افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم. افتتاح البرنامج الدعوي السبت القادم، ٩ / ٣ / ١٤٤٨هـ بعد صلاة الفجر مباشرة مسجد محمد بن إبراهيم، الجامعة الإسلامية بالمدينة المنورة فضيلة الشيخ د. هيثم بن محمد سرحان دورة اليوم الواحد، وختم كتاب كل سبت بإذن الله حياكم الله ونفع بكم.
#10107[صحيح]
HadeethEnc · 1.9.0

“នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ទ្វារទាំងឡាយនៃឋានសួគ៌ត្រូវបានបើកចំហ ទ្វារទាំងឡាយនៃឋាននរកត្រូវបានបិទ ហើយពពួកស្ហៃតនត្រូវបានគេចាប់ចង”។

Available translations

Choose an available translation of this Hadeeth

01

Hadeeth text

អំពី អាពូហ៊ូរ៉យរ៉ោះ رضي الله عنه ពិតណាស់ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “នៅពេលដែលខែរ៉ម៉ាហ្ទនមកដល់ ទ្វារទាំងឡាយនៃឋានសួគ៌ត្រូវបានបើកចំហ ទ្វារទាំងឡាយនៃឋាននរកត្រូវបានបិទ ហើយពពួកស្ហៃតនត្រូវបានគេចាប់ចង”។
02

Explanation

ណាពី ﷺ លោកបានប្រាប់ថា ជាការពិតណាស់ កាលណាខែរ៉ម៉ាហ្ទនឈានចូលមកដល់ មានហេតុការណ៍បីកើតឡើង៖ ទីមួយ៖ ទ្វារឋានសួគ៌ទាំងអស់ត្រូវបានបើកចំហដោយគ្មានទ្វារណាមួយត្រូវបានបិទឡើយ។ ទីពីរ៖ ទ្វារឋាននរកទាំងអស់ត្រូវបានបិទដោយគ្មានទ្វារណាមួយត្រូវបានបើកចំហឡើយ។ ទីបី៖ ពពួកស្ហៃតន និងមេកន្ទ្រាញនៃពួកជិនត្រូវបានដាក់ច្រវ៉ាក់ដោយធ្វើឱ្យពួកវាមិនអាចធ្វើអ្វីដូចដែលពួកវាធ្វើនៅក្រៅខែរ៉ម៉ាហ្ទនឡើយ។ ទាំងអស់នេះ គឺដើម្បីជាការលើកតម្កើងដល់ខែនេះ និងជាការលើកទឹកចិត្តដល់អ្នកប្រតិបត្តិឱ្យបង្កើននូវការសាងអំពើល្អឱ្យបានច្រើន ដូចជាការសឡាត បរិច្ចាគទាន រំឭកទៅចំពោះអល់ឡោះ សូត្រគម្ពីរគួរអាន និងអំពើល្អផ្សេងៗទៀត ព្រមទាំងចៀសវាងឲ្យឆ្ងាយពីបាបកម្ម និងអំពើល្មើសផ្សេងៗ។
03

Benefits

បង្ហាញពីឧត្តមភាពនៃខែរ៉ម៉ាហ្ទន។
ជាដំណឹងរីករាយសម្រាប់អ្នកដែលបួសក្នុងខែនេះថា ជាការពិតណាស់ ខែដែលប្រកបដោយពរជ័យនេះ គឺជារដូវកាលនៃការគោរពសក្ការៈ និងសាងអំពើល្អ។
ចំពោះការចងពពួកស្ហៃតនក្នុងខែរ៉ម៉ាហ្ទនបង្ហាញថា មនុស្សមិនអាចយកលេសថា ស្ហៃតនបង្ខំឱ្យធ្វើអាក្រក់បានឡើយ ហាក់ដូចជាមានគេនិយាយមកកាន់មនុស្សថា៖ ជាការពិតណាស់ ស្ហៃតនត្រូវបានគេចងមិនឲ្យមកញុះញង់អ្នកហើយ។ ហេតុនេះ អ្នកគ្មានលេសក្នុងការបោះបង់អំពើល្អឡើយ ហើយក៏គ្មានលេសក្នុងការប្រព្រឹត្តអំពើអាក្រក់នោះដែរ។
អ៊ីម៉ាំ អាល់គួរទូពី បាននិយាយថា៖ ប្រសិនបើមានគេនិយាយថា៖ ហេតុអ្វីបានជាយើងនៅតែឃើញមានអំពើអាក្រក់ និងអំពើល្មើសជាច្រើនកើតឡើងនៅក្នុងខែរ៉ម៉ាហ្ទន? ប្រសិនបើស្ហៃតនត្រូវបានគេចាប់ចងមែននោះ រឿងទាំងនេះនឹងមិនកើតឡើងឡើយ។ ចម្លើយគឺ៖ តាមពិត អំពើអាក្រក់ទាំងនោះគឺថយចុះចំពោះអ្នកដែលបួសដោយរក្សានូវលក្ខខណ្ឌនិងសីលធម៌នៃការបួសបានត្រឹមត្រូវ ឬមួយក៏មានតែស្ហៃតនមួយចំនួនប៉ុណ្ណោះដែលត្រូវបានចង ពោលគឺមេកន្ទ្រាញរបស់វា មិនមែនស្ហៃតនទាំងអស់នោះទេ ដូចដែលមានបញ្ជាក់នៅក្នុងសេចក្តីរាយការណ៍មួយចំនួន ឬមួយមានន័យថា អំពើអាក្រក់ត្រូវបានកាត់បន្ថយនៅក្នុងខែនេះ ដែលនេះយើងអាចសង្កេតឃើញជាក់ស្តែងថា អំពើអាក្រក់កើតមានឡើងតិចជាងនៅក្នុងខែផ្សេងៗ។ ការចងស្ហៃតនទាំងអស់មិនមែនមានន័យថា គ្មានអំពើអាក្រក់ឬអំពើបាបកើតឡើងនោះទេ ព្រោះនៅមានមូលហេតុផ្សេងទៀតក្រៅពីស្ហៃតនដូចជា វិញ្ញាណអាក្រក់ ទម្លាប់មិនល្អ និងស្ហៃតនជាមនុស្សជាដើម។

Attribution

[متفق عليه]

Categories

Share

Share hadeeth

Sharing options · 0 Total shares

Share

← Back to encyclopedia
Shopping Basket

Loading...