“ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ ខ្ញុំបាននិយាយទៅកាន់ណាពី ﷺ ថា៖ គ្រប់គ្រាន់ហើយសម្រាប់លោក ដែលសហ្វីយ៉ះមានលក្ខណៈយ៉ាងនេះ យ៉ាងនោះ។ (អ្នករាយការណ៍ម្នាក់បាននិយាយថា៖ គាត់ចង់មានន័យថា នាងទាប)។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ពិតប្រាកដណាស់ អ្នកពិតជាបាននិយាយនូវពាក្យមួយ ប្រសិនបើគេយកវាទៅលាយនឹងទឹកសមុទ្រ ប្រាកដជាវានឹងធ្វើឲ្យទឹកសមុទ្រនោះប្រែប្រួលជាមិនខាន”។ គាត់បាននិយាយទៀតថា៖ ខ្ញុំបានរំលឹកប្រាប់លោកពីមនុស្សម្នាក់។ ពេលនោះ លោកបានមានប្រសាសន៍ថា៖ “ខ្ញុំមិនចូលចិត្ដនិយាយពី(ចំណុចអាក្រក់)នរណាម្នាក់ឡើយ ទោះជាខ្ញុំទទួលបានផលយ៉ាងនេះ យ៉ាងនោះក៏ដោយ”។
Explanation
Benefits
ការធ្វើត្រាប់តាមឥរិយាបថរបស់អ្នកដទៃ និងនិយាយពីអ្នកដទៃក្នុងបំណងមាក់ងាយ និងមើលស្រាល គឺចូលក្នុងការនិយាយដើមដែលត្រូវបានហាមឃាត់។
ការនិយាយពីចំណុចមិនល្អទាក់ទងនឹងរូបកាយរបស់អ្នកដទៃ គឺជាផ្នែកមួយនៃការនិយាយដើម។
អាល់ក៏ទី បាននិយាយថា៖ ការលាយ គឺជាការច្របល់បញ្ចូលគ្នា និងធ្វើឲ្យប្រែប្រួលដោយការបន្ថែមអ្វីផ្សេងទៅក្នុងរបស់នោះ។ អត្ថន័យរបស់វា គឺប្រសិនបើការនិយាយដើមនេះជាអ្វីដែលគេអាចយកទៅលាយជាមួយទឹកសមុទ្របាន នោះវាប្រាកដជានឹងធ្វើឲ្យទឹកសមុទ្រប្រែប្រួលពីស្ថានភាពដើមរបស់វាជាមិនខាន ទោះបីជាទឹកសមុទ្រនោះមានទំហំធំធេងយ៉ាងណាក៏ដោយ។ ចុះទម្រាំតែគេយកវាមកលាយជាមួយនឹងទង្វើកុសលដ៏តិចតួចទៀតនោះ (តើវាទៅជាយ៉ាងណាទៅវិញ)!!
បញ្ជាក់ពីក្តីប្រចណ្ឌដែលកើតឡើងរវាងភរិយាទាំងឡាយ។
ណាពី ﷺ លោកមិននៅស្ងៀមចំពោះអំពើអាក្រក់ឡើយ។
បញ្ជាក់ពីភាពគ្មានតម្លៃនៃលោកិយ និងអ្វីដែលមាននៅក្នុងវា ប្រសិនបើគេប្រៀបធៀបទៅនឹងការពេញចិត្តពីអល់ឡោះជាម្ចាស់។
អ៊ីស្លាម គឺជាសាសនានៃសីលធម៌ល្អ។ ពិតណាស់ សាសនានេះបានបង្គាប់ប្រើឱ្យការពារកិត្តិយសពីការរំលោភបំពាន មិនថាពាក្យសម្តី ឬកាយវិការ ព្រោះវាបណ្តុះនូវភាពជាសត្រូវ និងការស្អប់ខ្ពើមគ្នារវាងអ្នកមូស្លីមទាំងឡាយ។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

