“តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាណាស ពិន ម៉ាលិក رضي الله عنه បាននិយាយថា៖ ណាពី ﷺ លោកបានមានប្រសាសន៍ថា៖ “តើយ៉ាងណាទៅក្រុមទាំងឡាយដែលងើយភ្នែករបស់ពួកគេទៅលើមេឃនៅក្នុងការសឡាតរបស់ខ្លួននោះ”។ លោកបានសង្កត់ធ្ងន់ទៅលើពាក្យសម្ដីរបស់លោក រហូតដល់លោកមានប្រសាសន៍ថា៖ “ចូរឲ្យពួកគេបពា្ឈប់សកម្មភាពនេះ។ បើមិនដូច្នោះទេ គេនឹងឆក់យកក្រសែភ្នែករបស់ពួកគេជាមិនខាន”។
Explanation
Benefits
ហាមឃាត់យ៉ាងដាច់ខាត និងព្រមានយ៉ាងធ្ងន់ធ្ងរចំពោះអ្នកដែលងើយក្បាលសម្លឹងទៅមើលមេឃក្នុងពេលសឡាត។
នៅក្នុងសៀវភៅ “عون المعبود” អ្នកនិពន្ធបានលើកឡើងថា៖ មូលហេតុដែលគេហាមឃាត់ដូច្នោះ គឺដោយសារតែនៅពេលដែលគេងើយក្បាលសម្លឹងទៅលើមេឃ ធ្វើឲ្យរូបគេបែរចេញពីទិសគិបឡាត់ និងងាកចេញពីវា និងពីឥរិយាបថត្រឹមត្រូវនៃការសឡាត។
ការសម្លឹងភ្នែកទៅលើ គឹផ្ទុយនឹងការផ្តោតអារម្មណ៍នៅក្នុងសឡាត។
ឋានៈដ៏ធំធេងនៃការសឡាត ហើយចាំបាច់លើអ្នកសឡាតត្រូវមានសុជីវធម៌ពេញលេញចំពោះអល់ឡោះជាម្ចាស់នៅក្នុងពេលដែលខ្លួនកំពុងសឡាត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

