រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។
Choose an available translation of this Hadeeth
Hadeeth text
អំពី អាអ៊ីស្ហះ អ៊ុមមុលមុមីនីន رضي الله عنها បាននិយាយថា៖ រ៉ស៊ូលុលឡោះ ﷺ លោកផ្តើមសឡាតដោយការតឹកពៀរ ហើយចាប់ផ្តើមការសូត្រដោយ៖ “الحَمْدُ لِلَّهِ رَبِّ العَالَمِينَ”។ នៅពេលដែលលោករូកុ លោកមិនងើយក្បាលពេក ហើយក៏មិនឱនចុះពេកនោះដែរ ប៉ុន្តែលោកធ្វើធន់កណ្តាល។ នៅពេលដែលលោកងើបក្បាលពីរូកុ លោកមិនទាន់ស៊ូជោតឡើយ លុះត្រាតែលោកឈរត្រង់ខ្លួនសិន។ នៅពេលដែលលោកងើបក្បាលពីស៊ូជោត លោកមិនទាន់ស៊ូជោត(ម្តងទៀត)ឡើយ លុះត្រាតែលោកអង្អុយត្រង់ខ្លួនសិន ហើយលោកសូត្រតះយិតរៀងរាល់ពីរ៉ក្អាត់ម្តង។ លោកលាបាតជើងឆ្វេង និងបញ្ឈរបាតជើងស្តាំ។ លោកហាមឃាត់ពីការអង្គុយដូចស្ហៃតន និងហាមឃាត់មិនឲ្យដាក់កំភួនដៃសណ្តូក(ទៅនឹងដី)ដូចសត្វសាហាវ។ ហើយលោកបញ្ចប់សឡាតដោយការឲ្យសាឡាម។
Explanation
Benefits
ចាំបាច់ត្រូវតឹកពៀរ៉តុលអៀហរ៉ម។ តាមរយៈការតឹកពៀរនេះ គឺហាមឃាត់រាល់ពាក្យសម្តី និងកាយវិការទាំងឡាយណាដែលផ្ទុយនឹងពាក្យសម្តីនិងកាយវិការសឡាត។ ការប្រើពាក្យផ្សេងខុសពីពាក្យនេះ( គឺពាក្យ الله أكبر) គឺមិនត្រឹមត្រូវឡើយ។
ចាំបាច់ត្រូវសូត្រស៊ូរ៉ោះ អាល់ហ្វាទីហះ។
ចាំបាច់ត្រូវរូកុ និងត្រូវរូកុឲ្យបានត្រង់ដោយមិនងើយពេក ហើយក៏មិនឱនពេក។
ចាំបាច់ត្រូវងើបពីរូកុវិញ ហើយចាំបាច់ត្រូវឈរឲ្យត្រង់ខ្លួនបន្ទាប់ពីងើបពីរូកុ។
ចាំបាច់ត្រូវស៊ូជោត និងងើបពីស៊ូជោតវិញ ព្រមទាំងអង្គុយឲ្យត្រង់ខ្លួនបន្ទាប់ពីងើបពីស៊ូជោត។
បង្គាប់ប្រើអ្នកសឡាតឲ្យអង្គុយលើបាតជើងឆ្វេង ហើយបញ្ឈរបាតជើងស្តាំក្នុងពេលអង្គុយក្នុងសឡាត។ ចំណែកឯពេលតះយិតចុងក្រោយចំពោះសឡាតដែលមានតះយិតពីរដង ដូចជាសឡាតម៉ាហ្គ្រិប និងសឡាតអ៊ីស្ហាជាដើម គឺគេបង្គាប់ប្រើឲ្យអង្គុយដាក់គូទផ្ទាល់ដី។ មានភស្តុតាងដែលបញ្ជាក់បែបនេះក្នុងហាទីស្ហជាច្រើនផ្សេងទៀត។
ហាមឃាត់ការអង្គុយប្រដូចនឹងស្ហៃតន។ ការអង្គុយរបៀបស្ហៃតន គឺអង្គុយលើកែងជើង ហើយសណ្តូកជើងទាំងពីរ ឬក៏បញ្ឈរបាតជើងទាំងពីរ ហើយអង្គុយដាក់គូទផ្ទាល់ដី។
ហាមឃាត់ពីការប្រដូចទៅនឹងសត្វសាហាវ ពោលគឺការដែលអ្នកសឡាតដាក់ដៃទាំងពីររបស់ខ្លួនសណ្តូកទៅនឹងដី(ក្នុងពេលស៊ូជោត) ព្រោះវាបង្ហាញពីភាពខ្ជិលច្រអូស និងទន់ខ្សោយ។
ហាមឃាត់ពីការធ្វើកាយវិការប្រដូចនឹងស្ហៃតន និងសត្វធាតុនានា។
ចាំបាច់ត្រូវបញ្ចប់សឡាតដោយការឲ្យសាឡាម។ វាជាការបួងសួងឲ្យអ្នកសឡាត អ្នកដែលមានវត្តមាន និងអ្នកដែលអវត្តមានដែលជាអ្នកសាងកុសលទាំងឡាយឲ្យពួកគេប្រកបដោយសុខសុវត្ថិភាពពីប្រការអាក្រក់ និងភាពខ្វះខាតទាំងឡាយ។
ចាំបាច់ត្រូវមានភាពនឹងនរ(តម៉ាក់នីណះ)ក្នុងសឡាត។
Attribution
Categories
Share hadeeth
Sharing options · 0 Total shares

