“ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ មានស្ដ្រីក្រីក្រម្នាក់បានមកជួបខ្ញុំដោយពរកូនស្រីពីរនាក់មកជាមួយ។ ខ្ញុំក៏បានផ្ដល់ឲ្យនាងនូវផ្លែល្មើបីផ្លែ។ ពេលនោះ ស្ត្រីនោះបានឲ្យកូននាងម្នាក់មួយផ្លែ។ ចំណែកមួយផ្លែទៀត នាងបានយកដាក់មាត់បំរុងនឹងបរិភោគ ស្រាប់តែកូនទាំងពីររបស់នាងបានសុំវាពីនាងទៀត។ ពេលនោះ នាងក៏កាត់ផ្លែឈើដែលនាងបំរុងនឹងបរិភោគនោះជាពីរចំណែក រួចឲ្យកូននាងម្នាក់មួយចំណែក។ ខ្ញុំមានការរំភើបនឹងទង្វើរបស់នាង ហើយខ្ញុំក៏បានរៀបរាប់នូវអ្វីដែលនាងបានធ្វើជម្រាបប្រាប់រ៉ស៊ូលុលឡោះ ﷺ។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អល់ឡោះពិតជាបានឲ្យនាងចូលឋានសួគ៌តាមរយៈផ្លែល្មើនេះ ឬពិតជាបានដោះលែងនាងពីឋាននរកតាមរយៈផ្លែល្មើនេះ”។
Explanation
Benefits
ក្តីមេត្តាករុណាដ៏ធំធេងរបស់មាតាទាំងឡាយចំពោះកូនៗរបស់ខ្លួន ហើយបារម្ភខ្លាចកូនៗរបស់ខ្លួនអត់ឃ្លាន។
ឧត្តមភាពនៃការគិតគូពីអ្នកដទៃជាងខ្លួនឯង ក្តីមេត្តាករុណាចំពោះក្មេងៗ ការបន្ថែមនូវក្តីស្រឡាញ់និងភាពទន់ភ្លន់ចំពោះកូនស្រី ហើយប្រការទាំងអស់នោះ គឺស្ថិតក្នុងចំណោមមូលហេតុនាំឲ្យចូលឋានសួគ៌ និងត្រូវបានដោះលែងពីឋាននរក។
បរិមាណតិចតួចពុំបានរារាំងដល់ការបរិច្ចាគទានត្បិតតែវាតិចតួចស្តួចស្តើងនោះឡើយ។ ផ្ទុយទៅវិញ គប្បីលើអ្នកបរិច្ចាគត្រូវបរិច្ចាគនូវអ្វីដែលខ្លួនមាន ទោះតិចឬច្រើន។
ក្នុងហាទីស្ហនេះបញ្ជាក់ពីស្ថានភាពនៅក្នុងផ្ទះរបស់ណាពី ﷺ ក៏ដូចជាស្ថានភាពនៃការរស់នៅរបស់លោក និងក្រុមគ្រួសាររបស់លោក។ ជាការពិតណាស់នៅក្នុងផ្ទះរបស់ពួកគាត់ គឺគ្មានអ្វីសម្រាប់បរិភោគឡើយ ក្រៅពីផ្លែល្មើពីរបីផ្លែប៉ុណ្ណោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

