هود
Hud
Hud
1 - Hud (Hud) - 001
الٓرۚ كِتَٰبٌ أُحۡكِمَتۡ ءَايَٰتُهُۥ ثُمَّ فُصِّلَتۡ مِن لَّدُنۡ حَكِيمٍ خَبِيرٍ
អាលីហ្វ ឡាម រ៉។ (នេះជា)គម្ពីរមួយដែលអាយ៉ាត់ៗរបស់ វាមានភាពសុក្រិតដ៏ល្អឥតខ្ចោះ ហើយបន្ទាប់មកត្រូវបានគេបញ្ជាក់ (អំពីប្រការដែលបង្គាប់ប្រើឬហាមឃាត់)យ៉ាងជាក់ច្បាស់មកពី ទ្រង់តែមួយគត់ដែលមហាគតិបណ្ឌិត មហាដឹង។
2 - Hud (Hud) - 002
أَلَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۚ إِنَّنِي لَكُم مِّنۡهُ نَذِيرٞ وَبَشِيرٞ
ដើម្បីកុំឱ្យពួកអ្នកគោរពសក្ការៈក្រៅពីអល់ឡោះ។ ពិត ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមាន និងផ្ដល់ដំណឹងរីករាយ មកពីទ្រង់ដល់ពួកអ្នកទាំងអស់គ្នា។
3 - Hud (Hud) - 003
وَأَنِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُمَتِّعۡكُم مَّتَٰعًا حَسَنًا إِلَىٰٓ أَجَلٖ مُّسَمّٗى وَيُؤۡتِ كُلَّ ذِي فَضۡلٖ فَضۡلَهُۥۖ وَإِن تَوَلَّوۡاْ فَإِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٖ كَبِيرٍ
ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។
4 - Hud (Hud) - 004
إِلَى ٱللَّهِ مَرۡجِعُكُمۡۖ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
កន្លែងវិលត្រឡប់របស់ពួកអ្នកគឺទៅកាន់អល់ឡោះតែមួយ គត់។ ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
5 - Hud (Hud) - 005
أَلَآ إِنَّهُمۡ يَثۡنُونَ صُدُورَهُمۡ لِيَسۡتَخۡفُواْ مِنۡهُۚ أَلَا حِينَ يَسۡتَغۡشُونَ ثِيَابَهُمۡ يَعۡلَمُ مَا يُسِرُّونَ وَمَا يُعۡلِنُونَۚ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ
ចូរដឹងថា. ពិតប្រាកដណាស់ ពួកគេ(ពួកមូស្ហរីគីន)បង្វែរចិត្ដ របស់ពួកគេដើម្បីលាក់បាំងពីទ្រង់(នូវភាពពុតត្បុត)។ តើពួកគេមិន ដឹងទេឬ ខណៈដែលពួកគេកំពុងគ្របដណ្ដប់ (ខ្លួនប្រាណរបស់ពួក គេ)ដោយសំលៀកបំពាក់របស់ពួកគេ ទ្រង់ជាអ្នកដឹងអំពីអ្វីដែល ពួកគេកំពុងលាក់បាំង និងអ្វីដែលពួកគេកំពុងលាតត្រដាង។ ពិត ប្រាកដណាស់ ទ្រង់ជាអ្នកដឹងនូវអ្វីដែលមាននៅក្នុងចិត្ដទាំងអស់។
6 - Hud (Hud) - 006
۞وَمَا مِن دَآبَّةٖ فِي ٱلۡأَرۡضِ إِلَّا عَلَى ٱللَّهِ رِزۡقُهَا وَيَعۡلَمُ مُسۡتَقَرَّهَا وَمُسۡتَوۡدَعَهَاۚ كُلّٞ فِي كِتَٰبٖ مُّبِينٖ
គ្មានសត្វលោកណាមួយដែលរស់នៅលើផែនដីក្រៅពី អល់ឡោះផ្ដល់លាភសក្ការៈដល់ពួកគេឡើយ ហើយទ្រង់ដឹងពី កន្លែងស្នាក់នៅរបស់វា(ក្នុងលោកិយ និងថ្ងៃបរលោក) ហើយ ទ្រង់ដឹងទៀតពីកន្លែងដែលវាស្លាប់។ ទាំងអស់នោះមាននៅក្នុង គម្ពីរ(ឡាវហុលម៉ាសហ្វ៊ូស)យ៉ាងជាក់ច្បាស់។
7 - Hud (Hud) - 007
وَهُوَ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ فِي سِتَّةِ أَيَّامٖ وَكَانَ عَرۡشُهُۥ عَلَى ٱلۡمَآءِ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۗ وَلَئِن قُلۡتَ إِنَّكُم مَّبۡعُوثُونَ مِنۢ بَعۡدِ ٱلۡمَوۡتِ لَيَقُولَنَّ ٱلَّذِينَ كَفَرُوٓاْ إِنۡ هَٰذَآ إِلَّا سِحۡرٞ مُّبِينٞ
ហើយទ្រង់ជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និង ផែនដីក្នុងរយៈពេលប្រាំមួយថ្ងៃ ហើយអារ៉ស្ហរបស់ទ្រង់ស្ថិតនៅលើ ទឹក ដើម្បីទ្រង់នឹងសាកល្បងពួកអ្នក ថាតើអ្នកណាម្នាក់ក្នុងចំណោម ពួកអ្នកដែលមានអំពើល្អប្រសើរជាងគេ។ តែប្រសិនបើអ្នក(មូហាំ-ម៉ាត់)បានពោលថាៈ ពិតប្រាកដណាស់ ពួកអ្នកនឹងត្រូវគេធ្វើឱ្យរស់ ឡើងវិញក្រោយពីស្លាប់នោះ ប្រាកដជាពួកដែលប្រឆាំងនឹងនិយាយ ថាៈ ទាំងនេះគ្មានអ្វីក្រៅពីមន្ដអាគមដ៏ច្បាស់លាស់ឡើយ។
8 - Hud (Hud) - 008
وَلَئِنۡ أَخَّرۡنَا عَنۡهُمُ ٱلۡعَذَابَ إِلَىٰٓ أُمَّةٖ مَّعۡدُودَةٖ لَّيَقُولُنَّ مَا يَحۡبِسُهُۥٓۗ أَلَا يَوۡمَ يَأۡتِيهِمۡ لَيۡسَ مَصۡرُوفًا عَنۡهُمۡ وَحَاقَ بِهِم مَّا كَانُواْ بِهِۦ يَسۡتَهۡزِءُونَ
ប្រសិនបើយើងពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកគេ រហូត ដល់ពេលកំណត់នោះ ប្រាកដជាពួកគេនឹងនិយាយថាៈ តើអ្វីទៅដែល រារាំងវា(ទារុណកម្ម)នោះ? ចូរដឹងថា. នៅថ្ងៃដែលវាមកដល់ពួក គេ គ្មានអ្នកណាម្នាក់អាចយកវាចេញពីពួកគេបានឡើយ។ ហើយអ្វី (ទារុណកម្ម)ដែលពួកគេធ្លាប់បានសើចចំអកចំពោះវាបានហ៊ុមព័ទ្ធ ពួកគេ។
9 - Hud (Hud) - 009
وَلَئِنۡ أَذَقۡنَا ٱلۡإِنسَٰنَ مِنَّا رَحۡمَةٗ ثُمَّ نَزَعۡنَٰهَا مِنۡهُ إِنَّهُۥ لَيَـُٔوسٞ كَفُورٞ
តែប្រសិនបើយើងបានឱ្យមនុស្សលោកស្គាល់រសជាតិនៃក្ដី មេត្ដាករុណាពីយើង បន្ទាប់មកយើងបានដកយកវាពីគេវិញ គេពិត ជាអស់សង្ឃឹមនិងប្រឆាំងថែមទៀតជាមិនខាន។
10 - Hud (Hud) - 010
وَلَئِنۡ أَذَقۡنَٰهُ نَعۡمَآءَ بَعۡدَ ضَرَّآءَ مَسَّتۡهُ لَيَقُولَنَّ ذَهَبَ ٱلسَّيِّـَٔاتُ عَنِّيٓۚ إِنَّهُۥ لَفَرِحٞ فَخُورٌ
ហើយប្រសិនបើយើងបានឱ្យគេស្គាល់រសជាតិនៃសេចក្ដី សុខក្រោយពីភាពលំបាកបានកើតមានចំពោះគេនោះ គេពិតជា និយាយថាៈ ទុក្ខលំបាកទាំងឡាយបានចាកឆ្ងាយពីខ្ញុំហើយ។ គេ ប្រាកដជារីករាយនិងមោទនភាពបំផុត។
11 - Hud (Hud) - 011
إِلَّا ٱلَّذِينَ صَبَرُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ أُوْلَـٰٓئِكَ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ
លើកលែងតែបណ្ដាអ្នកដែលបានអត់ធ្មត់ និងបានធ្វើអំពើ ល្អប៉ុណ្ណោះ។ អ្នកទាំងនោះនឹងទទួលបានការអភ័យទោស និងផល បុណ្យដ៏មហិមា(ឋានសួគ៌)។
12 - Hud (Hud) - 012
فَلَعَلَّكَ تَارِكُۢ بَعۡضَ مَا يُوحَىٰٓ إِلَيۡكَ وَضَآئِقُۢ بِهِۦ صَدۡرُكَ أَن يَقُولُواْ لَوۡلَآ أُنزِلَ عَلَيۡهِ كَنزٌ أَوۡ جَآءَ مَعَهُۥ مَلَكٌۚ إِنَّمَآ أَنتَ نَذِيرٞۚ وَٱللَّهُ عَلَىٰ كُلِّ شَيۡءٖ وَكِيلٌ
ដូចេ្នះប្រហែលជាអ្នក(មូហាំម៉ាត់)នឹងបោះបង់ចោល មួយចំនួននូវអ្វីដែលគេផ្ដល់វ៉ាហ៊ីមកឱ្យអ្នក ហើយធ្វើឱ្យទ្រូងរបស់ អ្នកមានភាពចង្អៀតដោយសារវា ដោយខ្លាចក្រែងពួកគេនឹង និយាយថាៈ ហេតុអ្វីបានជាគេមិនបញ្ចុះកំណប់ទ្រព្យមកឱ្យគាត់ ឬ បញ្ជូនម៉ាឡាអ៊ីកាត់ម្នាក់មកជាមួយគាត់? តាមពិតអ្នកគ្រាន់តែជា អ្នកដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយអល់ឡោះជាអ្នកថែរក្សា ការពារលើអ្វីៗទាំងអស់។
13 - Hud (Hud) - 013
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ فَأۡتُواْ بِعَشۡرِ سُوَرٖ مِّثۡلِهِۦ مُفۡتَرَيَٰتٖ وَٱدۡعُواْ مَنِ ٱسۡتَطَعۡتُم مِّن دُونِ ٱللَّهِ إِن كُنتُمۡ صَٰدِقِينَ
ឬពួកគេនឹងនិយាយថាៈ គាត់(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ចូរពួកអ្នកយកដប់ជំពូកដូច ការប្រឌិតទាំងនេះមក ហើយចូរពួកអ្នកកោះហៅអ្នកណាក៏ដោយ ដែលពួកអ្នកអាចហៅបានក្រៅពីអល់ឡោះ(ឱ្យជួយ) ប្រសិនបើ ពួកអ្នកជាពួកដែលស្មោះត្រង់ពិតមែននោះ។
14 - Hud (Hud) - 014
فَإِلَّمۡ يَسۡتَجِيبُواْ لَكُمۡ فَٱعۡلَمُوٓاْ أَنَّمَآ أُنزِلَ بِعِلۡمِ ٱللَّهِ وَأَن لَّآ إِلَٰهَ إِلَّا هُوَۖ فَهَلۡ أَنتُم مُّسۡلِمُونَ
តែប្រសិនបើពួកគេមិនបានឆ្លើយតបចំពោះពួកអ្នកទេនោះ ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អ្វីដែលគេបានបញ្ចុះ(គម្ពីរគួរ-អាន) គឺដោយចំណេះដឹងរបស់អល់ឡោះ។ ហើយគ្មានម្ចាស់ណា ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ តើពួក អ្នកនឹងក្លាយទៅជាមូស្លីមឬទេ?
15 - Hud (Hud) - 015
مَن كَانَ يُرِيدُ ٱلۡحَيَوٰةَ ٱلدُّنۡيَا وَزِينَتَهَا نُوَفِّ إِلَيۡهِمۡ أَعۡمَٰلَهُمۡ فِيهَا وَهُمۡ فِيهَا لَا يُبۡخَسُونَ
អ្នកណាដែលប្រាថ្នាចង់បានការរស់នៅក្នុងលោកិយ និង ភាពត្រចះត្រចង់របស់វា យើងនឹងប្រទានឱ្យពួកគេយ៉ាងពេញលេញ ទៅតាមទង្វើរបស់ពួកគេនៅក្នុងលោកិយនេះ។ ហើយពួកគេនៅ ក្នុងលោកិយនេះនឹងមិនត្រូវគេកាត់បន្ថយ(ផល)ឡើយ។
16 - Hud (Hud) - 016
أُوْلَـٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ
ពួកទាំងនោះហើយគឺជាពួកដែលនៅថ្ងៃបរលោកគ្មានអ្វី សម្រាប់ពួកគេក្រៅពីភ្លើងនរកនោះ។ ហើយអ្វីដែលពួកគេបានសាង នៅក្នុងលោកិយនេះបានរលាយសាបសូន្យអស់។ ហើយអ្វីដែលពួក គេធ្លាប់បានប្រព្រឹត្ដកន្លងមកទុកជាមោឃៈ។
17 - Hud (Hud) - 017
أَفَمَن كَانَ عَلَىٰ بَيِّنَةٖ مِّن رَّبِّهِۦ وَيَتۡلُوهُ شَاهِدٞ مِّنۡهُ وَمِن قَبۡلِهِۦ كِتَٰبُ مُوسَىٰٓ إِمَامٗا وَرَحۡمَةًۚ أُوْلَـٰٓئِكَ يُؤۡمِنُونَ بِهِۦۚ وَمَن يَكۡفُرۡ بِهِۦ مِنَ ٱلۡأَحۡزَابِ فَٱلنَّارُ مَوۡعِدُهُۥۚ فَلَا تَكُ فِي مِرۡيَةٖ مِّنۡهُۚ إِنَّهُ ٱلۡحَقُّ مِن رَّبِّكَ وَلَٰكِنَّ أَكۡثَرَ ٱلنَّاسِ لَا يُؤۡمِنُونَ
តើមានអ្នកណាដូចអ្នកដែលស្ថិតលើភស្ដុតាងយ៉ាងច្បាស់ លាស់(គម្ពីរគួរអាន)ពីម្ចាស់របស់គេ ហើយមានសាក្សី(ជីព្រីល) មកពីទ្រង់សូត្រវា និងមានគម្ពីររបស់មូសាពីមុនវាដែលជាការ ចង្អុលបង្ហាញ និងការអាណិតស្រឡាញ់នោះ? អ្នកទាំងនោះមាន ជំនឿលើវា(គម្ពីរគួរអាន)។ ប៉ុន្ដែអ្នកដែលបដិសេធនឹងវាក្នុង ចំណោមក្រុមទាំងនោះ(យ៉ាហ៊ូទី ណាសរ៉នី និងពួកគ្មានជំនឿ) គឺ ភ្លើងនរកជាកន្លែងសន្យារបស់គេ។ ដូចេ្នះចូរអ្នកកុំមានការសង្ស័យ អំពីវាឱ្យសោះ។ ពិតប្រាកដណាស់ វាជាការពិតមកពីម្ចាស់របស់ អ្នក ប៉ុន្ដែមនុស្សលោកភាគច្រើនគ្មានជំនឿឡើយ។
18 - Hud (Hud) - 018
وَمَنۡ أَظۡلَمُ مِمَّنِ ٱفۡتَرَىٰ عَلَى ٱللَّهِ كَذِبًاۚ أُوْلَـٰٓئِكَ يُعۡرَضُونَ عَلَىٰ رَبِّهِمۡ وَيَقُولُ ٱلۡأَشۡهَٰدُ هَـٰٓؤُلَآءِ ٱلَّذِينَ كَذَبُواْ عَلَىٰ رَبِّهِمۡۚ أَلَا لَعۡنَةُ ٱللَّهِ عَلَى ٱلظَّـٰلِمِينَ
ហើយតើមានអ្នកណាដែលបំពានជាងអ្នកដែលបានប្រឌិត រឿងភូតកុហកប្រឆាំងនឹងអល់ឡោះទៅទៀតនោះ? ពួកទាំងនោះ នឹងត្រូវគេលាតត្រដាងនៅចំពោះមុខម្ចាស់របស់ពួកគេ(នៅថ្ងៃបរ-លោក) ហើយសាក្សីជាច្រើននឹងនិយាយប្រាប់ថាៈ ពួកទាំងនោះ គឺជាពួកដែលបានភូកកុហកចំពោះម្ចាស់របស់ពួកគេ។ ចូរដឹងថា. បណ្ដាសារបស់អល់ឡោះគឺធ្លាក់លើពួកដែលបំពាន។
19 - Hud (Hud) - 019
ٱلَّذِينَ يَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجٗا وَهُم بِٱلۡأٓخِرَةِ هُمۡ كَٰفِرُونَ
ពួកដែលហាមឃាត់អ្នកដទៃអំពីមាគ៌ារបស់អល់ឡោះ ហើយពួកគេមានបំណងចង់ឱ្យវាទៅជាមាគ៌ាវៀចវេរ ពួកគេគឺជា ពួកដែលគ្មានជំនឿនឹងថ្ងៃបរលោក។
20 - Hud (Hud) - 020
أُوْلَـٰٓئِكَ لَمۡ يَكُونُواْ مُعۡجِزِينَ فِي ٱلۡأَرۡضِ وَمَا كَانَ لَهُم مِّن دُونِ ٱللَّهِ مِنۡ أَوۡلِيَآءَۘ يُضَٰعَفُ لَهُمُ ٱلۡعَذَابُۚ مَا كَانُواْ يَسۡتَطِيعُونَ ٱلسَّمۡعَ وَمَا كَانُواْ يُبۡصِرُونَ
ពួកទាំងនោះគ្មានលទ្ធភាពគេចផុត(ពីទណ្ឌកម្មរបស់ អល់ឡោះ)នៅលើផែនដីនេះបានឡើយ ហើយពួកគេក៏មិនធ្លាប់ មានអ្នកគាំពារក្រៅពីអល់ឡោះដែរ។ គេនឹងបន្ថែមទារុណកម្ម ដល់ពួកគេទេ្វដង។ ពួកគេគ្មានលទ្ធភាពស្ដាប់ឮ(គម្ពីរគួរអាន) ឡើយ ហើយពួកគេក៏មិនធ្លាប់មើលឃើញ(ភស្ដុតាងរបស់ អល់ឡោះ)ដែរ។
21 - Hud (Hud) - 021
أُوْلَـٰٓئِكَ ٱلَّذِينَ خَسِرُوٓاْ أَنفُسَهُمۡ وَضَلَّ عَنۡهُم مَّا كَانُواْ يَفۡتَرُونَ
ពួកទាំងនោះគឺជាពួកដែលបានខាតបង់ខ្លួនឯង ហើយអ្វី ដែលពួកគេធ្លាប់បានប្រឌិតនោះក៏បានបាត់បង់ពីពួកគេដែរ។
22 - Hud (Hud) - 022
لَا جَرَمَ أَنَّهُمۡ فِي ٱلۡأٓخِرَةِ هُمُ ٱلۡأَخۡسَرُونَ
គ្មានការសង្ស័យឡើយថា ពួកគេពិតជាពួកដែលខាតបង់ បំផុតនៅថ្ងៃបរលោក។
23 - Hud (Hud) - 023
إِنَّ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّـٰلِحَٰتِ وَأَخۡبَتُوٓاْ إِلَىٰ رَبِّهِمۡ أُوْلَـٰٓئِكَ أَصۡحَٰبُ ٱلۡجَنَّةِۖ هُمۡ فِيهَا خَٰلِدُونَ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿនិងបានសាង អំពើល្អត្រឹមត្រូវ ព្រមទាំងបានឱនលំទោនទៅកាន់ម្ចាស់របស់ពួក គេ អ្នកទាំងនោះហើយគឺជាអ្នកឋានសួគ៌ ដោយពួកគេស្ថិតនៅ ទីនោះជាអមតៈ។
24 - Hud (Hud) - 024
۞مَثَلُ ٱلۡفَرِيقَيۡنِ كَٱلۡأَعۡمَىٰ وَٱلۡأَصَمِّ وَٱلۡبَصِيرِ وَٱلسَّمِيعِۚ هَلۡ يَسۡتَوِيَانِ مَثَلًاۚ أَفَلَا تَذَكَّرُونَ
ការប្រៀបធៀបរវាងពីរក្រុម(អ្នកគ្មានជំនឿនិងអ្នកមាន ជំនឿ) ដូចជាអ្នកពិកាភ្នែកហើយថ្លង់ និងអ្នកមើលឃើញហើយ ស្ដាប់ឮ។ តើការប្រៀបធៀបក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? តើ ពួកអ្នកមិនពិចារណាទេឬ?
25 - Hud (Hud) - 025
وَلَقَدۡ أَرۡسَلۡنَا نُوحًا إِلَىٰ قَوۡمِهِۦٓ إِنِّي لَكُمۡ نَذِيرٞ مُّبِينٌ
ហើយជាការពិតណាស់ យើងបានបញ្ជូននួហទៅកាន់ក្រុម របស់គេ(ហើយគេបានពោលថា ពិតប្រាកដណាស់ ខ្ញុំជាអ្នក ដាស់តឿនព្រមានយ៉ាងច្បាស់(អំពីទារុណកម្មរបស់អល់ឡោះ) ដល់ពួកអ្នក។
26 - Hud (Hud) - 026
أَن لَّا تَعۡبُدُوٓاْ إِلَّا ٱللَّهَۖ إِنِّيٓ أَخَافُ عَلَيۡكُمۡ عَذَابَ يَوۡمٍ أَلِيمٖ
ដោយពួកអ្នកមិនត្រូវគោរពសក្ការៈផេ្សងពីអល់ឡោះ ឡើយ។ ពិតប្រាកដណាស់ ខ្ញុំព្រួយបារម្ភចំពោះពួកអ្នកនូវទារុណ-កម្មដ៏ឈឺចាប់នៅថ្ងៃមួយ។
27 - Hud (Hud) - 027
فَقَالَ ٱلۡمَلَأُ ٱلَّذِينَ كَفَرُواْ مِن قَوۡمِهِۦ مَا نَرَىٰكَ إِلَّا بَشَرٗا مِّثۡلَنَا وَمَا نَرَىٰكَ ٱتَّبَعَكَ إِلَّا ٱلَّذِينَ هُمۡ أَرَاذِلُنَا بَادِيَ ٱلرَّأۡيِ وَمَا نَرَىٰ لَكُمۡ عَلَيۡنَا مِن فَضۡلِۭ بَلۡ نَظُنُّكُمۡ كَٰذِبِينَ
ហើយមេដឹកនាំរបស់ពួកដែលគ្មានជំនឿក្នុងចំណោមក្រុម របស់គេ(នួហ)បាននិយាយថាៈ ពួកយើងមិនមើលឃើញអ្នកក្រៅពី មនុស្សធម្មតាដូចពួកយើងនោះឡើយ ហើយពួកយើងក៏មិនមើល ឃើញអ្នកណាប្រតិបត្ដិតាមអ្នកក្រៅពីពួកដែលទន់ខ្សោយនៃពួក យើងដែរ ដែលឆាប់ជឿដោយគ្មានការពិចារណានោះ។ ពួកយើង មិនឃើញពួកអ្នកមានគុណសម្បត្ដិប្រសើរជាងពួកយើងឡើយ។ ផ្ទុយទៅវិញពួកយើងគិតថា ពួកអ្នកជាពួកដែលភូតកុហក។
28 - Hud (Hud) - 028
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي رَحۡمَةٗ مِّنۡ عِندِهِۦ فَعُمِّيَتۡ عَلَيۡكُمۡ أَنُلۡزِمُكُمُوهَا وَأَنتُمۡ لَهَا كَٰرِهُونَ
គាត់(នួហ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកប្រាប់ ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជាអ្នកនាំសារ) អំពីទ្រង់ តែគេបានបិទបាំងវាអំពីពួកអ្នក តើចាំបាច់យើងជំរុញពួក អ្នកឱ្យទទួលយកវា ខណៈដែលពួកអ្នកមិនពេញចិត្ដចំពោះវានោះ ឬ?
29 - Hud (Hud) - 029
وَيَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ مَالًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓاْۚ إِنَّهُم مُّلَٰقُواْ رَبِّهِمۡ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمٗا تَجۡهَلُونَ
ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនស្នើសុំទ្រព្យសម្បត្ដិពីពួកអ្នកលើការ អំពាវនាវរបស់ខ្ញុំឡើយ។ តែផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំគឺ នៅលើអល់ឡោះ។ ហើយខ្ញុំក៏មិនមែនជាអ្នកដែលបណេ្ដញបណ្ដា អ្នកដែលមានជំនឿដែរ។ ពិតប្រាកដណាស់ ពួកគេនឹងជួបម្ចាស់ របស់ពួកគេ(នៅថ្ងៃបរលោក)។ ប៉ុន្ដែខ្ញុំយល់ឃើញថា ពួកអ្នកជា ក្រុមល្ងង់ខ្លៅ។
30 - Hud (Hud) - 030
وَيَٰقَوۡمِ مَن يَنصُرُنِي مِنَ ٱللَّهِ إِن طَرَدتُّهُمۡۚ أَفَلَا تَذَكَّرُونَ
ហើយ(គាត់ពោលទៀតថា) ឱក្រុមរបស់ខ្ញុំ. តើអ្នកណា នឹងជួយខ្ញុំឱ្យរួចផុតពី(ទារុណកម្ម)អល់ឡោះ ប្រសិនបើខ្ញុំដេញពួក គេ(អ្នកមានជំនឿ)នោះ? តើពួកអ្នកមិនពិចារណាទេឬ?
31 - Hud (Hud) - 031
وَلَآ أَقُولُ لَكُمۡ عِندِي خَزَآئِنُ ٱللَّهِ وَلَآ أَعۡلَمُ ٱلۡغَيۡبَ وَلَآ أَقُولُ إِنِّي مَلَكٞ وَلَآ أَقُولُ لِلَّذِينَ تَزۡدَرِيٓ أَعۡيُنُكُمۡ لَن يُؤۡتِيَهُمُ ٱللَّهُ خَيۡرًاۖ ٱللَّهُ أَعۡلَمُ بِمَا فِيٓ أَنفُسِهِمۡ إِنِّيٓ إِذٗا لَّمِنَ ٱلظَّـٰلِمِينَ
ហើយខ្ញុំមិននិយាយទៅកាន់ពួកអ្នកថាៈ ខ្ញុំមានឃ្លាំង ទ្រព្យរបស់អល់ឡោះជាច្រើន និងមិននិយាយថាៈ ខ្ញុំដឹងពីប្រការ អាថ៌កំបាំង និងមិននិយាយថាៈ ពិតប្រាកដណាស់ ខ្ញុំជាម៉ាឡាអ៊ីកាត់ឡើយ ហើយខ្ញុំក៏មិននិយាយទៅកាន់ពួកដែលកែវភ្នែករបស់ ពួកអ្នកមើលងាយពួកគេថាៈ អល់ឡោះនឹងមិនផ្ដល់ផលល្អណាឱ្យ ពួកគេដែរ ។ អល់ឡោះដឹងបំផុតអំពីអ្វីដែលមាននៅក្នុងខ្លួនរបស់ ពួកគេ។ ប្រសិនបើខ្ញុំនិយាយដូច្នោះមែន ខ្ញុំពិតជានឹងស្ថិតនៅក្នុង ចំណោមពួកដែលបំពានជាមិនខាន។
32 - Hud (Hud) - 032
قَالُواْ يَٰنُوحُ قَدۡ جَٰدَلۡتَنَا فَأَكۡثَرۡتَ جِدَٰلَنَا فَأۡتِنَا بِمَا تَعِدُنَآ إِن كُنتَ مِنَ ٱلصَّـٰدِقِينَ
ពួកគេបាននិយាយថាៈ ឱនួហ. អ្នកពិតជាបានឈ្លោះ ប្រកែកជាមួយពួកយើង និងបានបង្កជម្លោះជាមួយពួកយើងច្រើន ដងមកហើយ។ ដូចេ្នះ ចូរអ្នកនាំមកឱ្យពួកយើងនូវអ្វីដែលអ្នកបាន សន្យាជាមួយពួកយើង(ទណ្ឌកម្មរបស់អល់ឡោះ) ប្រសិនបើអ្នក ស្ថិតក្នុងចំណោមអ្នកដែលត្រឹមត្រូវមែននោះ។
33 - Hud (Hud) - 033
قَالَ إِنَّمَا يَأۡتِيكُم بِهِ ٱللَّهُ إِن شَآءَ وَمَآ أَنتُم بِمُعۡجِزِينَ
នួហបានតបវិញថាៈ ពិតប្រាកដណាស់ មានតែអល់ឡោះ ទេដែលនាំវា(ទណ្ឌកម្ម)មកឱ្យពួកអ្នក ប្រសិនបើទ្រង់មានចេតនា នោះ។ ហើយពួកអ្នកនឹងមិនអាចគេចផុតបានឡើយ។
34 - Hud (Hud) - 034
وَلَا يَنفَعُكُمۡ نُصۡحِيٓ إِنۡ أَرَدتُّ أَنۡ أَنصَحَ لَكُمۡ إِن كَانَ ٱللَّهُ يُرِيدُ أَن يُغۡوِيَكُمۡۚ هُوَ رَبُّكُمۡ وَإِلَيۡهِ تُرۡجَعُونَ
ហើយដំបូន្មានរបស់ខ្ញុំមិនផ្ដល់ផលប្រយោជន៍ដល់ពួកអ្នក ឡើយ ទោះបីជាខ្ញុំចង់ណែនាំពួកអ្នកក៏ដោយ ប្រសិនបើអល់ឡោះ មានបំណងចង់ឱ្យពួកអ្នកវងេ្វងនោះ។ ទ្រង់ជាម្ចាស់របស់ពួកអ្នក ហើយពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
35 - Hud (Hud) - 035
أَمۡ يَقُولُونَ ٱفۡتَرَىٰهُۖ قُلۡ إِنِ ٱفۡتَرَيۡتُهُۥ فَعَلَيَّ إِجۡرَامِي وَأَنَا۠ بَرِيٓءٞ مِّمَّا تُجۡرِمُونَ
ឬពួកគេនឹងនិយាយថាៈ គេ(មូហាំម៉ាត់)បានប្រឌិតវា (គម្ពីរគួរអាន)។ ចូរអ្នកតបវិញថាៈ ប្រសិនបើខ្ញុំបានប្រឌិតវាមែន នោះ ខ្ញុំនឹងទទួលទោសដោយខ្លួនឯង។ ប៉ុន្ដែខ្ញុំមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកប្រព្រឹត្ដបាបកម្មនោះឡើយ។
36 - Hud (Hud) - 036
وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُۥ لَن يُؤۡمِنَ مِن قَوۡمِكَ إِلَّا مَن قَدۡ ءَامَنَ فَلَا تَبۡتَئِسۡ بِمَا كَانُواْ يَفۡعَلُونَ
ហើយគេបានផ្ដល់វ៉ាហ៊ីទៅឱ្យនួហថាៈ ពិតប្រាកដណាស់ គ្មានអ្នកណាម្នាក់ក្នុងចំណោមក្រុមរបស់អ្នក(នួហ)មានជំនឿឡើយ លើកលែងតែអ្នកដែលមានជំនឿរួចប៉ុណ្ណោះ។ ដូចេ្នះ ចូរអ្នកកុំព្រួយ បារម្ភនូវអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដឱ្យសោះ។
37 - Hud (Hud) - 037
وَٱصۡنَعِ ٱلۡفُلۡكَ بِأَعۡيُنِنَا وَوَحۡيِنَا وَلَا تُخَٰطِبۡنِي فِي ٱلَّذِينَ ظَلَمُوٓاْ إِنَّهُم مُّغۡرَقُونَ
ហើយចូរអ្នក(នួហ)ធ្វើសំពៅមួយក្រោមការត្រួតពិនិត្យ របស់យើង និងការបញ្ជាប្រាប់របស់យើងចុះ។ ហើយចូរអ្នកកុំសុំពី យើង(ឱ្យលើកលែងទោស)ដល់ពួកដែលបានបំពានឱ្យសោះ។ ពិត ប្រាកដណាស់ ពួកគេគឺជាពួកដែលត្រូវគេពន្លិចក្នុងទឹក។
38 - Hud (Hud) - 038
وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٞ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ
ខណៈដែលគេ(នួហ)កំពុងធ្វើសំពៅ ហើយគ្រប់ពេល ដែលអ្នកដឹកនាំនៃក្រុមរបស់គេបានដើរឆ្លងកាត់គាត់នោះ(នៅ កន្លែងធ្វើសំពៅ) ពួកគេតែងតែបានសើចចំអកឱ្យគាត់។ គាត់បាន តបវិញថាៈ ប្រសិនបើពួកអ្នកសើចចំអកឱ្យពួកយើង ពួកយើងពិត ជានឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកដែរ។
39 - Hud (Hud) - 039
فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ
ពួកអ្នកគង់តែនឹងដឹងថា តើអ្នកណាដែលទារុណកម្មនឹង ធ្លាក់មកលើគេដែលធ្វើឱ្យគេអាម៉ាស់(ក្នុងលោកិយ) និងត្រូវទទួល ទារុណកម្មជាអមតៈ(នៅថ្ងៃបរលោក)នោះ?
40 - Hud (Hud) - 040
حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٞ
លុះនៅពេលដែលបទបញ្ជារបស់យើងបានមកដល់(ការ សន្យាជាមួយនួហក្នុងការធ្វើឱ្យមានទឹកជំនន់) ហើយទឹកបានផុស ចេញពីដីយ៉ាងច្រើន យើងក៏មានបន្ទូលថាៈ ចូរអ្នក(នួហ)ដឹក(សត្វ ពាហនៈ)មួយគូៗគ្រប់ប្រភេទ(មានញី និងឈ្មោល) ហើយនិង ក្រុមគ្រួសាររបស់អ្នក ព្រមទាំងអ្នកមានជំនឿនៅលើសំពៅនោះ លើកលែងតែបុគ្គលណាដែលបានកំណត់ជាមុនចំពោះគេ(ក្នុងការ ពន្លិចក្នុងទឹកជំនន់)ប៉ុណ្ណោះ។ ហើយគ្មានអ្នកដែលរួមជំនឿជាមួយ គាត់ឡើយ លើកលែងតែបន្ដិចបន្ដួចប៉ុណ្ណោះ។
41 - Hud (Hud) - 041
۞وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡرٜىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ
ហើយគាត់បានពោល(ទៅកាន់អ្នកដែលរួមជំនឿជាមួយ គាត់)ថាៈ ចូរពួកអ្នកឡើងជិះលើសំពៅក្នុងនាមអល់ឡោះ ដែលធ្វើ ឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឱ្យវាឈប់។ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។
42 - Hud (Hud) - 042
وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٖ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٖ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ
ហើយសំពៅបានដឹកពួកគេ(អ្នកមានជំនឿ)ធ្វើដំណើរ កាត់ទឹករលកធំៗប្រៀបដូចជាភ្នំ ហើយនួហបានស្រែកហៅកូន របស់គាត់ ខណៈដែលគេបានស្ថិតនៅក្នុងក្រុមដែលដកខ្លួនចេញពី បណ្ដាអ្នកមានជំនឿថាៈ ឱកូនសម្លាញ់. ចូរឡើងជិះជាមួយពួក យើង ហើយកុំនៅជាមួយពួកដែលគ្មានជំនឿឱ្យសោះ។
43 - Hud (Hud) - 043
قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ
គេ(កូនរបស់នួហ)បានតបវិញថាៈ ខ្ញុំនឹងទៅជ្រកនៅលើ ភ្នំ ដែលវានឹងការពារខ្ញុំពីទឹកជំនន់។ គាត់បានតបវិញថាៈ ថ្ងៃនេះ គ្មានអ្នកណាអាចការពារពីបញ្ជា (ទណ្ឌកម្ម)របស់អល់ឡោះបាន ឡើយ លើកលែងតែអ្នកណាដែលទ្រង់អាណិតស្រឡាញ់ប៉ុណ្ណោះ។ ហើយទឹករលកបានញែកបំបែកគេទាំងពីរ(នួហ និងកូនរបស់គាត់) ពេលនោះគេ(កូនរបស់នួហ)ក៏បានស្ថិតក្នុងចំណោមពួកដែលត្រូវ លិចលង់។
44 - Hud (Hud) - 044
وَقِيلَ يَـٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدٗا لِّلۡقَوۡمِ ٱلظَّـٰلِمِينَ
ហើយទ្រង់បានមានបន្ទូលថាៈ ឱដី. ចូរឯងលេបទឹករបស់ ឯងវិញចុះ។ ឱមេឃ. ចូរឯងឈប់ភ្លៀងទៅ។ ពេលនោះទឹកក៏បាន ស្រកចុះ។ ហើយបទបញ្ជានោះត្រូវបានគេសមេ្រច(បានកំទេចអ្នក គ្មានជំនឿពីក្រុមរបស់នួហ) ហើយសំពៅនោះក៏បានចតនៅលើភ្នំ ជូទី(នៅរវាងប្រទេសអ៊ីរ៉ាក់និងអាម៉េនី)។ ហើយទ្រង់បានមាន បន្ទូលបន្ដទៀតថាៈ មហន្ដរាយចុះចំពោះក្រុមដែលបំពាននោះ។
45 - Hud (Hud) - 045
وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ
ហើយនួហបានស្រែកសុំពីម្ចាស់របស់គាត់ដោយបានពោល ថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដណាស់ កូនរបស់ខ្ញុំគឺជាគ្រួសាររបស់ ខ្ញុំ ហើយប្រាកដណាស់ ការសន្យារបស់ទ្រង់គឺជាការពិត។ ហើយ ទ្រង់គឺជាអ្នកកាត់សេចក្ដីដ៏យុត្ដិធម៌បំផុត។
46 - Hud (Hud) - 046
قَالَ يَٰنُوحُ إِنَّهُۥ لَيۡسَ مِنۡ أَهۡلِكَۖ إِنَّهُۥ عَمَلٌ غَيۡرُ صَٰلِحٖۖ فَلَا تَسۡـَٔلۡنِ مَا لَيۡسَ لَكَ بِهِۦ عِلۡمٌۖ إِنِّيٓ أَعِظُكَ أَن تَكُونَ مِنَ ٱلۡجَٰهِلِينَ
ទ្រង់មានបន្ទូលតបវិញថាៈ ឱនួហ. ពិតប្រាកដណាស់ គេ មិនមែនជាក្រុមគ្រួសាររបស់អ្នកទេ។ ពិតប្រាកដណាស់ ទង្វើរបស់ គេមិនល្អឡើយ។ ដូចេ្នះចូរអ្នកកុំសុំពីយើងនូវអ្វីដែលអ្នកមិនបាន ដឹងពីវាឱ្យសោះ។ ពិតប្រាកដណាស់ យើងទូន្មានអ្នកខ្លាចក្រែងអ្នក ស្ថិតក្នុងចំណោមពួកដែលល្ងង់ខ្លៅ។
47 - Hud (Hud) - 047
قَالَ رَبِّ إِنِّيٓ أَعُوذُ بِكَ أَنۡ أَسۡـَٔلَكَ مَا لَيۡسَ لِي بِهِۦ عِلۡمٞۖ وَإِلَّا تَغۡفِرۡ لِي وَتَرۡحَمۡنِيٓ أَكُن مِّنَ ٱلۡخَٰسِرِينَ
គាត់(នួហ)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ពិតប្រាកដ ណាស់ ខ្ញុំសុំពីទ្រង់ឱ្យបញ្ចៀសផងចុះដែលខ្ញុំសុំពីទ្រង់នូវអ្វីដែលខ្ញុំ មិនបានដឹងអំពីវា ប្រសិនបើទ្រង់មិនអភ័យទោស និងអាណិត ស្រឡាញ់ខ្ញុំទេនោះ ខ្ញុំនឹងស្ថិតនៅក្នុងចំណោមពួកដែលខាតបង់ ជាមិនខាន។
48 - Hud (Hud) - 048
قِيلَ يَٰنُوحُ ٱهۡبِطۡ بِسَلَٰمٖ مِّنَّا وَبَرَكَٰتٍ عَلَيۡكَ وَعَلَىٰٓ أُمَمٖ مِّمَّن مَّعَكَۚ وَأُمَمٞ سَنُمَتِّعُهُمۡ ثُمَّ يَمَسُّهُم مِّنَّا عَذَابٌ أَلِيمٞ
អល់ឡោះបានមានបន្ទូលថាៈ ឱនួហ. ចូរអ្នកចុះពីសំពៅ ទៅលើដីដោយមានភាពសុខសាន្ដពីយើង និងប្រកបដោយប្រសិទ្ធ ពរជ័យដល់អ្នក និងប្រជាជនដែលរួមជំនឿជាមួយអ្នក។ ហើយ ប្រជាជនដទៃទៀត(កូនចៅជំនាន់ក្រោយមកមានអ្នកខ្លះបានក្លាយ ជាអ្នកគ្មានជំនឿ) យើងនឹងផ្ដល់ភាពសប្បាយរីករាយដល់ពួកគេ ក្រោយមកពួកគេនឹងទទួលទារុណកម្មពីយើងយ៉ាងឈឺចាប់។
49 - Hud (Hud) - 049
تِلۡكَ مِنۡ أَنۢبَآءِ ٱلۡغَيۡبِ نُوحِيهَآ إِلَيۡكَۖ مَا كُنتَ تَعۡلَمُهَآ أَنتَ وَلَا قَوۡمُكَ مِن قَبۡلِ هَٰذَاۖ فَٱصۡبِرۡۖ إِنَّ ٱلۡعَٰقِبَةَ لِلۡمُتَّقِينَ
នោះគឺជាដំណឹងអាថ៌កំបាំងដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក (មូហាំម៉ាត់)។ អ្នកនិងក្រុមរបស់អ្នកមិនធ្លាប់បានដឹងវាពីមុននេះ ទេ។ ដូចេ្នះ ចូរអ្នកអត់ធ្មត់ ពិតប្រាកដណាស់លទ្ធផលល្អចុងក្រោយ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
50 - Hud (Hud) - 050
وَإِلَىٰ عَادٍ أَخَاهُمۡ هُودٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥٓۖ إِنۡ أَنتُمۡ إِلَّا مُفۡتَرُونَ
ហើយ(យើងបានបញ្ជូន)ហ៊ូទទៅកាន់ក្រុមអាដដែលជា បងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នក គោរពសក្ការៈចំពោះអល់ឡោះចុះ។ ពួកអ្នកគ្មានម្ចាស់ណាផេ្សង ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ពួកអ្នក គ្មានអ្វីក្រៅពីជាអ្នកប្រឌិតភូតកុហកនោះឡើយ។
51 - Hud (Hud) - 051
يَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ أَجۡرًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱلَّذِي فَطَرَنِيٓۚ أَفَلَا تَعۡقِلُونَ
ឱក្រុមរបស់ខ្ញុំ. ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នងពីវា(ការ អំពាវនាវ)ឡើយ។ ការតបស្នងរបស់ខ្ញុំគឺមកពីទ្រង់ដែលបានបង្កើត ខ្ញុំ។ តើពួកអ្នកមិនចេះពិចារណាទេឬ?
52 - Hud (Hud) - 052
وَيَٰقَوۡمِ ٱسۡتَغۡفِرُواْ رَبَّكُمۡ ثُمَّ تُوبُوٓاْ إِلَيۡهِ يُرۡسِلِ ٱلسَّمَآءَ عَلَيۡكُم مِّدۡرَارٗا وَيَزِدۡكُمۡ قُوَّةً إِلَىٰ قُوَّتِكُمۡ وَلَا تَتَوَلَّوۡاْ مُجۡرِمِينَ
ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួក អ្នក ព្រមទាំងសារភាពទោសកំហុសចំពោះទ្រង់ចុះ។ ទ្រង់នឹងបពា្ចុះ ទឹកភ្លៀងយ៉ាងច្រើនឱ្យពួកអ្នក ហើយបន្ថែមកម្លាំងលើភាពខ្លាំងក្លា របស់ពួកអ្នកថែមទៀត។ ចូរពួកអ្នកកុំបែរចេញ(ពីការអំពាវនាវ របស់ខ្ញុំ) ដោយត្រឡប់ទៅធ្វើជាអ្នកប្រព្រឹត្ដបាបកម្មវិញឱ្យសោះ។
53 - Hud (Hud) - 053
قَالُواْ يَٰهُودُ مَا جِئۡتَنَا بِبَيِّنَةٖ وَمَا نَحۡنُ بِتَارِكِيٓ ءَالِهَتِنَا عَن قَوۡلِكَ وَمَا نَحۡنُ لَكَ بِمُؤۡمِنِينَ
ពួកគេ(ពួកប្រឆាំង)បានតបថាៈ ឱហ៊ូទ. អ្នកមិនបាន នាំភស្ដុតាងជាក់ច្បាស់មកឱ្យពួកយើងទេ ហើយពួកយើងមិនបោះ បង់ម្ចាស់ទាំងឡាយរបស់ពួកយើងដោយសារតែសំដីរបស់អ្នក ឡើយ ហើយពួកយើងក៏គ្មានជំនឿលើអ្នកដែរ។
54 - Hud (Hud) - 054
إِن نَّقُولُ إِلَّا ٱعۡتَرَىٰكَ بَعۡضُ ءَالِهَتِنَا بِسُوٓءٖۗ قَالَ إِنِّيٓ أُشۡهِدُ ٱللَّهَ وَٱشۡهَدُوٓاْ أَنِّي بَرِيٓءٞ مِّمَّا تُشۡرِكُونَ
ពួកយើងមិននិយាយអ្វីក្រៅពីនិយាយថាៈ ព្រះរបស់ពួក យើងមួយចំនួនបានធ្វើឱ្យអ្នកវិកលចរិតឡើយ។ ហ៊ូទក៏បានតប វិញថាៈ ពិតប្រាកដណាស់ ខ្ញុំសុំពីអល់ឡោះឱ្យជួយធ្វើសាក្សីដល់ខ្ញុំ ហើយពួកអ្នកក៏ត្រូវធ្វើសាក្សីដែរថា ខ្ញុំពិតជាមិនពាក់ព័ន្ធនឹងអ្វី ដែលពួកអ្នកយកមកធ្វើជាព្រះ
55 - Hud (Hud) - 055
مِن دُونِهِۦۖ فَكِيدُونِي جَمِيعٗا ثُمَّ لَا تُنظِرُونِ
ផេ្សងពីទ្រង់ឡើយ។ ដូចេ្នះ ចូរពួកអ្នកទាំងអស់រៀបចំ ផែនការប្រឆាំងនឹងខ្ញុំចុះ ហើយពួកអ្នកកុំពន្យារពេលឱ្យខ្ញុំអ្វី។
56 - Hud (Hud) - 056
إِنِّي تَوَكَّلۡتُ عَلَى ٱللَّهِ رَبِّي وَرَبِّكُمۚ مَّا مِن دَآبَّةٍ إِلَّا هُوَ ءَاخِذُۢ بِنَاصِيَتِهَآۚ إِنَّ رَبِّي عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ពិតប្រាកដណាស់ ខ្ញុំបានប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ ដែលជាម្ចាស់របស់ខ្ញុំ និងជាម្ចាស់របស់ពួកអ្នក។ គ្មាន សត្វលោកណាមានចលនាឡើយ លើកលែងតែទ្រង់ជាអ្នកគ្រប់ គ្រងវាប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំគឺស្ថិតលើមាគ៌ា ដែលត្រឹមត្រូវ។
57 - Hud (Hud) - 057
فَإِن تَوَلَّوۡاْ فَقَدۡ أَبۡلَغۡتُكُم مَّآ أُرۡسِلۡتُ بِهِۦٓ إِلَيۡكُمۡۚ وَيَسۡتَخۡلِفُ رَبِّي قَوۡمًا غَيۡرَكُمۡ وَلَا تَضُرُّونَهُۥ شَيۡـًٔاۚ إِنَّ رَبِّي عَلَىٰ كُلِّ شَيۡءٍ حَفِيظٞ
ប្រសិនបើពួកអ្នកបែរចេញ ក៏ខ្ញុំនៅតែផ្ដល់ឱ្យពួកអ្នកនូវ អ្វីដែលគេបានបញ្ជូនមកឱ្យខ្ញុំទៅកាន់ពួកអ្នកដែរ។ ហើយម្ចាស់ របស់ខ្ញុំនឹងជំនួសក្រុមមួយផេ្សងក្រៅពីពួកអ្នក ហើយពួកអ្នកក៏មិន អាចបង្កគ្រោះថ្នាក់អ្វីដល់ទ្រង់ដែរ។ ពិតប្រាកដណាស់ ម្ចាស់របស់ ខ្ញុំជាអ្នកថែរក្សាការពារលើអ្វីៗទាំងអស់។
58 - Hud (Hud) - 058
وَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا هُودٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَنَجَّيۡنَٰهُم مِّنۡ عَذَابٍ غَلِيظٖ
ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់យើង បានមកដល់ យើងក៏បានសង្គ្រោះហ៊ូទ និងបណ្ដាអ្នកដែលបានជឿ ជាមួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយយើងបានសង្គ្រោះ ពួកគេពីទារុណកម្មដ៏ខ្លាំងក្លានេះ។
59 - Hud (Hud) - 059
وَتِلۡكَ عَادٞۖ جَحَدُواْ بِـَٔايَٰتِ رَبِّهِمۡ وَعَصَوۡاْ رُسُلَهُۥ وَٱتَّبَعُوٓاْ أَمۡرَ كُلِّ جَبَّارٍ عَنِيدٖ
ហើយក្រុមអាដនោះ ពួកគេបានបដិសេធនឹងអាយ៉ាត់ៗ នៃម្ចាស់របស់ពួកគេ និងបានប្រឆាំងនឹងបណ្ដាអ្នកនាំសាររបស់ទ្រង់ ហើយនិងបានដើរតាមរាល់បទបញ្ជារបស់ពួកដែលអួតកេ្អងក្អាង ចចេសរឹងរូសទៀតផង។
60 - Hud (Hud) - 060
وَأُتۡبِعُواْ فِي هَٰذِهِ ٱلدُّنۡيَا لَعۡنَةٗ وَيَوۡمَ ٱلۡقِيَٰمَةِۗ أَلَآ إِنَّ عَادٗا كَفَرُواْ رَبَّهُمۡۗ أَلَا بُعۡدٗا لِّعَادٖ قَوۡمِ هُودٖ
ហើយពួកគេនឹងត្រូវគេដាក់បណ្ដាសាទាំងនៅក្នុងលោកិយ និងថ្ងៃបរលោក។ ចូរដឹងថា. ពិតប្រាកដណាស់ ក្រុមអាដបាន ប្រឆាំងនឹងម្ចាស់របស់ពួកគេ។ ចូរដឹងថា. ទទួលមហន្ដរាយហើយ ចំពោះក្រុមអាដដែលជាក្រុមរបស់ហ៊ូទ។
61 - Hud (Hud) - 061
۞وَإِلَىٰ ثَمُودَ أَخَاهُمۡ صَٰلِحٗاۚ قَالَ يَٰقَوۡمِ ٱعۡبُدُواْ ٱللَّهَ مَا لَكُم مِّنۡ إِلَٰهٍ غَيۡرُهُۥۖ هُوَ أَنشَأَكُم مِّنَ ٱلۡأَرۡضِ وَٱسۡتَعۡمَرَكُمۡ فِيهَا فَٱسۡتَغۡفِرُوهُ ثُمَّ تُوبُوٓاْ إِلَيۡهِۚ إِنَّ رَبِّي قَرِيبٞ مُّجِيبٞ
ហើយ(យើងបានបញ្ជូន)សឡេះទៅកាន់ក្រុមសាមូដ ដែលជាបងប្អូនរបស់ពួកគេ។ គាត់បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះ ពួកអ្នកគ្មានម្ចាស់ណា ផេ្សងដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះឡើយ។ ទ្រង់ជាអ្នកដែលចាប់ផ្ដើមបង្កើតពួកអ្នកពីដី ហើយទ្រង់ក៏បានឱ្យ ពួកអ្នកតាំងទីលំនៅលើវា។ ដូចេ្នះ ចូរពួកអ្នកសុំអភ័យទោសពីទ្រង់ និងសារភាពទោសកំហុសចំពោះទ្រង់។ ពិតប្រាកដណាស់ម្ចាស់របស់ ខ្ញុំជាអ្នកដែលនៅជិតបង្កើយ ជាអ្នកឆ្លើយតប(ការបួងសួងសុំ)។
62 - Hud (Hud) - 062
قَالُواْ يَٰصَٰلِحُ قَدۡ كُنتَ فِينَا مَرۡجُوّٗا قَبۡلَ هَٰذَآۖ أَتَنۡهَىٰنَآ أَن نَّعۡبُدَ مَا يَعۡبُدُ ءَابَآؤُنَا وَإِنَّنَا لَفِي شَكّٖ مِّمَّا تَدۡعُونَآ إِلَيۡهِ مُرِيبٖ
ពួកគេបានតបវិញថាៈ ឱសឡេះ. ជាការពិតណាស់ អ្នក ធ្លាប់ជាមនុស្សដែលជាទីសង្ឃឹមក្នុងចំណោមពួកយើង(ជាមេដឹកនាំ)កាលពីមុននេះ។ តើអ្នកហាមឃាត់ពួកយើងមិនឱ្យគោរពសក្ការៈ ចំពោះអ្វីដែលជីដូនជីតារបស់ពួកយើងបានគោរពសក្ការៈឬ? ហើយ ពិតប្រាកដណាស់ ពួកយើងមានការសង្ស័យយ៉ាងខ្លាំងនូវអ្វីដែលអ្នក អំពាវនាវចំពោះពួកយើង។
63 - Hud (Hud) - 063
قَالَ يَٰقَوۡمِ أَرَءَيۡتُمۡ إِن كُنتُ عَلَىٰ بَيِّنَةٖ مِّن رَّبِّي وَءَاتَىٰنِي مِنۡهُ رَحۡمَةٗ فَمَن يَنصُرُنِي مِنَ ٱللَّهِ إِنۡ عَصَيۡتُهُۥۖ فَمَا تَزِيدُونَنِي غَيۡرَ تَخۡسِيرٖ
គាត់(សឡេះ)បានពោលថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នក ប្រាប់ខ្ញុំមក ប្រសិនបើខ្ញុំមានភស្ដុតាងយ៉ាងច្បាស់លាស់អំពីម្ចាស់របស់ខ្ញុំ ហើយទ្រង់បានប្រទានដល់ខ្ញុំនូវក្ដីមេត្ដាករុណា(ភាពជា)ពី ទ្រង់នោះ តើមានអ្នកណាអាចជួយខ្ញុំបានពី(ទណ្ឌកម្ម)អល់ឡោះ ប្រសិនបើខ្ញុំមិនបានគោរពចំពោះទ្រង់? ពួកអ្នកមិនបង្កើនអ្វីដល់ខ្ញុំ ក្រៅពីភាពខាតបង់នោះឡើយ។
64 - Hud (Hud) - 064
وَيَٰقَوۡمِ هَٰذِهِۦ نَاقَةُ ٱللَّهِ لَكُمۡ ءَايَةٗۖ فَذَرُوهَا تَأۡكُلۡ فِيٓ أَرۡضِ ٱللَّهِۖ وَلَا تَمَسُّوهَا بِسُوٓءٖ فَيَأۡخُذَكُمۡ عَذَابٞ قَرِيبٞ
ឱក្រុមរបស់ខ្ញុំ. នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែល ជាភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរ ស៊ីនៅលើដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ។ បើមិនដូច្នោះទេទារុណកម្មនឹង ធ្លាក់មកលើពួកអ្នកឆាប់ៗនេះជាមិនខាន។
65 - Hud (Hud) - 065
فَعَقَرُوهَا فَقَالَ تَمَتَّعُواْ فِي دَارِكُمۡ ثَلَٰثَةَ أَيَّامٖۖ ذَٰلِكَ وَعۡدٌ غَيۡرُ مَكۡذُوبٖ
តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។
66 - Hud (Hud) - 066
فَلَمَّا جَآءَ أَمۡرُنَا نَجَّيۡنَا صَٰلِحٗا وَٱلَّذِينَ ءَامَنُواْ مَعَهُۥ بِرَحۡمَةٖ مِّنَّا وَمِنۡ خِزۡيِ يَوۡمِئِذٍۚ إِنَّ رَبَّكَ هُوَ ٱلۡقَوِيُّ ٱلۡعَزِيزُ
នៅពេលដែលបទបញ្ជា (ទណ្ឌកម្ម)របស់យើងបានមក ដល់ យើងក៏បានសង្គ្រោះសឡេះ និងបណ្ដាអ្នកដែលមានជំនឿជា មួយគាត់ដោយក្ដីមេត្ដាករុណាអំពីយើង ហើយ(យើងបានសង្គ្រោះ ពួកគេ)ពីភាពអាម៉ាស់របស់ពួកគេនៅថ្ងៃនោះ។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នកមហាខ្លាំងក្លា មហាខ្លាំងពូកែ។
67 - Hud (Hud) - 067
وَأَخَذَ ٱلَّذِينَ ظَلَمُواْ ٱلصَّيۡحَةُ فَأَصۡبَحُواْ فِي دِيَٰرِهِمۡ جَٰثِمِينَ
ហើយពេលនោះ សម្រែកយ៉ាងខ្លាំងបានឆក់យកជីវិតពួក ដែលបំពាន ហើយបានធ្វើឱ្យពួកគេស្លាប់មួយរំពេចនៅក្នុងផ្ទះរបស់ ពួកគេ។
68 - Hud (Hud) - 068