“ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “ជនណាចង់ឲ្យគេបង្កើនលាភសក្ការៈ និងបង្កើនអាយុរបស់ខ្លួនឲ្យបានយឺនយូរ ចូរឲ្យគេផ្សារភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួន”។
Explanation
Benefits
ការតបស្នង គឺទៅតាមប្រភេទនៃទង្វើដែលគេបានសាង។ ដូចនេះ ជនណាដែលភ្ជាប់ចំណងសាច់សាលោហិតរបស់ខ្លួនតាមរយៈការធ្វើល្អទៅកាន់ពួកគេ គឺអល់ឡោះជាម្ចាស់ទ្រង់ផ្សារភ្ជាប់នឹងគេវិញក្នុងលាភសក្ការៈ និងអាយុជីវិតរបស់គេ។
ការភ្ជាប់ចំណងសាច់សាលោហិត គឺជាមូលហេតុមួយដែលនាំឲ្យរូបគេទទួលបានលាភសក្ការៈទូលំទូលាយ(ជីវភាពធូរធារ) និងក៏ជាមូលហេតុមួយធ្វើឲ្យរូបគេមានអាយុវែង។ ថ្វីត្បិតតែលាភសក្ការៈ និងអាយុជីវិតរបស់គេត្រូវបានកំណត់រួចជាស្រេចក៏ដោយ ក៏វាអាចធ្វើឲ្យលាភសក្ការៈ និងអាយុជីវិតរបស់គេមានពរជ័យ និងភាពចម្រុងចម្រើន ដោយនៅក្នុងជីវិតរបស់គេ គឺគេអាចសម្រេចកិច្ចការបានច្រើនជាង និងមានប្រយោជន៍ជាងអ្វីដែលអ្នកដទៃបានធ្វើ។ ហើយអ្នកខ្លះទៀតយល់ថា ការបន្ថែមនូវលាភសក្ការៈ និងអាយុជីវិតនោះ គឺជាការបន្ថែមពិតប្រាកដ។ الله أعلم (អល់ឡោះមហាដឹងបំផុត)។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

