اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាប់ទុលឡោះ ពិន អាំរ៍ ពិន អាល់អោស رضي الله عنهما ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកតែងបួងសួងនឹងពាក្យទាំងនេះថា៖ اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ، وَغَلَبَةِ الْعَدُوِّ، وَشَمَاتَةِ الْأَعْدَاءِ
(ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក ការគាបសង្កត់ពីសំណាក់សត្រូវ និងពីភាពរីករាយរបស់ពួកសត្រូវផង)។
Explanation
ទីមួយ៖ “اللَّهُمَّ إِنِّي أَعُوذُ بِكَ مِنْ غَلَبَةِ الدَّيْنِ” (ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសពីទ្រង់អំពីបំណុលវ័ណ្ឌក)៖ មានន័យថា៖ ឱអល់ឡោះជាម្ចាស់! ពិតប្រាកដណាស់ ខ្ញុំសុំការបញ្ចៀសអំពីទ្រង់ ពឹងពាក់ទ្រង់ ជ្រកកោននឹងទ្រង់តែមួយគត់ ពុំមែននឹងអ្នកផ្សេងឡើយ សូមទ្រង់មេត្តាបញ្ចៀសពីបំណុលដ៏ច្រើនលើសលប់ វ័ណ្ឌក និងទុក្ខព្រួយនានារបស់វា។ ហើយខ្ញុំសុំពីទ្រង់មេត្តាជួយដល់ខ្ញុំក្នុងការដោះបំណុលនោះផង។
ទីពីរ៖ “وَغَلَبَةِ الْعَدُوِّ” (ការគាបសង្កត់ពីសំណាក់សត្រូវ) ការត្រួតត្រារបស់គេ និងការគ្រប់គ្រងរបស់គេ។ ហើយខ្ញុំសុំពីទ្រង់មេត្តាបញ្ឈប់ការធ្វើទុក្ខបុកម្នេញពីសំណាក់សត្រូវ និងជួយឲ្យយកឈ្នះលើសត្រូវផង។
ទីបី៖ “وَشَمَاتَةِ الْأَعْدَاءِ” (និងពីភាពរីករាយរបស់ពួកសត្រូវ)ចំពោះគ្រោះថ្នាក់ ឬទុក្ខវេទនាណាមួយដែលអ្នកមូស្លីមទទួលរងផងចុះ។
Benefits
បំណុលទូទៅ គឺមិនមែនជាការខុសឆ្គងឡើយ តែការខុសឆ្គង គឺចំពោះអ្នកដែលមិនមានលទ្ធភាពសងបំណុល។ នេះហើយជាបំណុលវ័ណ្ឌក។
ចាំបាច់លើបុគ្គលគ្រប់រូបត្រូវនៅឲ្យឆ្ងាយពីប្រការទាំងឡាយដែលធ្វើឲ្យអ្នកដទៃរិះគន់ និងដាក់ពេបជ្រាយមកលើរូបខ្លួន។
បញ្ជាក់ពីភាពជាសត្រូវរបស់ពួកគ្មានជំនឿចំពោះអ្នកមានជំនឿ និងការរីករាយរបស់ពួកគេនៅពេលរឿងមិនល្អកើតឡើងចំពោះអ្នកមានជំនឿ។
ការដែលសត្រូវបង្ហាញនូវភាពរីករាយរបស់ពួកគេចំពោះគ្រោះរបស់មនុស្សណាម្នាក់ គឺវាធ្ងន់ធ្ងរជាងគ្រោះនោះទៅទៀត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

