HadeethEnc · 1.9.0
“ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី អាពូអាត់ទើរហ្ទាក رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារមុខរបស់គេពីឋាននរកនៅថ្ងៃបរលោក”។
02
Explanation
ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ ជនណាដែលការពារកិត្តិយសបងប្អូនមូស្លីមរបស់ខ្លួនពីក្រោយខ្នងតាមរយៈការរារាំងមិនឲ្យគេនិយាយអាក្រក់ ឬធ្វើអាក្រក់ដាក់បងប្អូនរបស់ខ្លួននោះ អល់ឡោះជាម្ចាស់នឹងការពារជននោះពីទណ្ឌកម្មនៅថ្ងៃបរលោក។
03
Benefits
ហាមឃាត់ការនិយាយមិនល្អពាក់ព័ន្ធនឹងកិត្តិយសអ្នកមូស្លីម។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហេតុនេះ ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារគេវិញពីឋាននរកនៅថ្ងៃបរលោក។
ឥស្លាម ជាសាសនានៃភាតរភាព និងការជួយគ្នារវាងសាសនិករបស់ខ្លួន។
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ហេតុនេះ ជនណាការពារកិត្ដិយសបងប្អូនរបស់ខ្លួន អល់ឡោះជាម្ចាស់នឹងការពារគេវិញពីឋាននរកនៅថ្ងៃបរលោក។
ឥស្លាម ជាសាសនានៃភាតរភាព និងការជួយគ្នារវាងសាសនិករបស់ខ្លួន។
Attribution
[رواه الترمذي وأحمد]
Categories
Share
Share hadeeth
Sharing options · 0 Total shares

