“ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។
Choose an available translation of this Hadeeth
Hadeeth text
អំពី សះល៍ رضي الله عنه អំពីណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់នៅក្នុងឋានសួគ៌ មានទ្វារមួយដែលគេហៅថា រ៉យយ៉ាន។ អ្នកបួសទាំងឡាយនឹងចូលតាមទ្វារនេះនៅថ្ងៃបរលោក។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ គេបានប្រកាសថា៖ តើអ្នកបួសទាំងឡាយនៅឯណា? ពេលនោះ ពួកគេក៏ក្រោកឈរឡើង។ គ្មានអ្នកណាម្នាក់ក្រៅពីពួកគេអាចចូលបានឡើយ។ នៅពេលដែលពួកគេចូលរួច គេក៏បិទទ្វារនោះដោយគ្មានអ្នកណាម្នាក់អាចចូលតាមទ្វារនោះបានឡើយ”។
Explanation
Benefits
អល់ឡោះជាម្ចាស់ទ្រង់បានជ្រើសរើសទ្វារមួយក្នុងចំណោមទ្វារទាំងប្រាំបីនៃឋានសួគ៌សម្រាប់អ្នកដែលបួស។ នៅពេលដែលពួកគេចូលអស់ គេក៏បិទទ្វារនោះវិញ។
បញ្ជាក់ថា ឋានសួគ៌មានទ្វារច្រើន។
អាស្ស៊ិនទី បាននិយាយថា៖ ពាក្យដែលគេប្រកាសថា៖ “តើអ្នកបួសទាំងឡាយនៅឯណា?” គឺសំដៅលើអ្នកដែលបានបួសច្រើន ដូចជាអ្នកដែលមានភាពយុត្តិធម៌ និងអ្នកដែលបំពាន។ គេហៅចំពោះតែអ្នកដែលទម្លាប់ធ្វើវា ពុំមែនចំពោះអ្នកដែលធ្វើវាតែមួយដងនោះឡើយ។
រ៉យយ៉ាន មានន័យថា អ្នកដែលបំបាត់ការស្រកទឹក ពីព្រោះអ្នកបួស ពួកគេមានការស្រេកទឹក ជាពិសេសនៅក្នុងរដូវក្តៅដែលប្រឈមនឹងភាពក្តៅយូរ។ ហេតុនេះ គេឲ្យឈ្មោះទ្វារនេះទៅតាមអ្វីដែលមានភាពពិសេសសម្រាប់តែពួកគេ គឺទ្វាររ៉យយ៉ាន។ ហើយអ្នកខ្លះទៀតយល់ថា៖ រ៉យយ៉ាន មានន័យថា ឆ្អែត ផ្ទុយពីភាពស្រេកទឹក។ គេឲ្យឈ្មោះវាដូចនេះ ពីព្រោះដើម្បីជាការតបស្នងដល់អ្នកបួសទាំងឡាយចំពោះការស្រេកទឹក និងឃ្លានអាហាររបស់ពួកគេ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

