នោះរូបគេនឹងបរាជ័យ ។ ហេតុនេះ ចូរពួកអ្នកធ្វើឲ្យបានត្រឹមត្រូវ និងព្យាយាមធ្វើឲ្យបានត្រឹមត្រូវ ហើយពួកអ្នកត្រូវរីករាយ និងត្រូវសុំជំនួយ(ពីអល់ឡោះ)ក្នុងការគោរពសក្ការៈ ដូចជាការចេញដំណើរពេលព្រឹក ពេលល្ងាច និងផ្នែកខ្លះនៃពេលយប់”។
Explanation
ហើយណាពី ﷺ លោកបានផ្តល់ដំណឹងរីករាយពីផលបុណ្យដ៏ច្រើនលើសលប់ចំពោះទង្វើកុសលដែលគេធ្វើជាប់ជាប្រចាំ ទោះបីជាទង្វើនោះតិចតួចក៏ដោយសម្រាប់អ្នកដែលមិនអាចធ្វើវាឲ្យបានល្អពេញលេញ ព្រោះថាការអសមត្ថភាព ប្រសិនបើនោះមិនមែនកើតចេញពីផលនៃការប្រព្រឹត្តរបស់គេទេនោះ គឺមិនបណ្តាលឱ្យផលបុណ្យរបស់គេថយចុះឡើយ។
ដោយសារធាតុពិត លោកិយនេះ គឺជាកន្លែងធ្វើដំណើរនិងផ្លាស់ទីទៅកាន់ថ្ងៃបរលោក ណាពី ﷺ លោកបានបង្គាប់ប្រើឱ្យស្វែងរកជំនួយសម្រាប់ការអនុវត្តនូវកិច្ចគោរពសក្ការៈជាប្រចាំ ក្នុងពេលវេលាដ៏សកម្មទាំងបីនេះ៖
ទីមួយ. ពេលព្រឹកព្រលឹម៖ រវាងពេលសឡាតស៊ូពុស និងពេលថ្ងៃរះ។
ទីពីរ. ពេលរសៀលបន្ទាប់ពីថ្ងៃជ្រេ។
ទីបី. ពេលយប់ ដែលជាការប្រតិបត្តិពេញមួយយប់ ឬមួយផ្នែកនៃពេលយប់។ ដោយសារការប្រតិបត្តិនៅពេលយប់លំបាកជាងការប្រតិបត្តិនៅពេលថ្ងៃ ទើបលោកបានបញ្ជាឱ្យធ្វើតែមួយផ្នែកអំពីវា ដោយប្រសាសន៍របស់លោកថា៖ “និងផ្នែកខ្លះនៃពេលយប់”។
Benefits
ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវអនុវត្តបទបញ្ជាទាំងឡាយទៅតាមសមត្ថភាពរបស់ខ្លួន ដោយមិនធ្វេសប្រហែស ឬតឹងរឹងពេកនោះឡើយ។
ចាំបាច់លើខ្ញុំបម្រើអល់ឡោះត្រូវជ្រើសរើសពេលវេលាដែលខ្លួនមានថាមពលសម្រាប់ការគោរពសក្ការៈ(អ៊ីហ្ពាហ្ទាត់) ហើយពេលវេលាទាំងបីនេះជាពេលដែលរាងកាយមានភាពស្រស់ស្រាយបំផុតសម្រាប់ការគោរពសក្ការៈ ។
អ៊ីម៉ាំ អ៊ិពនូហាជើរ អាល់អាស់ក៏ឡានី បាននិយាយថា៖ វាហាក់ដូចជាណាពី ﷺ លោកមានប្រសាសន៍ទៅកាន់អ្នកដំណើរម្នាក់ ហើយពេលវេលាទាំងបីនេះ គឺជាពេលដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ ដោយលោកបានរំលឹកជននោះអំពីពេលវេលាដែលគេមានថាមពល ព្រោះប្រសិនបើអ្នកដំណើរធ្វើដំណើរទាំងថ្ងៃទាំងយប់ រូបគេនឹងអស់កម្លាំង ហើយឈប់សម្រាកជាមិនខាន។ ប៉ុន្តែ ប្រសិនបើគេជ្រើសរើសធ្វើដំណើរក្នុងពេលវេលាដែលមានថាមពលទាំងនេះ គេនឹងអាចបន្តដំណើរដោយគ្មានការលំបាក។
អ៊ីម៉ាំ អ៊ិពនូហាជើរ ក៏បានបន្ថែមថា៖ ហាទីស្ហនេះចង្អុលបង្ហាញអំពីការទទួលយកការអនុញ្ញាតតាមច្បាប់សាសនា។ ការប្រកាន់យកភាពតឹងរឹងពេកក្នុងករណីដែលមានការអនុញ្ញាត(សម្រួល) គឺជាការប្រព្រឹត្តហួសហេតុ ដូចជាអ្នកដែលបដិសេធមិនតាយ៉ាំមុម(ជំនួសឲ្យការយកវូហ្ទុ) នៅពេលមិនអាចប្រើទឹកបានដែលអាចនាំឱ្យមានគ្រោះថ្នាក់។
អ៊ិពនូអាល់មូនៀរ បាននិយាយាថា៖ ហាទីស្ហនេះគឺជាសញ្ញាមួយក្នុងចំណោមនៃនិមិត្តសញ្ញានៃភាពជាណាពី។ ពួកយើងបានឃើញ ហើយមនុស្សជំនាន់មុនក៏បានឃើញដែរថា អ្នកដែលប្រព្រឹត្តហួសហេតុក្នុងសាសនាតែងតែធ្លាក់ចុះ។ គោលបំណងមិនមែនដើម្បីហាមឃាត់ការស្វែងរកភាពល្អឥតខ្ចោះក្នុងការគោរពសក្ការៈនោះទេ ព្រោះវាជាអំពើល្អ ប៉ុន្តែដើម្បីការពារការប្រព្រឹត្តហួសហេតុដែលនាំឱ្យមានការនឿយណាយ ឬការគោរពសក្ការៈច្រើនពេកដែលអាចប៉ះពាល់ដល់ការគោរពសក្ការៈដែលសំខាន់ជាង ឬការសឡាតជាកាតព្វកិច្ចក្រៅពេលកំណត់ ដូចជាអ្នកដែលសឡាតពេញមួយយប់ រួចដេកជ្រុលមិនបានចូលរួមសឡាតស៊ូពុសជាលក្ខណៈរួមគ្នា(ជាម៉ាអះ) ឬរហូតដល់ព្រះអាទិត្យរះ ដែលហួសពេលកំណត់នៃការសឡាតជាកាតព្វកិច្ច។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

