ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖ «اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ» (ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស رضي الله عنه បាននិយាយថា៖ ទូអាដែលណាពី ﷺ តែងសូត្រច្រើនជាងគេគឺ៖
«اللَّهُمَّ رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً، وَفِي الآخِرَةِ حَسَنَةً، وَقِنَا عَذَابَ النَّارِ»
(ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។
Explanation
(ឱអល់ឡោះជាម្ចាស់របស់ពួកយើង! សូមទ្រង់មេត្ដាប្រទានដល់ពួកយើងនូវប្រការល្អនៅក្នុងលោកិយនេះ និងប្រការល្អនៅថ្ងៃបរលោក ហើយសូមទ្រង់ការពារពួកយើងពីទណ្ឌកម្មនៃភ្លើងនរកផង)។ ទូអានេះផ្ទុកទៅដោយការបួងសួងសុំប្រការល្អនៅក្នុងលោកិយ ដូចជាលាភសក្ការៈដ៏ប្រសើរ សម្បូរហូហៀរនិងស្របច្បាប់ ភរិយាដ៏ល្អ កូនចៅដែលធ្វើឱ្យចិត្តរីករាយ ភាពស្រណុកសុខស្រួល ចំណេះដឹងដែលមានប្រយោជន៍ អំពើល្អ និងរឿងផ្សេងៗទៀតដែលជាទីស្រឡាញ់និងស្របច្បាប់ ព្រមទាំងបួងសួងសុំនូវប្រការល្អនៅបរលោក ដូចជាការរួចផុតពីទណ្ឌកម្មនៅក្នុងផ្នូរ នៅកន្លែងប្រមូលផ្តុំ និងនៅក្នុងឋាននរក ទទួលបាននូវការពេញចិត្តពីអល់ឡោះ ទទួលបាននូវបរមសុខក្នុងឋានសួគ៌ដ៏អមតៈ និងបានស្ថិតនៅជិតអល់ឡោះជាម្ចាស់ដ៏មហាមេត្តាករុណា ព្រមទាំងចាកឆ្ងាយពីនរកឆាបឆេះ។
Benefits
ជាការប្រសើរបំផុត គឺគប្បីសុំប្រការល្អពីអល់ឡោះទាំងក្នុងលោកិយនិងបរលោកនៅក្នុងការបួងសួងនោះ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

