“សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ
Choose an available translation of this Hadeeth
Hadeeth text
អំពី តាមីម អាត់ទើរី رضي الله عنه បាននិយាយថា៖ ខ្ញុំបានឮរ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ “សាសនាឥស្លាមមួយនេះប្រាកដជានឹងទៅដល់គ្រប់ទីកន្លែងដែលពេលថ្ងៃនិងពេលយប់ទៅដល់ ហើយអល់ឡោះនឹងមិនទុកផ្ទះណាមួយនៅក្នុងទីក្រុង ឬជនបទនោះឡើយ លើកលែងតែទ្រង់នឹងបញ្ចូលសាសនានេះទៅក្នុងផ្ទះនោះ ទាំងតាមរយៈកិត្តិយសនៃអ្នកដែលខ្ពង់ខ្ពស់ ឬតាមរយៈភាពអាប់ឱននៃអ្នកដែលត្រូវគេបន្ទាបបន្ទោក។ គឺដោយភាពខ្ពង់ខ្ពស់ដែលអល់ឡោះលើកតម្កើងអ៊ីស្លាម និងភាពអាប់ឱនដែលអល់ឡោះបន្ទាបបន្ថោកភាពគ្មានជំនឿ”។ តាមីម អាត់ទើរី បាននិយាយថា៖ ខ្ញុំបានសង្កេតឃើញរឿងបែបនេះកើតឡើងក្នុងគ្រួសាររបស់ខ្ញុំ។ អ្នកដែលចូលអ៊ីស្លាមក្នុងចំណោមពួកគេ គឺទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ រីឯអ្នកដែលគ្មានជំនឿក្នុងចំណោមពួកគេវិញ បានជួបប្រទះនូវការបន្ទាបបន្ទោក ភាពអាម៉ាស់ និងការបង់ពន្ធ(ជីសយ៉ះ)។
Explanation
បន្ទាប់មក តាមីម អាត់ទើរី رضي الله عنه ដែលជាសហាហ្ពាត់ បានប្រាប់ថា គាត់សង្កេតឃើញនូវអ្វីដែលរ៉ស៊ូលុលឡោះ ﷺ លោកបានប្រាប់នៅក្នុងគ្រួសាររបស់គាត់ផ្ទាល់។ សមាជិកគ្រួសាររបស់គាត់ណាម្នាក់ដែលបានចូលអ៊ីស្លាម គឺគេទទួលបាននូវភាពល្អប្រសើរ កិត្តិយស និងភាពខ្ពង់ខ្ពស់។ តែជនណាដែលគ្មានជំនឿក្នុងចំណោមពួកគេ គឺទទួលរងនូវភាពអាប់ឱន និងការបន្ទាបបន្ថោក ហើយត្រូវបង់ប្រាក់ពន្ធទៅឲ្យជនមូស្លីម(ជីសយ៉ះ)។
Benefits
ភាពខ្ពង់ខ្ពស់ គឺសម្រាប់សាសនាអ៊ីស្លាមនិងអ្នកកាន់សាសនាឥស្លាម ហើយភាពអាប់ឱន គឺសម្រាប់ភាពគ្មានជំនឿ និងអ្នកគ្មានជំនឿ។
ហាទីស្ហនេះ គឺជាសញ្ញាភស្តុតាងមួយក្នុងចំណោមសញ្ញាភស្តុតាងនៃភាពជាណាពី ខណៈដែលវាបានកើតឡើងដូចដែលណាពី ﷺ លោកបានប្រាប់ពិតមែន។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

