មានបុរសម្នាក់ដែលខ្ញុំមិនដឹងថា មានអ្នកណានៅឆ្ងាយពីម៉ាស្ជិតជាងគាត់ទេ។ គាត់មិនដែលខកខានក្នុងការមកសឡាត(នៅម៉ាស្ជិត)ឡើយ
Choose an available translation of this Hadeeth
Hadeeth text
អំពី អ៊ូពៃ ពិន កាអាប់ رضي الله عنه បាននិយាយថា៖ មានបុរសម្នាក់ដែលខ្ញុំមិនដឹងថា មានអ្នកណានៅឆ្ងាយពីម៉ាស្ជិតជាងគាត់ទេ។ គាត់មិនដែលខកខានក្នុងការមកសឡាត(នៅម៉ាស្ជិត)ឡើយ។ គាត់បានបន្តថា៖ ហើយមានគេនិយាយទៅគាត់ ឬខ្ញុំបាននិយាយទៅគាត់ថា៖ ហេតុអ្វីបានជាអ្នកមិនទិញសត្វលាមួយក្បាលសម្រាប់ជិះ(មកសឡាត)នៅពេលយប់ងងឹត ឬពេលថ្ងៃក្តៅខ្លាំង? បុរសនោះបានឆ្លើយថា៖ ខ្ញុំមិនចង់មានលំនៅឋាននៅក្បែរម៉ាស្ជិតឡើយ។ ជាការពិតណាស់ ខ្ញុំចង់ឲ្យគេកត់ត្រា(ផលបុណ្យ)នៃជំហានរបស់ខ្ញុំពេលខ្ញុំដើរទៅម៉ាស្ជិត និងពេលខ្ញុំត្រឡប់មករកក្រុមគ្រួសាររបស់ខ្ញុំវិញ។ ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “អល់ឡោះពិតជាបានប្រមូលផ្តុំប្រការទាំងអស់នោះឲ្យអ្នក”។
Explanation
Benefits
អាន់ណាវ៉ាវី បាននិយាយថា៖ ហាទីស្ហនេះបញ្ជាក់ពីផលបុណ្យចំពោះជំហាននៃការវិលត្រឡប់មកពីសឡាតវិញ ដូចដែលមានបញ្ជាក់ពីផលបុណ្យនៃការទៅសឡាត។
អ្នកមូស្លីមត្រូវចេះផ្តាំផ្ញើគ្នាពីប្រការល្អ និងណែនាំគ្នាពីអំពើល្អ។ ហេតុនេះ ជនណាដែលបានឃើញបងប្អូនរបស់ខ្លួនជួបការលំបាក ចូរឲ្យគេផ្តល់ដំបូន្មានដល់ជននោះដើម្បីបំបាត់ការលំបាកនោះ។
ផ្ទះនៅឆ្ងាយពីម៉ាស្ជិតមិនមែនជាហេតុផលក្នុងការបោះបង់សឡាតរួមគ្នា(សឡាតជើម៉ាអះ)នោះឡើយ ដរាបណាគេឮសំឡេងអាហ្សាន។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

