HadeethEnc · 1.9.0
“ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
Available translations
Choose an available translation of this Hadeeth
01
Hadeeth text
អំពី សាល់ម៉ាន رضي الله عنه បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ ព្រះជាម្ចាស់របស់ពួកអ្នកទ្រង់ខ្មាសអៀន និងសប្បុរសបំផុត។ ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ នៅពេលណាដែលគេលើកដៃទាំងពីរទៅកាន់ទ្រង់ ហើយទ្រង់ឆ្លើយតបមកវិញដោយទទេនោះ”។
02
Explanation
ណាពី ﷺ លោកបានជំរុញឱ្យលើកដៃទាំងពីរនៅពេលធ្វើការបួងសួង ហើយលោកបានប្រាប់ថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាខ្មាសអៀនបំផុត ហើយទ្រង់មិនដែលឈប់ផ្តល់ឱ្យទេ។ ទ្រង់ធ្វើចំពោះខ្ញុំបម្រើរបស់ទ្រង់នូវអ្វីដែលធ្វើគេរីករាយ ហើយបោះបង់នូវអ្វីដែលធ្វើឱ្យមានការប៉ះពាល់ដល់គេ។ ទ្រង់មហាសប្បុរសបំផុតដោយទ្រង់ផ្តល់ឱ្យដោយមិនចាំបាច់សុំ ចុះទម្រាំតែពេលសុំទៀតនោះ! ទ្រង់មានការខ្មាសអៀនចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលមានជំនឿ ប្រសិនបើទ្រង់ទុកឱ្យដៃខ្ញុំបម្រើរបស់ទ្រង់ត្រឡប់មកវិញដោយភាពទទេ គ្មានបានអ្វីសោះបន្ទាប់ពីគេបានលើកដៃទាំងពីរទៅកាន់ទ្រង់ដើម្បីបួងសួងដោយមិនទទួលយកការបួងសួងនោះ។
03
Benefits
កាលណាមនុស្សកាន់តែបង្ហាញពីភាពតោកយ៉ាករបស់ខ្លួនទៅកាន់អល់ឡោះ និងគោរពសក្ការៈ គឺកាន់តែមានសង្ឃឹម និងកាន់តែកៀកបំផុតទៅនឹងការឆ្លើយតបចំពោះការបួងសួង។
លើកទឹកចិត្តឱ្យធ្វើការបួងសួង ហើយស៊ូណិតលើកដៃទាំងពីរនៅពេលបួងសួង ព្រោះវាជាមូលហេតុមួយដែលនាំឲ្យមានការឆ្លើយតប។
បញ្ជាក់ពីភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
លើកទឹកចិត្តឱ្យធ្វើការបួងសួង ហើយស៊ូណិតលើកដៃទាំងពីរនៅពេលបួងសួង ព្រោះវាជាមូលហេតុមួយដែលនាំឲ្យមានការឆ្លើយតប។
បញ្ជាក់ពីភាពទូលំទូលាយនៃក្តីសប្បុរសរបស់អល់ឡោះជាម្ចាស់ និងក្តីមេត្តាករុណារបស់ទ្រង់ចំពោះខ្ញុំបម្រើទាំងឡាយរបស់ទ្រង់។
Attribution
[رواه أبو داود والترمذي وابن ماجه]
Categories
Share
Share hadeeth
Sharing options · 0 Total shares

