“ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន សាឡាម رضي الله عنه បាននិយាយថា៖ នៅពេលដែលណាពី ﷺ បានមកដល់ក្រុងម៉ាទីណះ មនុស្សម្នាបានប្រញាប់ប្រញាល់ទៅរកលោក។ ហើយមានគេនិយាយថា៖ អ្នកនាំសាររបស់អល់ឡោះ ﷺ បានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ អ្នកនាំសាររបស់អល់ឡោះបានមកដល់ហើយ ចំនួនបីដង។ ពេលនោះ ខ្ញុំក៏បានទៅជាមួយពួកគេដើម្បីមើលដែរ។ នៅពេលដែលខ្ញុំបានឃើញមុខលោកច្បាស់ ខ្ញុំដឹងថា ជាការពិតណាស់ មុខរបស់លោកមិនមែនជាមុខរបស់មនុស្សដែលភូតកុហកឡើយ។ ហើយរឿងដំបូងដែលខ្ញុំបានឮលោកមានប្រសាសន៍នោះ គឺលោកបានមានប្រសាសន៍ថា៖ “ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកផ្សព្វផ្សាយសាឡាម ផ្តល់ចំណីអាហារ ផ្សារភ្ជាប់ទំនាក់ទំនងសាច់ញាតិ និងប្រតិបត្តិសឡាតនៅពេលយប់ខណៈពេលដែលមនុស្សម្នាកំពុងគេងលក់ នោះពួកអ្នកនឹងបានចូលឋានសួគ៌ដោយសុវត្ថិភាព”។
Explanation
ទីមួយ៖ ផ្សព្វផ្សាយសាឡាម បង្ហាញវាទៅកាន់អ្នកដទៃ និងឧស្សាហ៍ឲ្យសាឡាមទាំងអ្នកដែលយើងស្គាល់ ទាំងអ្នកដែលយើងមិនស្គាល់។
ទីពីរ៖ ផ្តល់ចំណីអាហារតាមរយៈការបរិច្ចាគទាន អំណោយ និងការទទួលរាក់ទាក់ភ្ញៀវ។
ទីបី៖ ភ្ជាប់ទំនាក់ទំនងជាមួយសាច់ញាតិដែលមានទំនាក់ទំនងឈាមជ័រ ឬញាតិសន្តាន មិនថាខាងឪពុក ឬខាងម្តាយ។
ទីបួន៖ សឡាតស៊ូណិតនៅពេលយប់ខណៈដែលមនុស្សម្នាទាំងឡាយកំពុងគេងលង់លក់។
Benefits
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

