ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ
Choose an available translation of this Hadeeth
Hadeeth text
អំពី អាពូហ្សើរ رضي الله عنه អំពីណាពី ﷺ តាមអ្វីដែលលោករាយការណ៍ពីអល់ឡោះជាម្ចាស់ ពិតប្រាកដណាស់ ទ្រង់បានមានបន្ទូលថា៖ “ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ យើងបានហាមឃាត់អំពើអយុត្តិធម៌ចំពោះខ្លួនយើង ហើយយើងក៏បានហាមឃាត់វារវាងពួកអ្នកផងដែរ។ ហេតុនេះ ចូរពួកអ្នកកុំប្រព្រឹត្តអយុត្តិធម៌ចំពោះគ្នាទៅវិញទៅមកឲ្យសោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកវងេ្វង លើកលែងតែជនណាដែលយើងបានចង្អុលបង្ហាញដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំការចង្អុលបង្ហាញពីយើង នោះយើងនឹងចង្អុលបង្ហាញដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលស្រេកឃ្លាន លើកលែងតែជនដែលយើងបានផ្តល់អាហារដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំអាហារទទួលទានពីយើង នោះយើងនឹងផ្តល់អាហារដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកសុទ្ធតែជាអ្នកដែលអាក្រាត លើកលែងតែជនណាដែលយើងបានផ្តល់សម្លៀកបំពាក់ដល់គេប៉ុណ្ណោះ។ ហេតុនេះ ចូរពួកអ្នកសុំសម្លៀកបំពាក់ពីយើង នោះយើងនឹងផ្តល់សម្លៀកបំពាក់ដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ជាការពិតណាស់ ពួកអ្នកបានប្រព្រឹត្តកំហុសឆ្គងទាំងយប់ទាំងថ្ងៃ ហើយយើងជាអ្នកអភ័យទោសចំពោះបាបកម្មទាំងអស់។ ហេតុនេះ ចូរពួកអ្នកសុំការអភ័យទោសពីយើង នោះយើងនឹងអភ័យទោសដល់ពួកអ្នក។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពួកអ្នកពិតជាមិនអាចបង្កគ្រោះថ្នាក់អ្វីមួយដល់យើងបានឡើយ ហើយក៏មិនអាចផ្តល់ផលប្រយោជន៍អ្វីមួយដល់យើងនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែគោរពប្រតិបត្តិមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សល្អដែលបំផុតម្នាក់នៃពួកអ្នកក៏ដោយ ក៏វាមិនបានបន្ថែមអ្វីដល់អំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិន(សុទ្ធតែប្រព្រឹត្តល្មើសមកចំពោះយើង)ប្រៀបដូចជាចិត្តមនុស្សដែលអាក្រក់បំផុតម្នាក់ក៏ដោយ ក៏វាមិនបានកាត់បន្ថយអំណាចរបស់យើងបន្តិចនោះដែរ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ប្រសិនបើទាំងអ្នកជំនាន់មុនពួកអ្នក ទាំងអ្នកជំនាន់ក្រោយពួកអ្នក ទាំងមនុស្ស ទាំងជិនឈរនៅកន្លែងតែមួយ ហើយសុំអ្វីៗពីយើង(តាមបំណងរៀងៗខ្លួន) រួចយើងផ្តល់ឲ្យមនុស្សគ្រប់រូបនូវអ្វីដែលគេបានសុំក៏ដោយ ក៏វាមិនបានកាត់បន្ថយនូវអ្វីដែលយើងមានបន្តិចណានោះដែរ លើកលែងតែដូច(តំណក់ទឹកជាប់ម្ជុល)ពេលគេជ្រមុជវាទៅក្នុងទឹកសមុទ្រ(ហើយលើកវិញ)ប៉ុណ្ណោះ។ ឱខ្ញុំបម្រើរបស់យើងទាំងឡាយ! ពិតប្រាកដណាស់ គ្រប់ទង្វើរបស់ពួកអ្នក យើងនឹងកត់ត្រាទុកជូនពួកអ្នក។ បន្ទាប់មក យើងនឹងតបស្នងដល់ពួកអ្នកវិញ។ ដូចេ្នះ បុគ្គលណាទទួលបានផលល្អ ចូរឲ្យគេថ្លែងសរសើរចំពោះអល់ឡោះ។ ចំណែកឯបុគ្គលណាដែលទទួលបានផលផ្សេងពីនោះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ”។
Explanation
ហើយអល់ឡោះជាម្ចាស់ទ្រង់ថែរក្សា និងកត់ត្រាទុកនូវទង្វើទាំងឡាយដែលខ្ញុំបម្រើរបស់ទ្រង់បានប្រព្រឹត្ត(ទាំងល្អ ទាំងអាក្រក់)។ ក្រោយមក ទ្រង់នឹងតបស្នងវាដល់ពួកគេវិញយ៉ាងពេញលេញនៅថ្ងៃបរលោក។ ដូចនេះ បុគ្គលណាដែលទទួលបានផលតបស្នងល្អពីទង្វើរបស់ខ្លួន ចូរឲ្យគេថ្លែងសរសើរដល់អល់ឡោះចំពោះការដែលទ្រង់ចង្អុលបង្ហាញរូបគេឲ្យគោរពប្រតិបត្តិចំពោះទ្រង់។ ចំណែកបុគ្គលណាហើយដែលទទួលបានផលតបស្នងផ្សេងពីនេះ ចូរកុំឲ្យគេបន្ទោសអ្នកណាក្រៅពីខ្លួនឯងឲ្យសោះ ព្រោះថាចំណង់តណ្ហាអាក្រក់របស់គេខ្លួនឯងប៉ុណ្ណោះដែលអូសទាញរូបគេទៅរកប្រការអាក្រក់ដែលជាហេតុនាំរូបគេទៅកាន់ការខាតបង់។
Benefits
ចំណេះដឹង និងការចង្អុលបង្ហាញដែលខ្ញុំបម្រើរបស់អល់ឡោះទទួលបាន គឺជាការចង្អុលបង្ហាញ និងជាការបង្រៀនអំពីទ្រង់។
ប្រការល្អដែលខ្ញុំបម្រើរបស់អល់ឡោះទទួលបាន គឺជាការប្រោសប្រទានពីអល់ឡោះ។ ចំណែកឯប្រការអាក្រក់ដែលគេទទួលរង គឺមកពីខ្លួនគេ និងកិលេសតណ្ហារបស់គេខ្លួនឯង។
ជនណាធ្វើបានល្អ គឺដោយការចង្អុលបង្ហាញពីអល់ឡោះ ហើយការតបស្នងចំពោះអំពើល្អនោះ គឺជាភាពសប្បុរសអំពីអល់ឡោះ។ ដូចនេះ គេត្រូវថ្លែងសរសើរ និងដឹងគុណដល់អល់ឡោះ។ ចំណែកឯជនណាដែលធ្វើអាក្រក់ ចូរគេកុំបន្ទោសអ្នកណាក្រៅពីខ្លួនឯងនោះឡើយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

